Ep 25 : ពេលខ្លះគ្រាន់តែមិនចង់ប្រឈម

3.7K 287 1
                                    

   ផ្ទះធំទូលាយដំបូលក្រាលដោយដុំព្រិលនាប៉ុន្មានថ្ងៃចុងក្រោយមុននឹងឈានចូលទៅដល់រដូវរំហើយវិញ នៅខាងមុខរបងមានមនុស្សប្រុសវ័យជំទង់មាឌល្អិតក្បែរខ្លួនមានវ៉ាលិសមួយរីឯក្នុងដៃមានសូកូឡាមួយប្រអប់តែគេមិនហ៊ានចុចកណ្តឹងទេគិតតែដើររេរាទៅមកមិនឈប់។

   តីតៗ!

   សាន់យ៉ុនលើកដៃបាំងភ្នែកងាកមកមើលសម្លេងសុីផ្លេឡានដែលអ្នកបើកចុចមិនប្រណីដៃដូចធុញទ្រាន់នឹងដេញគេខ្លាំងណាស់អ៊ីចឹង។

   "អ្នកណាគេទៅហ្ន៎"សាន់យ៉ុនអូសវ៉ាលិសទៅឈរនៅក្បែរផ្លូវវិញរួចតាមមើលឡានមួយគ្រឿងនោះ។

   "ម៉េចក៏ជាឯង?"នាយម្ចាស់ឡានបើកទ្វាររត់ចុះមករកសាន់យ៉ុនហើយចាប់អង្រួនស្មាកម្លោះតូចតិចៗនេះគ្មាននរណាក្រៅពីKទេ។

   "ល្បងជុងអោយមក! គឺខ្ញុំបារម្ភពីបង"

   "បារម្ភ?"

   "ខ្ញុំទាក់ទងបងមិនបាន ខ្ញុំស្មានតែបង..."សាន់យ៉ុនលែងហ៊ានសម្លឹងមុខKចំហើយបែរជាឈ្ងោកមុខសសឹកអណ្តឺតអណ្តកតែឯង។

   "ស្មានតែបងរៀបការ?"ពេលឃើញសាន់យ៉ុនងក់ក្បាលKក៏សើចទាំងមិនពេញសម្លេង គេយកដៃច្រានក្បាលសាន់យ៉ុនបន្តិចហើយនិយាយ"រឿងនោះប៉ាបងមិនព្រមទេតែបើនៅតែបែបនេះបងនិងយកឯងធ្វើជាលេស"

   "បងមានន័យថាម៉េច?"

   "ប្រាប់គាត់ថាបងស្រលាញ់ឯងលើសពីបងប្អូន ស្រលាញ់ចង់យកធ្វើប្រពន្ធ យកធ្វើដៃគូរជីវិតហើយបើគាត់នៅតែមិនចោលគំនិតនោះទៀតបងនឹងរត់ចេញពីផ្ទះទៅនៅជាមួយឯង"

   "K..."

   "ពេលនេះឯងមកក៏ល្អ ជួយបងបានទេ? ត្រឹមតែសម្តែងថាឯងស្រលាញ់ហើយរស់ខ្វះបងមិនបានប៉ុណ្ណោះប្រហែលស្អែកយើងទៅកូរ៉េវិញហើយ"

   "..."

   "ណា៎ បើមិនព្រមស្រលាញ់មែនទែនក៏បាន"

   "ឡប់! ចាំទៅខ្ញុំព្រមព្រោះអាណិតក្មេងមុខអាក្រក់ដូចបងទេ"Kសើចកក្អឹកហើយចាប់លើកសាន់យ៉ុនឡើងផុតជើងពីដីអោបរឹតចង្កេះគេណែន។

   "បងដឹងថាបើទោះបងគ្មានសល់នរណាក៏បងនៅសល់ក្មេងល្ងីល្ងើដូចជាឯងដែរ"

កូនបំណុលស្នេហ៍Where stories live. Discover now