«កូនមីន​ បង​ មោះញាំបាយនឹងអាលចូលគេង»លោកស្រី​ ស្រែកហៅកូននឹងស្វាមីពីក្នុងបន្ទប់អាហារមក​ ដេីម្បីអោយទៅញាំបាយ។

«បាទម៉ាក់»ជីមីន​ តបទៅលោកស្រីហេីយក៏នាំគ្នាដេីរទៅជាមួយនឹងលោកប៉ារបស់ខ្លួន។



@ព្រឹក

@គីមគ្រុប

​     ចាប់តាំងពីថ្ងៃដែល​ ថេយ៉ុង​ បានជួបនិយាយជាមួយនឹង​ ហូស៊ុក​ ថ្ងៃនោះមក​ គេក៏សម្រេចចិត្តអោយរាងតូចមកធ្វេីការជាមួយគេ​ នៅក្រុមហ៊ុនរបស់ខ្លួនដែលមានតួនាទីជាលេខារបស់នាយ​ផ្ទាល់​ ហេីយសំខាន់នោះគឺពួកគេនៅខុនដូរជាមួយគ្នាទៀតផង​ វាជាខុនដូររបស់​ ថេយ៉ុង​ គេបានប្រគល់អោយរាងតូចនៅ​ ចំណែកគេពេលនេះនៅជាមួយដែល​ ព្រោះដំបូងៗខ្លាចថា​ ហូស៊ុក​ មិនហ៊ាននៅ​ ចាំអោយគេសាំនឹងទីនោះ​ បានខ្លួនទៅគេងនៅផ្ទះវិញ។

«លោកថ្ងៃនេះ​ យេីងចេញទៅក្រៅល្អទេ​ ខ្ញុំចង់ទិញរបស់ខ្លះដាក់ទូទឹកកក»រាងតូច​ ងេីបមុខពីកុំព្យួទ័រ​ សួរទៅអ្នកកម្លោះដែលកំពុងពិនិត្យមេីលឯកសារការងារ​ ។

«មានអីបានតេី​ អញ្ចឹងឆាប់រៀបចំទៅ​អោយឆាប់ហេីយ​ ចេញពីធ្វេីការខ្ញុំនឹងជូនទៅ»ថេយ៉ុង​ ងេីយមុខពីឯកសារ​មេីលទៅកាន់រាងតូច​ នឹងតប​ទៅទាំងញញឹមដាក់​ ហេីយរាងតូចក៏ញញឹមដាក់គេវិញយ៉ាងស្រស់នឹងគួរអោយស្រលាញ់​ មុននឹងងាកទៅធ្វេីការរបស់ខ្លួនបន្ត។

«អរមែនហេីយ​ ជេហូប​ ថ្ងៃនេះខ្ញុំនឹងនាំឯងទៅញាំបាយនៅហាង​ ខ្ញុំលឺគេល្បីថាទីនោះឆ្ងាញ់ណាស់​ ឯងចង់ទៅទេ»ថេយ៉ុង​ អង្គុយមួយ​សន្ទុះក៏នឹកឃេីញដល់ហាងអាហារមួយកន្លែង​ ដែលនៅឆ្ងាយពីទីនេះបន្តិច​ តែរសជាតិឆ្ងាញ់ដោយសារតែគេទេីបនឹងបេីក​ ទេីបចង់នាំរាងតូចទៅហេីយណាមួយទៅទីនោះ​ គេអាចនឹងមាន​ភាពស្និតស្នាលនឹងរាងតូចខ្លាំងជាងនៅទីនេះក៏ថាបាន។

«អរបាទ»ហូស៊ុក​ ញញឹមតបទៅរាងក្រាស់វិញ​ យ៉ាងណាក៏គេយល់ស្របនឹងនាយស្រាប់ហេីយ​ ព្រោះតែខ្លួនមិនមានលុយគ្រប់គ្រាន់សម្រាប់អាហារនោះទេ​ ណាមួយគេធ្វេីការទេីបតែបានប៉ុន្មានថ្ងៃនឹង។



✨ជំនួយការស្នេហ៍​✨Where stories live. Discover now