Ep46 : នឹក! នឹកណាស់!

6.3K 343 13
                                        

   ជីមីនត្រូវអ្នកថែសួននាំមកបន្ទប់អោយគេរៀបចំសម្លៀកបំពាក់ ពេលងូតទឹករួចគេក៏ដើរមើលបរិវេណផ្ទះម្តងទៀតហើយនៅពេលបម្រុងបើកទ្វារបន្ទប់ដែលគេធ្លាប់ស្នាក់នៅមុនពេលរើចេញសម្លេងក្មេងក៏បន្លឺទើបគេញញឹមហើយរហ័សដើរចុះទៅខាងក្រោមវិញឃើញថាស៊ូហ្គាកំពុងកាន់ដៃកូនៗសើចកក្អឹកដើរចូលមកតែពេលប្រសព្វខ្សែភ្នែកគ្នាម្នាក់ៗក៏ប្រែជាភ្លឹកភ្លាំងជាពិសេសគឺស៊ូហ្គា គេមិននឹកស្មានថាជីមីនត្រឡប់មកវិញទេ គេស្មានថាមួយជីវិតនេះលែងបានជួបជីមីនហើយទេតើ។

   "លោកប៉ាហើយបន្ទាប់មកយ៉ាងម៉េចទៀត?"ក្មេងប្រុសតូចៗពីរនាក់មានមុខមាត់ដូចគ្នាបេះបិទតែភាគច្រើនគឺកាត់ទៅរកស៊ូហ្គា ជីអុីបង្កើតបានកូនភ្លោះហើយកូននោះគួរអោយស្រលាញ់ខ្លាំងណាស់។

   "បន្ទាប់ឬ? អ្អឹម..."ស៊ូហ្គាបែរមុខចេញហើយធ្វើជារកនឹកប្រាប់កូនបន្ត"តាចាស់នោះក៏ព្យាយាមដាំដើមឈើចម្លែកទទួលបានផ្លែឥឡឹករហូតបានជោគជ័យនោះអី"

   "លោកប៉ាលោកពូម្នាក់នេះមុខដូចរូបថតក្នុងបន្ទប់ប៉ាបេះបិទ"ស៊ូហ្គីចង្អុលមករកជីមីនដែលឈរធ្មឹងមើលទៅពួកគេ។

   "ជម្រាបសួរពូទៅ នេះគឺពូជីមីនដែលប៉ាធ្លាប់និយាយអោយស្តាប់នោះអី"

   "ជម្រាបសួរពូសង្ហា"ស៊ូមីនរត់មកអោបដៃជីមីនហើយនិយាយយ៉ាងទន់ភ្លន់ចរិតគួរអោយស្រឡាញ់ដូចជីមីនគ្មានខុស។

   "លោកពូមកលេងពួកខ្ញុំមែនទេ?"ស៊ូហ្គីនៅតែកាន់ដៃប៉ាគេមិនរត់មករកជីមីនឡើយ ចរិតឆ្មើងឆ្មៃ នឹងធឹង មុឺងម៉ាត់ខុសពីក្មេងទូទៅគ្រាន់តែមើលមួយភ្លេតគេក៏ដឹងហើយក្មេងនេះកាត់ទៅស៊ូហ្គា។

   "មោះ! មកទាំងពីរមកអោយពូអោបបន្តិចមើល៎"ជីមីនលុតជង្គង់ម្ខាងលាដៃទទួលក្មួយជាទីស្រឡាញ់ ដោយក្តីនឹករលឹកទាំងស៊ូហ្គីនិងស៊ូមីនប្រញាប់រត់មកអោបជីមីន។

   "លេងជាមួយពូសិនទៅប៉ាស្អិតខ្លួនណាស់ចង់ងូតទឹក"ស៊ូហ្គាញញឹមស្រាលមើលទៅជីមីនពេលគេមិនដឹងខ្លួនរួចគេក៏បែខ្នងដើរទៅបន្ទប់ ដើរគេចក៏ព្រោះតែបេះដូងគេលោតញាប់ណាស់គេមិនដឹងពីរបៀបប្រឈមទាន់ហន់យ៉ាងនេះទេ មនុស្សធ្លាប់ស្រលាញ់គ្នាដល់មកជួបគ្នាម្តងទៀតជាអ្នកដទៃគេធ្វើខ្លួនមិនត្រូវទេ។

កូនបំណុលស្នេហ៍Dove le storie prendono vita. Scoprilo ora