Episode 2 : ប្រាប់កាពិត.!

2.7K 301 1
                                    


Jungkookថានឹងមកឈរចាំថេយ៉ុងដូចជារាល់ដងប៉ុន្តែថ្ងៃនេះមិនដឹងចម្លែកអ្វីទ្វាបន្ទប់សម្ងាត់របស់ថេយ៉ុងស្រាប់តែរបើកដែលជាហេតុធ្វើអោយនាយភ្ញាក់ផ្អើលខ្លាំងមែនទែន។

« គួរចូលឬអត់? »Jungkookសួរខ្លួនឯងតិចៗព្រោះចិត្តមួយចង់ចូលខ្លាំងណាស់ប៉ុន្តែចិត្តមួយទៀតខ្លាចភរិយារបស់នាយនឹងខឹងដែលហ៊ានលួចចូលបន្ទប់របស់គេដោយគ្មានការអនុញ្ញាត។

« ចូលមក...ចន ជុងហ្គុក.! ឆាប់ចូលមក »កូនចៅរបស់ស្តេចVampireឈរចាំរាងក្រាស់ពីក្នុងបន្ទប់ទាំងបញ្ជេញចង្កូមចេញមកគួរអោយខ្លាច តាមពិតទ្វានេះកូនចៅរបស់ស្តេចVampireជាអ្នកបើកអោយជុងហ្គុកតាមបញ្ជារបស់ស្តេចKim។

Jungkookបិទភ្នែកប្រមូលភាពក្លាហានបើកទ្វាចូលទៅខាងក្នុងបន្ទប់ងងឹតស្លុបនោះទាំងព្រឺសម្បុលព្រោះនាយមានអារម្មណ៍ថាបន្ទប់នេះត្រជាក់ខ្លាំងខុសពីធម្មតា នាយចូលទៅសឹងតែកកទៅហើយ។

« ថេយ៍? អូននៅទីនេះទេ? »Jungkookស្រែកហៅប្រពន្ធបន្តិចប៉ុន្តែគ្មានការឆ្លើយតបឡើយទើបនាយសម្រាច់ចិត្តចុចបើកភ្លើងប៉ុន្តែបែរជាភ្លើងទានចាប់ផ្តើមបំភ្លឺជុំវិញបន្ទប់ដូចជាមានអ្នកអុចទៅវិញ។

« ថេយ៍.? ជាអូនមែនទេ? »Jungkookរហ័សងាកមកជំហ៊ាងខ្លួននៅពេលដែលមានអារម្មណ៍ថាមានស្រមោលអ្វីមិនដឹងរត់កាត់កន្ទុយភ្នែករបស់នាយដូចជាមានខ្មោចកំពុងតែលងនាយអញ្ជឹង។

« ដបអ្វីនឹង? ហេតុអ្វីក៏ច្រើនយ៉ាងនេះ? »Jungkook ងាកមកវិញក៏ប្រទាក់ភ្នែកនឹងដកជាច្រើនដែលពោពេញទៅដោយទឹកពណ៌ក្រហមសុទ្ធ ជុងហ្គុកលើកដៃញ័រៗរបស់នាយទៅចាប់ដបក្រហមឡើងទាំងចម្ងល់ បន្ទាប់មកនាយក៏ចាប់ផ្តើមមួលកម្របវាឡើងរួចយកមកហិតបន្តិចប៉ុន្តែវាមានខ្លិនខ្សោះៗយ៉ាងមិចមិនដឹង ដោយឆ្ងល់មិនបាត់នាយក៏លើកវាឡើងប្រុងនឹងផឹកសាកមើលព្រោះវានៅក្នុងបន្ទប់ប្រពន្ធរបស់គេអញ្ចឹងច្បាស់ណាស់ថាថេយ៍នឹងផឹកវាដូចគ្នា។

   ខណៈពេលនោះថេយ៉ុងស្រាប់តែបង្ហាញខ្លួននៅខាងក្រោយខ្នងរបស់រាងក្រាស់ កាយតូចស្ទុះមកក្រវាស់ដៃរបស់ជុងហ្គុកអោយប្រលែងដបឈាមនោះខ្ចាយទៅលើឥដ្ឋគ្មានសល់រួចក៏ស្ទុះមកច្រឡោតដាក់ប្តីទាំងខឹងដាច់ក្បាលដាច់កន្ទុយ។

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now