Ep14 : Romantic ឬអត់?

4.7K 330 1
                                    

   "ទន់ពេកវាមិនទាក់ទាញ"

   "លោកកកកកកកក!"

   ថេយ៉ុងក្តាប់បបូរមាត់ចាប់ដើមដៃជុងហ្គុកខណៈប្រអប់ដៃក្រាស់លូកអង្អែលសព្វដងខ្លួនគេ ថែមទាំងច្របាច់រុករានសាច់ត្រកៀកគេទៀតផង។ មាត់និយាយផ្សេងតែដៃអោយរវាមដូចក្តាម ថេយ៉ុងក្តាប់មាត់ខ្លួនឡើងរឹងហើយរបួសក៏ឈឺឆៀបៗមកផង បំពង់កឈឺបបូរមាត់ប្រេះធ្វើអោយគេពិបាកក្នុងនិយាយជជែកតវ៉ា។

   "យ៉ាងម៉េចច្របាច់តិចតួចសោះលេងឫកពារស្អីម្ល៉េះ? បានយើងប៉ះសំណាងប៉ុណ្ណាហើយអ្នកផ្សេងសាច់សខ្ចីដូចពងមាន់បកយើងមិនយកភ្នែកមើលផង ឯងនេះខ្លួនសុទ្ធតែរបួសហើយមកចង់ទាក់យើងធ្វើឯងកំណាញ់ខ្លួន"ជុងហ្គុកចាប់ក្រសោបចង្កេះថេយ៉ុងអោយខិតលើហើយទល់មុខជាកៀកខ្ទង់ច្រមុះជាមួយគេ ពាក្យសម្តីចាក់ទឹកមិនលិចនិយាយឌឺដងដៀមដាមមិនឈប់ បើគេចេញទៅក្រៅមានគ្រប់សព្វស្រាតថ្វាយខ្លួនក៏មានតែគេមិនជ្រលក់។

   "ទាក់ឆ្កួតឡប់ស្អីក្រែងជាលោកឬដែលមិនព្រមស្លៀកពាក់អោយខ្ញុំហើយមកដេកអោបខ្ញុំកេងចំណេញគ្រប់សព្វ ប្រុងអោយខ្ញុំយកអាវលោកមកស្លៀកហើយដាក់ច្រវ៉ាក់ខ្លួនឯងដេកលើការ៉ូឬយ៉ាងម៉េច?"

   "ថីខឹងចិត្ត? កើតទុក្ខមិនសុខចិត្តរឿងដែលយើងមិនសម្លាប់ឯង?"

   "ភ្លេចអោយឈឹង! ព្រោះលោកស្រលាញ់ខ្ញុំទើបមិនដាច់ចិត្តសម្លាប់ពិតទេ? នែ៎! កុំងាកមុខចេញកុំបង្វែរប្រធានបទណា៎"ថេយ៉ុងលើកដៃចាប់មុខមានទម្រង់សង្ហាឥតទាស់របស់ជុងហ្គុកអោយមើលមកគេហើយលើកចិញ្ចើមញញឹមបែបបញ្ជួស។

   "មិនស្រលាញ់ ចរិតយ៉ាប់"

   "ប្រាប់ហើយកុំច្របាច់! និយាយតែមាត់ទៅថី"ថេយ៉ុងស្រែកដាក់ជុងហ្គុកដែលលោកដៃច្របាច់ឈ្លីសាច់គូទគេមិនឈប់ មាត់ប្រាប់ថាមិនស្រលាញ់ខ្ពើមតែមើលទង្វើចុះម្តងក៏ថើបគេម្តងក៏មកកេងចំណេញលើគេ ប្រុសសង្ហាតាមមិនទាន់មែន!

   "ហ៊ានស្រែកដាក់យើង រឿងយប់មិញភ្លេចហើយមែនទេ?"

   "តាមពិតទៅលោកគួរតែ...សម្លាប់ខ្ញុំ"និយាយដល់ត្រឹមនេះថេយ៉ុងទម្លាក់ទឹកមុខចុះមកជារៀបស្មើហើយលូកដៃទាំងគូគងក្រសោបចង្កេះជុងហ្គុកយ៉ាងណែនផ្តេកក្បាលទៅនិងទ្រូងរឹងមាំ ក្លិនទឹកអប់ក្រអូបផ្អែមភាយពេញច្រមុះធ្វើអោយគេចង់តែបិទភ្នែកគេងស្រង់ក្លិននេះ។

កូនបំណុលស្នេហ៍Where stories live. Discover now