Ep 26 : ហេតុអី?

3.2K 262 2
                                    

   "យើងគួរតែអោយគ្រូពេទ្យប្រកាសស្វែងរកសាច់ញាតិអ្នកជម្ងឺទៅល្អទេ? សភាពគេបែបនេះមានតែគ្រួសារទេទើបអាចជួយបាន"

   "តាមតែឯងទៅ! ប៉ុន្តែពេលនេះបងធុញមែនទែនហើយណា៎"ជុងហ្គុកលើកដៃក្តោបអោបស្មាថេយ៉ុងមើលគ្រែអ្នកជម្ងឺក៏មិនភ្លេចតាមមើលប្រតិកម្មថេយ៉ុងផងដែរ។

   "បងទៅចុះទុកអោយខ្ញុំនៅមើលថែគេក៏បានពេលនេះមិនទាន់រកសាច់ញាតិឃើញបងគិតចង់ទុកអោយគេនៅម្នាក់ឯងឬ? អត់ចិត្តមែន!"

   "មិនដឹងជាស្អីណាស់ណាទេ មោ៎! ចាំបងអោយមនុស្សរបស់បងនៅយាមកាម ប៉ុណ្ណឹងវាមិនស្លាប់ទេ"ជុងហ្គុកចាប់កញ្ឆក់ដៃអូសកាយថេយ៉ុងដើរចេញទៅខាងក្រៅដោយមិនភ្លេចប្រាប់កូនចៅគេអោយមើលថែជីមីនអោយបានល្អជៀសវាងក្បាលធ្លាក់ពីស្មាក៏មិនភ្លេចអោយគ្រូពេទ្យប្រកាសស្វែងរកសាច់ញាតិអ្នកជម្ងឺផងដែរ។

    ម៉ោង9យប់!

    ជីមីននៅតែគេងនៅលើគ្រែមិនទាន់ដឹងខ្លួនដដែល ការប្រកាសក៏បានលេចលឺដល់ណាមជូនដែលគេប្រញាប់រត់ចេញពីអង្គប្រជុំហោះពីអេស្បាញមករកប្អូនប្រុសដោយមិនគិតពីអ្វីទាំងអស់ព្រោះនៅកូរ៉េក្រៅពីស៊ូហ្គាជីមីនមិនស្គាល់នរណាទេគេប្រើពេលវេលាដែលមានទាំងប៉ុន្មានដើម្បីស៊ូហ្គា។ ចុះបើដំណឹងដែលគេទទួលបានប្រាបថាប្អូនគេគ្រោះថ្នាក់តែម្នាក់ឯងគ្មានសាច់ញាតិចុះស៊ូហ្គានៅឯណា?

    ទម្រាំមកដល់ក៏រៀងយប់ណាស់ទៅហើយណាមជូនចុះពីឡានរត់លឿនស្លេវសម្តៅចូលមន្ទីរពេទ្យគ្រាន់តែបើកទ្វារភ្លាមជង្គង់របស់គេក៏ប្រែជាទន់ដូចគ្មានឆ្អឹង បេះដូងប្រែជាស្វិតស្រពោនពោរពេញដោយភាពឈឺចាប់។

   "ជីមីន..."កាលពីម្សិលមិញគេព្យាយាមទាក់ទងមករកជីមីនតែទាក់ទងមិនបាន ហើយរឿងស្ថានភាពជំងឺគ្រូពេទ្យក៏ប្រាប់គេរួចអស់ហើយដែរ។

   "ហេតុអី? ឯងលែងទុកបងក្នុងភ្នែកហើយមែនទេ? ហេតុអីមិនព្យាបាលខ្លួន ហេតុអីមិនលេបថ្នាំ ហេតុញុំាបាយមិនទៀងពេល ហេតុអី? ប្រាប់មក! ប្រាប់បងមកតើវាសំខាន់ខ្លាំងកម្រិតណា៎ទៅទើបឯងលះបង់អោយវាដល់ថ្នាក់នេះ?"ណាមជូនស្រែកឡូឡាពេញបន្ទប់គេក្តាប់ជាយពូកស្រែកគំហកសួរទាំងទឹកភ្នែកចាប់ផ្តើមជ្រាបតក់មកប៉ះថ្ពាល់ទាំងសង។

កូនបំណុលស្នេហ៍Where stories live. Discover now