Ep8 : មិនអីទេមែនទេ?

5.4K 382 0
                                    

   ជុងហ្គុកបញ្ឈប់ដំណើរនៅមុខរបងភូមិគ្រឹះសម្លឹងទៅខាងមុខទឹកមុខប្រែស្លេកស្លាំងស្លន់ស្លោធ្វើអីមិនត្រូវ នៅជុំវិញនេះមានមនុស្សស្លាប់គរជើងគ្នាអ្នកខ្លះក៏រងរបួសហើយរត់គេចខ្លួនតែថេយ៉ុងមានប្រៀបជាងព្រោះទោះគេគ្នាចិត្តតែមានមនុស្សចាំជួយ។

   "មិនអីទេមែនទេ? មានត្រូវរបួសត្រង់ណាឬអត់? អូ៎ ជើងលោកឈាមហើយ"ថេយ៉ុងដើរអូសជើងមករកជុងហ្គុកដៃឆ្វេងលើកខ្ទប់ស្មាខាំងស្តាំងដែលត្រូវគ្រាប់ចំណែកខ្នងត្រូវកាប់ដោយដាវសុំាម៉ូរៃដាច់អាវហូរឈាមកក្លាក់រីឯជើងគឺត្រូវមួយដំបងពេលដែលគេប្រហែស ផ្ទៃមុខមុខមានស្នាមជាំនិងមានឈាមជ្រាបមកតាមគែមមាត់ថែមទៀតផងតែមនុស្សដែលគេបារម្ភមិនមែនខ្លួនឯងទេគឺជុងហ្គុក។

  "ឯងឆ្កួតហើយមែនទេ?"ជុងហ្គុកយកដៃចាប់ស្មាថេយ៉ុងអង្រួនកាយតូចស្ទើរជ្រុះក្បាលពីស្មា មិននឹកស្មានថាគេអាចមកឃើញសភាពបែបនេះបេះដូងប្រែជាឈឺពើតថាមិនត្រូវ។

   "ទៅផ្ទះវិញទៅខ្ញុំរុំរបួសអោយលោក"ខណៈថេយ៉ុងនិយាយចប់ជុងហ្គុកទាញខ្លួនគេទៅអោបជាប់ហើយទាញក្បាលថេយ៉ុងអោយផ្អឹបនិងកញ្ចឹងកគេ។

   "ឈប់និយាយអត់ប្រយោជន៍ទៅ! ក្មេងល្ងង់ហើយកុំកើតអីអោយសោះ"

   "លោក..."ថេយ៉ុងញញឹមស្រាលលើកដៃអោបកជុងហ្គុកទាំងគ្មានកម្លាំងកំហែងអាចដើរមករកជុងហ្គុកបានទុកថាសំណាងប៉ុណ្ណាហើយ ភាពកក់ក្តៅភាយចេញពីរាងកាយមនុស្សឃោរឃៅមានអំណួតគិតតែពីខ្លួនឯងធ្វើអោយគេចង់គេង។

   "យើងជូនឯងទៅពេទ្យ"

   "អត់ទេ! ទៅផ្ទះទៅខ្ញុំត្រូវលាងរបួសអោយលោក"

   "បើនៅតែចចេសទៀតយើងសម្លាប់ឯងហើយ"ជុងហ្គុកសម្លុតគំហកទាំងខឹងសម្បារហើយលើកថេយ៉ុងបីឡើងដើរសម្តៅទៅឡានកាត់មុខកូនចៅទាំងអស់ដែលបន្ទាប់ពីនេះទៅត្រូវទុកអោយជីហ៊ុនជាអ្នកចាត់ការសាកសពនិងបង្វែងដានប៉ូលិស។

   "ក្រអូបណាស់!"ថេយ៉ុងផ្តេកក្បាលទៅនិងកញ្ចឹងករបស់ជុងហ្គុកនិយាយខ្សាវៗសតិគេកាន់តែខ្សោយទៅតាមឈាមដែលស្រក់ហូរមកមិនឈប់។

កូនបំណុលស្នេហ៍Where stories live. Discover now