Episode 52 : ជីវិតចុងក្រោយរបស់នាង.!

1.8K 178 8
                                    


បន្ទាប់ពីនិយាយគ្នាឆ្អែតឆ្អន់ពួកគេក៏បំបែកគ្នាទៅរកម្ចាស់ចិត្តរាងខ្លួន ហើយពេលនេះថេយ៉ុងក៏មានកម្លាំងពេញលេញអាចទៅវិញបានហើយ។

« មុននេះនិយាយអ្វីជាមួយបិតារបស់អូន? »Taehyungសួរទៅកាន់ស្វាមីបន្ទាប់ពីដើរចេញពីវិមានជាមួយជុងហ្គុកបានឆ្ងាយបន្តិច។

« និយាយរឿងកាលបងតាមស្នេហ៍អូនលើកដំបូងនោះអី.! »Jungkookនិយាយទាំងញញឹមក្បួចដាក់នាយតូច ខណៈនោះថេយ៉ុងក៏សើចហើយវាយស្មារជុងហ្គុកមួយដៃទាំងមុខឡើងក្រហម។

« ប្រុសចង្រៃ.! ហ៊ាននិយាយដើមអូនផងឬ? »Taehyungសម្លក់មុខជុងហ្គុកបែបលេងសើចមុននឹងបំបាំងខ្លួននាំជុងហ្គុកទៅផ្ទះរបស់ពួកគេវិញ។

បន្ទាប់ពីមកដល់ភូមិគ្រិះវិញពួកគេក៏បាននាំគ្នារៀបចំខ្លួនដើម្បីទៅក្រុមហ៊ុនភ្លាមៗតែម្តង ដោយសារតែថេយ៉ុងរំអុកចង់ទៅខ្លាំងពេក ជុងហ្គុកក៏មិនយល់ដូចគ្នាថាហេតុអ្វីថេយ៉ុងចង់ទៅម្លឹងៗ។

Skip✨

ងាកមកមើលJiwonឯណ្ណេះវិញពេលនេះនាយបាននាំDemonថេយ៍ទៅនៅវិមានជាមួយនឹងនាយសិនដោយនៅតាមផ្លូវទៅវិញ Demonថេយ៍ព្យាយាមសួរខ្លាំងណាស់ថានាយនិយាយអ្វីជាមួយជុងហ្គុកប៉ុន្តែJiwonមិនព្រមប្រាប់គេទាល់តែសោះ។

« អូនស្អាតណាស់ដឹងទេ? »Jiwonលើកដៃទ្រចង្ការរបស់Demonថេយ៍ឡើងមុននឹងនិយាយយ៉ាងផ្អែមល្ហែមទៅកាន់នាយតូច ស្របពេលដែលពួកគេកំពុងតែស្ងិតក្នុងបន្ទប់របស់ជីវ៉ុន។

« បងកើតឆ្កួតស្អីនឹង? »Demonថេយ៍ធ្វើមុខក្រញូវចាប់ដៃJiwonចេញពីចង្ការរបស់គេវិញ កំពុងតែមួលម៉ៅរឿងដែលជីវ៉ុនមិនព្រមប្រាប់ថានិយាយអ្វីជាមួយនឹងជុងហ្គុកផងឥឡូវនៅមករញេរញៃទៀត។

« អូនស្អាតដូចជាផ្ការីកក្នុងសួន »Jiwonមិនខ្វល់ហើយនៅតែបន្តសម្តីចែចង់របស់នាយរហូតដល់Demonថេយ៍លើកជញ្ចើមឆ្ងល់។

« បងយ៉ាងមិចនឹង? ទៅឆ្លងឆ្កួតមកពីណា? »Demonថេយ៍ធ្វើមុខស្លឺសួរទៅកាន់ជីវ៉ុនដែលធ្វើរឹកពារចម្លែកៗនោះ ធម្មតាជីវ៉ុនមិនមែនអញ្ចឹងទេ។

« រៀបការជាមួយបងទៅបងមានសាច់ដុំខ្ជូត »Jiwonនិយាយហើយថែមទាំងញាក់ជញ្ចើមដាក់Demonថេយ៍ថែមទៀត រីឯDemonបែរជាសើចទៅវិញនូវពេលដែលឮជីវ៉ុននិយាយបែបនេះ។

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now