Ep59 : ខ្ញុំគ្រាន់តែស្រលាញ់គេខ្លាំង

3.6K 285 5
                                    

   អាហារត្រូវបានរៀបចំដាក់តម្រៀបគ្នាពេញតុទាំងមូលតែគ្មានអ្នកណាចាប់អារម្មណ៍ទាល់តែសោះព្រោះរវល់តែធ្វើសង្រ្គាមប្រកាប់ប្រចាក់គ្នាតាមរយៈកែវភ្នែករវាងហូស៊ុកនិងជុងហ្គុក។

   "បងមកមានការអីដែរទៅ?"ថេយ៉ុងទាញកៅអីអង្គុយជិតជុងហ្គុកហើយសួរហូស៊ុកបណ្តើរយកសមមកកាន់បណ្តើរ។

   "បាត់ដំណឹងឯងច្រើនថ្ងៃខលមកក៏ចុចបិទទើបបារម្ភ តាមធម្មតាឯងស្ងៀមស្ងាត់យ៉ាងណាក៏មិនបិទទូរស័ព្ទបងដែរ បងខ្លាចមានរឿងមិនល្អកើតឡើង"

   "បងជាអ្នកចុចបិទមែនទេ?"ថេយ៉ុងងាកទៅបាញ់ក្រសែភ្នែកឃោរឃៅដាក់ជុងហ្គុកដែលធ្វើភ្នែកឡេមឡាមដូចមិនដឹងខ្យល់អី។

   "បងឃើញឈ្មោះប្លែកគិតថាពួកបោកប្រាប់ទើបចុចបិទ"

   "បងនេះសមតែវិចបង្វិចទៅដេកក្រៅផ្ទះទេ"

   "ឥឡូវបកស្រាយបានឬនៅ?"ជុងហ្គុកយកដៃច្រត់ចង្កាសម្លឹងមើលនាយកម្លោះតូចដែលចាប់ផ្តើមទម្លាក់ទឹកមុខចុះបន្តិច។

   "បងច្បាស់ជាស្គាល់ហើយព្រោះបើតាមចាំបានខ្ញុំក៏ធ្លាប់និយាយប្រាប់បងដែរ នេះគឺជាបងប្រុសចិញ្ចឹមរបស់ខ្ញុំគាត់ឈ្មោះហូស៊ុកជាភ្នាក់ងារសម្ងាត់នៅក្នុងក្រុមជាមួយខ្ញុំ"

   "ម៉េចក៏បងមិនដឹង?"

   "មកពីបងមិនសួរ"

   "ចុះល្មមបកស្រាយប្រាប់បងបានឬនៅ?"ហូស៊ុករអ៊ូរទាំទាំងទឹកមុខកាច ប៉ុន្មានឆ្នាំមកនេះថេយ៉ុងចូលចិត្តធ្វើខ្លួនអាថ៌កំបាំងណាស់ មិនសូវនិយាយស្តីសូម្បីតែញញឹមក៏គេកម្រដែរតែពេលនេះបែរជាមកស្និទ្ធស្នាលជាមួយអាម៉ាហ្វៀមុខសង្ហាម្នាក់នេះ ស្និទ្ធស្នាលបែបលើសពីមនុស្សធម្មតាអីបែបហ្នឹង។

   "បងគួរតែស្គាល់គេហើយ បងក៏គួរតែចងចាំរឿងក្តីកាលពី5ឆ្នាំមុន បងដឹងទេថាហេតុអីនៅសុខៗខ្ញុំក៏សម្រេចចិត្តចេញពីអង្គភាព?"

   "បងអាចដឹងតែរឿងដែលឯងចង់អោយដឹងប៉ុណ្ណោះ"ហូស៊ុកនិយាយចប់ ជុងហ្គុកក៏តាមមើលមុខថេយ៉ុងដូចគ្នា ដូច្នេះថេយ៉ុងមិនមែនមានអាថ៌កំបាំងជាមួយគេម្នាក់ទេសូម្បីតែបងប្អូនចិញ្ចឹមរបស់គេក៏មិនអាចមើលគេធ្លុះដែរ នេះហើយជាថេយ៉ុងដែលគេស្រលាញ់។

កូនបំណុលស្នេហ៍Where stories live. Discover now