Ep17 : សួរម្តងទៀត ស្រលាញ់ឬអត់?

6.5K 424 0
                                        

   នៅតាមផ្លូវត្រឡប់មកផ្ទះវិញចរាចរណ៍ស្អេកស្កះពិតជាគួរអោយធុញទ្រាន់ខ្លាំងណាស់ នៅខាងក្រៅគ្រាប់ព្រិលតូចៗគួរអោយចង់ប៉ះធ្លាក់ខ្ចាត់ខ្ចាយមកមិនឈប់មិនឈរមិននឿយហត់។ ថេយ៉ុងបើកភ្នែកយឺតៗញញឹមស្រាលព្រមទាំងលូកដៃស៊កចូលប្រឡោះដៃជុងហ្គុកហើយរឹតរង្វង់ដៃអោបដៃគេយ៉ាងណែន។

   "ដេកហើយក្រោកមកវិញក៏ចាប់ផ្តើមហាច់ហើរចង់ទាក់យើងទៀតហើយមែនទេ?"ជុងហ្គុកដែលកំពុងតែផ្តោតក្រសែភ្នែកចំពោះទូរសព្ទ័មិនព្រមងើបមុខចេញនិយាយបង្ហើរសម្លេងចេញមកតែមិនបានជ្រាបដល់ខួរក្បាលថេយ៉ុងទេ គេដាក់ទូរសព្ទ័ចូលក្នុងហោប៉ៅខោវិញទើបងាកមើលទៅសងខាងផ្លូវ។

   "នរណាអោយលោកធ្វើអោយខ្ញុំចូលពេទ្យធ្វើអី? បែបនេះក៏ជាលោកដែលត្រូវទទួលខុសត្រូវ ហើយដែលថាចង់ទាក់នេះគឺមិនមែនចរិតខ្ញុំទេខ្ញុំចូលចិត្តជម្រិតសួរយកចម្លើយ យល់ទេចម្លើយណា៎"

   "ចេញពីពេទ្យវិញដូចជាបានសម្តីដល់ហើយហ្ន៎ ចង់ត្រូវទៀតឬយ៉ាងម៉េចបានមាត់នៅមិនចេះស្ងៀមប៉ប៉ាច់ប៉ប៉ោចមិនឈប់រហូតអ៊ីចឹងអាក្មេងល្ងង់?"

   ជុបៗ!

    "នៅតែក្រអូប"ថេយ៉ុងងើយមុខថើបថ្ពាល់ជុងហ្គុកខ្សឺតៗហើយញញឹមស្រស់មិនខ្ចីឈឺចាប់និងពាក្យសម្តីឌឺដងផ្លែផ្ការបស់ជុងហ្គុក បបូរមាត់ក្រៀមប្រេះមានស្នាមញញឹមមិនរលុបស្ទើរតែធ្វើអោយជុងហ្គុកទប់មិនញក់ញីមិនបានម្តងៗ។

   "ឯងធ្វើឆ្កួតស្អីទៀតហើយ?"ខណៈជុងហ្គុករៀបនិងលើកខ្នងដៃជូតកន្លែងថេយ៉ុងថើបអម្បាញ់មិញថេយ៉ុងប្រញាប់យកប្រអប់ដៃគេចាប់ក្តាប់ដើមដៃជុងហ្គុកជាប់។

   "គឺថើបហ្នឹងណាចេះសួរទៅកើត បើលោកហ៊ានតែជូតខ្ញុំឈប់ស្រលាញ់លោកហើយ"ថេយ៉ុងយកចុងច្រមុះទៅផ្អឹបនិងដើមដៃជុងហ្គុកដែលគេអោបហើយនិយាយលឺសូរងុលៗគម្រាមជុងហ្គុកទាំងដែលដឹងស្រាប់ទៅហើយថាទឹកមាត់គេសាបចំពោះជុងហ្គុកប៉ុណ្ណា។

   "មកបញ្ជាយើងហ្នឹងក្លាយជាម៉ែយើងពីកាល?"

   "មិនមែនម៉ែទេតែប្រពន្ធ ពាក្យប្រពន្ធណាលោកយល់ទេ?"ជុងហ្គុកសើចតិចៗនៅដើមកហើយទម្លាក់ដៃបម្រុងជូតថ្ពាល់អម្បាញ់មិញចុះវិញងាកមកប្រសព្វសក់ទន់រលោងរលាស់ឥតទាស់របស់ថេយ៉ុងទើបយកដៃមកអង្អែលលើសក់ថេយ៉ុងថ្នមៗ។

កូនបំណុលស្នេហ៍Where stories live. Discover now