Ep4 : មិនមែនខ្លាចតែខ្ពើមរអើម

5.8K 415 2
                                    

   ជំហ៊ានវែងៗបោះចេញពីឡានស៊េរីទំនើបមានអង្គរក្សដើរអមសងខាងខ្លួនមានលាក់កាំភ្លើងនិងកាំបិតស្នៀតនៅចង្កេះខោស្ទើរគ្រប់គ្នា នាយកម្លោះសក់ពណ៌ខ្មៅក្រិបរាងកាយខ្ពស់ស្រឡះទឹកមុខមាំបញ្ជាក់ពីភាពប្រាកដប្រជាហ្មត់ចត់ អាវគ្រ័រហ្សេរំលេចភាពថ្លៃថ្នូរកាន់តែមើលគឺកាន់តែខ្ពស់ពិបាកឈោងរឹតតែពិបាកទៅជិត។
 
   "ស្វាគមន៍ការត្រឡប់មកវិញល្បង"Kអោនគំនាប់ដាក់ជុងហ្គុកកូនចៅក្រោមឪវាទទាំងអស់ក៏អោនក្បាលគោរពល្បងធំប្រចាំក្រុមម្នាក់ៗក្នុងដៃប្រដាប់ដោយដាវសុំាម៉ូរៃ បំពង់ទីប ឈើជ្រុង កាំបិតស្នៀត ដំបងគ្រប់ប្រភេព ក្រៅពីជុងហ្គុកជាមេធំក្នុងក្រុមនាយកម្លោះសក់ពណ៌ខ្មៅមុខមាំគឺKជាមនុស្សជំនិតឬហៅបានថាមេក្រុងរងបន្ទាប់ពីជុងហ្គុក។
  
   "ពួកឯងនៅតែកាងមិនផ្លាស់ប្តូរ នៅហ៊ានគម្រាមយើងទៀតធុញទ្រាន់និងការរស់នៅមានបាយសុីហើយមែនទេ?"ជុងហ្គុកបញ្ឈប់ដំណើរលើកដៃអោបទ្រូងសម្លឹងមើលកូនចៅដែលធ្លាប់នៅក្រោមការគ្រប់គ្រងរបស់គេទាំងអស់។

   "មិនមែនបែបនេះទេល្បងគឺពួកយើងនឹកល្បងពេកម្យ៉ាងទៀតល្បងក៏ខានត្រឡប់មកក្រុមស្ទាំងខ្មៅជិត1ឆ្នាំហើយដែរ"អាល្អិតសាន់យ៉ុនមានវ័យក្មេងជាងគេនៅក្នុងក្រុមហើយក៏ដៃឆៅជាងគេ ជាមនុស្សដែលស្រលាញ់ជុងហ្គុកដូចបងប្រុសបង្កើតគោរពស្មើជីវិត ល្បងធំរបស់គេបើនរណាហ៊ានប៉ះស្លាប់មិនវេទនាមិនមែនស្នាដៃគេទេ។

   "យ៉ាងម៉េច? នឹកយើង?"ជុងហ្គុកយកដៃចង្អុលរុញក្បាលសាន់យ៉ុនហើយងាកមើលKឆ្លាស់ជាមួយកូនចៅទាំងអស់។

   "យើងមកថ្ងៃនេះគឺមកនិយាយអោយដាច់ស្រេចដូចយើងធ្លាប់បាននិយាយរួចហើយពេលនេះយើងជាម៉ាហ្វៀមានជំនួញខ្មៅងងឹតមិនមែនអ្នកលេងរស់អោយតែបានពីមួយថ្ងៃទៅមួយថ្ងៃទៀតទេ មានកូនចៅរាប់មុឺននាក់ត្រូវគ្រប់គ្រងគ្មានពេលមកគិតគូរឿងពួកឯងទេតែបើពួកឯងចង់នៅជាកូនចៅយើងដូចមុនគ្រាន់តែធ្វើជាកូនចៅរបស់យើងប្រឡូកជាមួយសង្គមម៉ាហ្វៀជាន់ខ្ពស់ មានការកាប់សម្លាប់គ្រប់បែបយ៉ាង យើងដឹងថាពួកឯងមិនដែលខ្លាចស្លាប់ទេ"

កូនបំណុលស្នេហ៍Where stories live. Discover now