Episode 69 : ឯងខឹងយើងមែនទេ?

1.3K 191 8
                                    


   បន្ទាប់មកអ្នកទាំងបួនក៏បាននាំគ្នាទៅពិភពរបស់មនុស្សវិញ មកដល់ពួកគេក៏នាំគ្នាដើរចូលទៅខាងក្នុងភូមិគ្រិះទាំងទឹកមុខក្រៀមក្រំគ្រប់គ្នា។

« យ៉ាងមិចហើយកូន? »លោកJeonគ្រាន់តែឃើញពួកគេដើរចូលមកភ្លាមគាត់ក៏រហ័សក្រោកទៅរកពួកគេទាំងញ័រដៃញ័រជើង ស្របពេលនោះថេយ៉ុងស្រាប់តែលត់ជង្គង់ចុះចំពោះមុខលោកចនតែម្តង។

« កូនជួយម៉ាក់មិនបានទេ...ហិកៗ កូនសុំទោស »Taehyungអោនមុខចុះសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម រីឯជុងអាដែលឈរចាំដោយក្តីសង្ឃឹមនោះគ្រាន់តែឮភ្លាមនាងទន់ខ្លួនតែម្តង។

« កុំសុំទោសប៉ាអី.! កូនមិនខុសទេ...ម៉ាក់កូនប្រហែលជាដល់ពេលហើយ »លោកJeonចាប់ស្មាររបស់ថេយ៉ុងអោយក្រោកឡើងទាំងមុខស្ងួត រីឯជុងហ្គុកវិញឈរថ្មឹងដូចរូបចម្លាក់អ៊ីចឹង។

« ហ៊ឺរៗ...ម៉ាក់ទៅចោលកូនរហូតហើយ »ជុងអាយំចេញមកខ្លាំងៗទើបធ្វើអោយជុងហ្គុកដែលឮនោះក៏ដើរទៅអោបប្អូនទាំងទឹកភ្នែកទាំងពីរនាក់បងប្អូន។

« ជុងហ្គុកនិងជុងអា ពួកកូនចាត់ចែងរឿងពិធីបុណ្យសពចុះ.! ប៉ាចង់សម្រាកបន្តិច »លោកJeonថាហើយក៏បើកទ្វាដើរចេញទៅបាត់។

   រំលងរហូតដល់ពេលថ្ងៃ កម្មពិធីបុណ្យសព្វក៏ចាប់ផ្តើមឡើងដោយជុងហ្គុកនិងជុងអាកំពុងតែអង្គុយខាងមុខរូបថតម្តាយទាំងម្នាក់ៗភ្លឹកៗមុខឡើងស្លេកអស់ហើយ រីឯថេយ៉ុងក៏នៅអង្គុយទទួលភ្ញៀវជាមួយជីមីននិងយ៉ុនហ្គី។

« គេយ៉ាងមិចទៅហើយ? »Taehyungគិតក្នុងចិត្តទាំងមុខស្អុយព្រោះក្នុងចិត្តគិតបារម្ភពីDemonថេយ៍មិនឈប់ ចង់ដឹងថាតើគេកើតអ្វីធ្ងន់ធ្ងរឬអត់? ក្រោកឬនៅ? មានខឹងគេឬអត់?

« ថេយ៍.! ទៅយកអាហារអោយប្តីឯងញ៊ាំបន្តិចទៅ.! យើងមិនទាន់ឃើញគេញ៊ាំអ្វីនៅឡើយទេ »Jiminកេះថេយ៉ុងដែលកំពុងអង្គុយភ្លឹកនោះរួចក៏និយាយស្របពេលដែលភ្នែកសម្លឹងទៅជុងហ្គុក។

« ហឹម.! »Taehyungងក់ក្បាលមុននឹងដើរទៅយកអាហារដែលគេទិញទុកអោយជុងហ្គុកនោះយកមកកាន់រួចដើរសម្តៅទៅរកប្តី មុននេះរវល់តែគិតរឿងDemonថេយ៍ភ្លេចគិតថាជុងហ្គុកមិនទាន់បានញ៊ាំអាហារថ្ងៃត្រង់នៅឡើយ។

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now