Ep32 : ប្រុសឃោរឃៅអូនស្រលាញ់បង

3.6K 241 1
                                    

   #ព្រឹកថ្ងៃបន្ទាប់

   ថេយ៉ុងបើកភ្នែកយឺតៗ បាតដៃតូចរាវរកអ្នកដែលគេគេងអោបជាប់ទ្រូងពេញមួយយប់តែមិនឃើញសូម្បីតែស្រមោល គេលើកដៃឆ្វេងមកពិនិត្យមើលចិញ្ជៀនត្បូងគ្រីស្តាល់ ស្រស់ស្អាត ចែងចាំង មានពន្លឺ នេះជាវត្ថុតំណាងដ៏អស្ចារ្យបំផុតដែលជុងហ្គុកប្រគល់អោយមកគេ។ រាងតូចក្រោកអង្គុយឆ្ងក់ហើយក៏ដើរទៅបង្ហើបទ្វារមើលថាខាងក្រៅមានរឿងអីព្រោះដូចជាមានសម្លេងឡូឡាសម្បើមណាស់។

   "លុយប៉ុណ្ណឹងវាគ្រាន់តែជាកម្ទេចលុយរបស់យើងប៉ុណ្ណោះ ឯងខ្លួនឯងដែលធ្វើអោយយើងគិតថាលុយនោះមានតម្លៃ"ជុងហ្គុកឈរជ្រែងហៅប៉ៅនៅបន្ទប់ទទួលភ្ញៀវក្នុងដៃមានកាន់កាំភ្លើងខ្លីមួយដើមនិយាយពោរពេញដោយអំណាចនៃភាពជាម្ចាស់បំណុល។

   "សូមមេត្តាផងចុះខ្ញុំនិងរកលុយមកសងលោកអោយបានមុនព្រឹកស្អែក"

   "យើងចង់អោយឯងងាប់មានបញ្ហាទេ?"

   "សូមមេត្តា! កុំសម្លាប់ខ្ញុំអី"មនុស្សប្រុសម្នាក់នោះខ្លាចឡើងញ័រខ្លួនបែកញើសស្រាក់ និយាយទាំងញ័រមាត់បណ្តើរវារមកសំពះសុំក្តីអាណិតមេត្តាពីជុងហ្គុកបណ្តើរ។

   ថេយ៉ុងឈរស្ងៀមតាមមើលកាណុងកាំភ្លើងដៃលើកតម្រង់ក្បាលបុរសម្នាក់នោះដោយគ្មានស្ទាក់ស្ទើរ គេបិទទ្វារវិញយឺតៗហើយដើរមកអង្គុយលើគ្រែស្របពេលដែលលឺសម្លេង ផាំង! លាន់មកពីខាងក្រៅ។

   "ខ្ញុំបែរជាស្រលាញ់មនុស្សប្រុសឃោរឃៅដូចបង"ថេយ៉ុងស្រវារកមើលសម្លៀកបំពាក់ហើយក៏ដើរចូលបន្ទប់ទឹកពេលចេញមកវិញគេក៏ឃើញជុងហ្គុកអង្គុយលើកៅអីក្នុងដៃកាន់ទឹកដោះគោមួយកែវ។

   "ភ្ញាក់យូរឬនៅ?"

   "មិនទាន់ភ្ញាក់ទេ"ថេយ៉ុងដើរមកយកទឹកដោះគោពីដៃជុងហ្គុកហើយងើយផឹកក្អឹកៗរួចក៏ដាក់កាយអង្គុយលើភ្លៅជុងហ្គុកហើយអោបកគេជាប់។

   "ធ្វើអី?"ជុងហ្គុកលើកដៃអោបទប់ចង្កេះថេយ៉ុងខ្លាចធ្លាក់។

    "អរគុណសួស្តី!"ថេយ៉ុងអោនមកថើបថ្ពាល់ជុងហ្គុកហើយញញឹមស្រាលលេងអោយជុងហ្គុកញោចស្នាមញញឹមទៅតាមនោះដែរ។

កូនបំណុលស្នេហ៍Where stories live. Discover now