Ep45 : រីករាយថ្ងៃកំណើត(ម្តងទៀត)

4.1K 301 5
                                    

   នៅលើផ្លូវជោគជាំដោយតំណក់ទឹកភ្លៀងដែលស្រក់ចុះមកមិនឈប់ឈរហាក់ដូចជាខឹងនឹងអ្នកណាខ្លាំងណាស់អញ្ចឹង ថេយ៉ុងក្តាប់ឆត្រ័ដើរទៅមុខជារឿយៗទាំងរាងកាយទទឹកជោគ មនុស្សគ្រប់គ្នាមើលមកគេហើយសើចចម្អកថាល្ងង់ណាស់មានឆ័ត្រហើយសុខចិត្តដើរកណ្តាលភ្លៀងមិនបើកទទូរ។

   ថេយ៉ុងឈ្ងោកមុខមើលនាឡិកាពាក់នៅដៃហើយដកដង្ហើមធំយ៉ាងនឿយហត់ព្រោះនេះទើបតែម៉ោង12ថ្ងៃត្រង់តែចំពោះគេបែរជាយល់ថាកំពុងស្ថិតនៅក្នុងទីងងឹតងងុលរកច្រកចេញមិនឃើញ ក្នុងទ្រូងគ្រាំគ្រាស្ទើរក្អួតឈាមស្លាប់ទៅហើយ។

   "នេះជាកាដូរថ្ងៃកំណើតខ្ញុំមែនទេ?"គេលើកឆត្រ័ពណ៌ខ្មៅនោះមកអោបទឹកភ្នែកក៏ស្រក់ជ្រែកប្រណាំងប្រជែងជាមួយទឹកភ្លៀងទាំងដែលធម្មតាគេមិនចូលចិត្តយំទេ គេមិនចូលចិត្តធ្វើខ្លួនទន់ជ្រាយទេ។

   នៅសុខៗគេក៏ឈប់ដើរហើយបន្ទន់ជង្គង់អង្គុយចោងហោងនៅក្បែរផ្លូវ លើកដៃម្ខាងទ្រតំណក់ទឹកភ្លៀងហើយលួចញញឹមយ៉ាងស្ងៀមស្ងាត់ នៅលើលោកនេះមានរឿងតិចណាស់ដែលគេមិនដឹងហើយរឿងមួយក្នុងចំណោមរឿងទាំងនោះគឺគេព្យាយាមរស់នៅដើម្បីអ្វី?

   "ក្មួយ! ក្មួយមិនអីទេឬ?"អ៊ំប្រុសដែលជាអ្នករត់តាក់សុីម្នាក់ប្រញឹបប្រញាប់ទាញឆ័ត្ររត់ចុះពីឡានមករកថេយ៉ុងដែលភ្លឹកភ្លាំងអង្គុយក្បែរផ្លូវនោះ។

   "ខ្ញុំមិនអីទេ អ៊ំប្រុសជួយជូនខ្ញុំទៅ Apartment នៅច្រកផ្លូវខាងមុខនេះបន្តិចបានទេ?"

   "បាទបាន! ឡើងឡានមកក្មួយ"គាត់ជួយទទូរឆ័ត្រអោយថេយ៉ុងហើយនាំគេដើរសម្តៅទៅឡាន ពេលបានអង្គុយហើយថេយ៉ុងនៅតែមិននិយាយអីទាំងអស់។

   "មនុស្សយើងមានបញ្ហាផ្លូវចិត្តគឺស្ទើរតែជារឿងធម្មតាទៅហើយ អ្នកណាក៏ជៀសមិនផុតដែរ ដែលសំខាន់ក្មួយត្រូវរឹងមាំ ថ្ងៃនេះមានបញ្ហាថ្ងៃស្អែកមានដំណោះស្រាយ ថ្ងៃនេះមានរឿងអាក្រក់ថ្ងៃស្អែកអាចមានរឿងល្អក៏ថាមិនត្រូវ"

   ថេយ៉ុងស្តាប់ដោយមិននិយាយអីហើយនៅពេលទៅដល់គោលដៅគេក៏ដកលុយអោយគាត់រួចកាន់ឆ័ត្រដើរចូលទៅខាងក្នុងបាត់។ សភាពបន្ទប់ដែលមានរបៀបជាទីបំផុតនៅផ្នែកម្ខាងមានទូរដាក់សៀវភៅមួយហើយនោះសុទ្ធសឹងតែប្រវត្តរូបមនុស្សដែលគេធ្លាប់សេុីបនិងឯកសារសំខាន់ៗជាច្រើនទៀត បន្ទប់ធំទូលាយនៅលើក្បាលដំណេកមានរូបថតដាក់ស៊ុមធំមួយដែលនោះគឺជារូបរបស់មនុស្សម្នាក់ដែលគេសេុីបលើកចុងក្រោយបង្អស់។

កូនបំណុលស្នេហ៍Where stories live. Discover now