Ep66 : ថ្ងៃទទួលរង្វាន់

Start from the beginning
                                    

   ក្រោយពេលញុំាអាហារពេលព្រឹករួចស៊ូហ្គាក៏ដើរតួនាទីជាតៃកុងឡានបើកដឹកជីមីននិងកូនៗទៅសាលា ថ្ងៃនេះគេមិនទៅពិនិត្យការងារនៅសណ្ឋាគារទេគេនឹងចាយពេលមួយថ្ងៃនេះដើម្បីអោយកូនៗរបស់គេមានអារម្មណ៍កក់ក្តៅ។ ពេលមកដល់សាលាស៊ូហ្គាក៏បើកឡានទុកហើយក្មេងៗក៏ត្រូវគ្រូនាំទៅណែនាំក្នុងថ្នាក់រៀនសិនចំណែកឪពុកម្តាយសិស្សក៏អង្គុយចាំក្នុងសាលដ៏ទូលាយមានតុកៅអីនិងអាហារសម្រន់រៀបចំជាស្រេច។

   "តែងខ្លួនសង្ហារបែបនេះតែងអោយអ្នកណាមើល?"ជីមីនយកដៃច្រត់ចង្កាសម្លក់មុខស៊ូហ្គាដែលមើលទៅល្អជាងពីមុនៗឆ្ងាយណាស់ សក់គេពណ៌ខ្មៅក្រិបធ្លាក់បាំងមុខសមជាមួយអាវគ្រ័រហ្សេមើលទៅមិនត្រឹមតែសង្ហារទេថែមទាំងថ្លៃថ្នូរទៀតផង។

   "អោយប្រពន្ធបងមើល យ៉ាងម៉េចសង្ហាណាស់មែនទេ? មិនប្រាប់ក៏ដឹងថាបងសង្ហារប៉ុណ្ណាមើលចុះមនុស្សទូទាំងពិធីនាំគ្នាងាកមកមើលបងសឹងបាក់កថែមទាំងមានអ្នកលួចថតទៀតផង"

    "អ៊ែក! ជ្រេញណាស់ មិនឃើញសង្ហាត្រង់ណាផង"

   "ពិតមែនឬ? ហ្អឹម! អន់ចិត្តណាស់"ស៊ូហ្គាបញ្ចេញទឹកមុខស្រពាប់ស្រពោនធ្វើដូចអន់ចិត្តខ្លាំងណាស់អញ្ចឹង ជីមីនបានតែលួចសើចព្រោះប្រុសម្នាក់នេះមិនបានផ្លាស់ប្តូរឡើយនៅតែជាមនុស្សម្នាក់ដែលចង់អោយគេសរសើរថាសង្ហាដដែល។

   "អន់ចិត្តមែនឬ? អូនសុំទោស តាមពិតក្នុងភ្នែកអូនបងសង្ហាជាងគេលើលោកនេះ"ជីមីនបង្អូសសម្លេងផ្អែមខះកទាំងមុខក្រហមមុននឹងយកដៃមកចាប់ទាញថ្ពាល់ស៊ូហ្គាទៅមកៗ។

   "អោយបងដាក់ទោសទើបឈប់ខឹងបាន"

   "ប្រុសឆ្កួត!"ជីមីនដកដៃចេញវិញហើយសម្រួលទឹកមុខវិញខ្លាចថាអ្នកនៅជុំវិញនេះដឹងថាពួកគេជាគូស្នេហ៍ គ្រាន់តែចង់រស់នៅក្នុងជីវិតសាមញ្ញមួយមិនត្រូវការអោយអ្នកណាដឹងលឺ និយាយដើមឬលើកសរសើរឡើយ។

   "សូមអរគុណដល់អាណាព្យាបាលសិស្សទាំងអស់ដែលផ្តល់កិត្តិយសមកចូលរួមដែលអាចអោយពិធីទាំងមូលដំណើរការបាន"សម្លេងទះដៃលឺទ្រហឹងពេញពិធីទាំងមូលពេលអ្នកគ្រូម្នាក់និយាយតាមមីក្រូហ្វូនចប់។ ពិធីចេះតែបន្តទៅមុខជារឿយៗរហូតដល់ចប់ទើបស៊ូហ្គានិងជីមីនទៅថតរូចជាមួយស៊ូហ្គីនិងស៊ូមីនក្នុងនាមជាអាណាព្យាបាល។

កូនបំណុលស្នេហ៍Where stories live. Discover now