Ep44 : ហេតុផលដែលត្រូវបន្ត

3.7K 337 13
                                    

   #5ឆ្នាំក្រោយ

   ពន្លឺព្រះអាទិត្យរះឡើងសារជាថ្មីជារៀងរាល់ថ្ងៃប៉ុន្តែនៅព្រឹកនេះវាហាក់ស្រអាប់បន្តិចព្រោះអាកាសធាតុដូចជាមិនអំណោយផលទាល់តែសោះ។ មិនយូរប៉ុន្មានភ្លៀងក៏បង្អុរចុះទទឹកជោគផ្ទៃដីមនុស្សម្នារហ័សចូលទៅរកកន្លែងជ្រកជៀសពីតំណក់ទឹកភ្លៀង។ រាងកាយក្រាស់ពាក់អាវគ្រ័រដើរចេញពីក្នុងកាសុីណូដោយមានជីហ៊ុនជាអ្នកទទូរឆត្រ័ពណ៌ខ្មៅអោយគេតាមពីក្រោយ កន្លងផុតទៅច្រើនឆ្នាំហើយតែភាពសង្ហាររបស់ជុងហ្គុកមិនបានថមថយឡើយទោះពេលនេះអាយុគេឈានចូលខ្ទង់លេខ3ហើយក៏ដោយ។

   "យកឆត្រ័ទៅអោយក្មេងនោះទៅ"សម្តីខ្លីៗរបស់គេធ្វើអោយជីហ៊ុនមិនហ៊ានគ្រហែមហើយកាន់ឆត្រ័ដែលកំពុងទទូរអោយជុងហ្គុកទៅហុចអោយមនុស្សម្នាក់ដែលពាក់សម្លៀកបំពាក់ជាតុក្កតាខ្លាឃ្មុំឈរកណ្តាលភ្លៀងក្នុងដៃមានសេសសល់ក្រដាសឃោសនា3-4សន្លឹក។

   ជុងហ្គុកងាកទៅមើលនៅចុងកន្ទុយភ្នែកហើយក៏ដើរចូលឡានបាត់ចំណែកជីហ៊ុនពេលយកឆត្រ័ទៅញាត់អោយគេហើយក៏ដើរមកឡានវិញរួចបើកចេញទៅយឺតៗដោយមានឡានហែរហមប្រហែល6ពីក្រោយ។

   "ធីវ៉ាយ៍ ម៉េចក៏មកយកត្រង់នេះ? ហើយមានឆត្រ័មិនព្រមទទូរនៅឈរភ្លឹកធ្វើអីមើលអ្នកណាឬ?"ជីនដើរមកទះស្មារាងតូចដែលឈរស្ងៀមនៅត្រង់នោះហើយក៏មិនភ្លេចអើតមើលទៅតាមដែរ។

   "គ្មានអីទេ ជួនអីថ្ងៃនេះចែកក្រដាសមិនអស់ទើបចង់លេងទឹកភ្លៀង"

   "មិនគួរលេងទឹកភ្លៀងទាំងស្លៀកពាក់បែបនេះទេហើយក៏មិនគួរលេងដែរព្រោះវាអាចបណ្តាលអោយឈឺបាន ក្រែងនៅម្នាក់ឯងឬយ៉ាងម៉េច? បើឈឺស្លាប់តើគិតយ៉ាងម៉េច?"

   "ខ្ញុំមិនអីទេ អ៊ីចឹងខ្ញុំទៅផ្លាស់សម្លៀកបំពាក់ហើយ"ធីវ៉ាយ៍ក្តាប់ឆត្រ័ដើរចូលទៅខាងក្នុងផ្លាស់ប្តូរសម្លៀកបំពាក់ ពេលដើរមកដល់ខាងក្នុងគេឈរសម្លឹងមើលទៅកញ្ចក់យ៉ាងស្ងៀមស្ងាត់រួចដោះក្បាលតុក្កតាចេញ គេសម្លឹងមើលទៅម្រាមដៃនាងខ្លួនឯងដែលមានស្រោមដៃពាក់អោយមើលទៅដូចជាដៃធម្មតាដែលនេះជារបស់ហូស៊ុកធ្វើអោយគេ។

កូនបំណុលស្នេហ៍Where stories live. Discover now