Episode 20 : Jungkookផឹកឈាម.!

2.2K 205 2
                                    


« ប្រាកដទេថាគ្មាន? »Jungkookសួរបញ្ជាក់ព្រោះឃើញភរិយានិងជីមីនដូចជាឆ្លើយស្រុះគ្នាល្អពេកហើយនាំគ្នាធ្វើមុខភ័យៗថែមទៀត។

« ប្រាកដហើយ.! យ៉ាងមិច? បងគិតថាអូនរៀបគម្រោងចូលប្លន់ធានាគារឬយ៉ាងមិច? »Taehyung លើកជញ្ចើមសួរស្វាមីវិញ ទាល់តែគេធ្វើសួរបែបនេះទើបស្វាមីម្នាក់នេះអស់ចម្ងល់។

« ថេយ៉ុងនិយាយត្រូវ »Jiminបន្ថែមពីក្រោយទាំងធ្វើមុខធ្វើមាត់ដូចជាហំណាស់អញ្ចឹង។

« ទេ.! បងគ្រាន់តែឆ្ងល់...អូ.! មែនហើយបន្តិចទៀតមិត្តរបស់បងមកសួរសុខទុក្ខអូនហើយ មីនមិនទាន់ទៅវិញក៏បានព្រោះបានគ្នាច្រើននឹងមិនស្ងាត់ »Jungkookនិយាយក្នុងន័យចង់ឃាត់អោយJimin នៅទីនេះសិន។

« ហឹម.! អញ្ចឹងក៏បាន »Jiminញញឹមហើយក៏ដើរ ទៅអង្គុយលើសាឡុងសិនព្រោះនាយមកឈររាងយូរដែរហើយ ខណៈនោះសម្លេងទ្វាពេទ្យក៏បើកឡើងល្មម។

ក្រាក~

   កម្លោះសង្ហារដើរចូលមកខាងក្នុង ម្នាក់នោះជាមិត្តរបស់ជុងហ្គុកអញ្ចឹងមានន័យថាគ្មាននរណាកក្រៅពី Yoongiឡើង Yoongiចូលមកដោយមានផ្លែឈើមួយកន្រ្តកធំយកមកផ្ញើរថេយ៉ុងផងដែរ។

« ឯង? »Yoongiភ្ញាក់ច្រង៉ាងនូវពេលដែលឃើញ Jiminកំពុងតែអង្គុយលើសាឡុង រួចក៏បន្លឺសម្លេងហៅនាយតូចតិចៗ រីឯជីមីនវិញក៏ភ្ញាក់មិនតិចដែរ។

« ស្គាល់គ្នាមែនទេ? »Jungkookសួរទាំងមុខមីងមាំងព្រោះថ្ងៃដែលYoongiនិយាយដើមJiminប្រាប់គេនោះគេមិនដឹងនោះទេថាYoongiនិយាយពី Jimin ណាមួយYoongiក៏មិនទាន់ស្គាល់ឈ្មោះជីមីនដែរទើបគេមិនប្រាប់។

« ស្គាល់.! គឺម្នាក់ដែលថាយើងស្វានោះអី »Yoongi និយាយប្រាប់ជុងហ្គុកត្រង់ៗមិនទុកមុខអោយគ្នាទាល់តែសោះ ខណៈនោះJiminក៏លួចសម្លក់មុខYoongi ម្នាក់ឯងព្រោះខឹងរឿងព្រឹកមិញមិនទាន់បាត់។

« អង្គុយលេងសិនទៅអញ្ចឹង.! ព្រោះដល់ពេលដែលប្រពន្ធយើងឃ្លានហើយ »Jungkookនិយាយតែមាត់ប៉ុន្តែខ្លួនក៏ដើរទៅអង្គុយគិតភរិយាបាត់ទៅហើយ ចំណែកYoongiមិននិយាយច្រើនក៏ដើរទៅអង្គុយជិតជីមីនតែម្តងព្រោះបន្ទប់មានសាឡុងតែមួយហើយណាមួយនាយក៏មិនខ្លាចJiminស្រាប់ហើយ។

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now