Ep16 : ខ្ញុំស្រលាញ់លោក!

4.7K 344 1
                                    

   "ឯងធ្វើឆ្កួតស្អីហ្នឹង?"ជុងហ្គុកក្រោកឈរយកដៃខ្ទប់ថ្ពាល់ត្រង់កន្លែងថេយ៉ុងថើប ផ្ទៃមុខចាប់ផ្តើមក្តៅភាយៗសាច់មួយដុំក្នុងទ្រូងខាងឆ្វេងក្តៅស្ទើរផ្ទុះ។

   "តាមពិតទៅខ្ញុំចូលចិត្តក្លិនលោកណាស់វាក្រអូបផ្អែមដូចស្ករគ្រាប់ចឹង ប៉ុន្តែថើបបែបនេះមានទោសឬអត់?"តាមធម្មតាគេកម្រចូលទៅជិតមនុស្សប្រុសណាស់ព្រោះក្លិនអាក្រក់មិនចេះសម្អាតខ្លួនគ្មានអនាម័យតែជុងហ្គុកវិញក្រអូបដូចទឹកអប់។

   "ទម្លាប់ឯងដើរចូលចិត្តក្លិនមនុស្សប្រុសតែពាសបែបនេះមែនទេ?"

   "អត់ទេ តែលោកម្នាក់ហ្នឹង? ប្រុសស្អីក្រអូបដូចទឹកអប់"

   "យើងមិននិយាយច្រើនទេដើរទៅបន្ទប់អោយឆាប់"

   "ស្ពឹកជើង"ថេយ៉ុងពេបមាត់ធ្វើមុខស្អុយដាក់ជុងហ្គុកព្រមទាំងអោនមើលចុងជើងខ្លួនឯង ជុងហ្គុកដកដង្ហើមធំលើកបីរាងតូចស្តើងដូចមនុស្សស្រីរបស់ថេយ៉ុងទៅខាងលើខណៈគេរៀបនិងទម្លាក់លើពូកតែថេយ៉ុងលើកដៃអោបកគេជាប់មិនខ្ចីចុះ។

   "លែង"

   "អត់!"ថេយ៉ុងអោនមុខជ្រប់និងកញ្ចឹងកជុងហ្គុកថែមទាំងផ្អឹបបបូរមាត់ថើបស្រាលៗលើកជុងហ្គុកទៀតផងលេងអោយគេបើកភ្នែកធំគាំងធ្មឹងភាំងយកតែម្តង។

   "ថ្នាំប្រតិកម្មមែនទេបានមកធ្វើចរិតឡប់ៗដាក់យើងបែបនេះ នែ៎! អាក្មេងល្ងង់ខាំរកងាប់ស្អី"ជុងហ្គុកអង្គុយលើគ្រែព្រលែងដៃតែថេយ៉ុងនៅតែអោបគេស្អិតជាងពីបិទកាវទៅទៀត ងាប់ហើយនេះជាស្អីទៅប៉ុន្មានថ្ងៃហើយដែលគេព្យាយាមមិនប៉ះពាល់ក្មេងម្នាក់នេះដោយសារតែគេឈឺតែពេលនេះបែរជាមកធ្វើឫកពាអោយគេក្តៅក្រហាយទៅវិញ។

   "ខាំអោយចេញរូបបេះដូងតែវាអត់ចេញឡើងក្រហមពេញហ្នឹង"ថេយ៉ុងជ្រួញចិញ្ចើមមើលកជុងហ្គុកត្រង់កន្លែងដែលគេខាំអម្បាញ់មិញ។

   "យើងប្រាប់អោយលែង"

   "ខ្ញុំប្រាប់ថាអត់"

   "បាន!"ជុងហ្គុកសង្រ្គឿនធ្មេញអស់ភាពអត់ធ្មត់គេរុញថេយ៉ុងអោយគេងលើគ្រែរួចទ្រោបពីលើយកដៃឃាំងខ្លួនសងខាងរបស់ថេយ៉ុង។

កូនបំណុលស្នេហ៍Where stories live. Discover now