បន្ទាប់ពីបញ្ចប់ពាក្យសម្តីតឹងសសៃកដាក់គ្នាដោយជីមីនជាអ្នកដើរចេញ គេដើរមកបរិវេណផ្ទះបាយសម្លឹងប្រអប់នំខេកដែលគេជាអ្នកធ្វើដោយផ្ទាល់។ បាតដៃតូចលូកទៅបើកប្រអប់មើលយឺតៗហើយដើរទៅយកស្លាបព្រាដាក់ខ្លួនអង្គុយលើកៅអី។
ពេលដែលដួសខេកមកញុំាក៏មានអារម្មណ៍ថាប្រៃល្វីងជូរចត់ទាំងដែលតាំងពីល្ងាចគេមិនបានដាក់អំបិលនៅក្នុងខេកទេម៉េចក៏មានរសជាតិបែបនេះ? តាមពិតនេះជាតំណក់ទឹកភ្នែកដែលជ្រាបហូរហៀរពីថ្ពាល់គេសោះ!!
"ខ្ញុំហ៊ានជជែកវែកញែករកខុសត្រូវជាមួយបងទាំងដែលរាល់ដងខ្ញុំមិនហ៊ានសូម្បីតែដកដង្ហើមធំនៅចំពោះមុខបង ព្រោះខ្ញុំរំពឹងថាបងនឹងចាំថ្ងៃកំណើតរបស់ខ្ញុំ ថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំ!!"ជីមីនលើកដៃដាក់លើទ្រូងក្តោបទាំងភាពឈឺចាប់ចំណែកទឹកភ្នែកតែបន្តស្រក់មកលើខេកដែលគេព្យាយាមលេបជារឿយៗ...
"អំណោយថ្ងៃកំណើតដែលបងផ្តល់អោយខ្ញុំពិតជាអស្ចារ្យណាស់ ខ្ញុំមិននឹកស្មានថាពួកយើងអាចឈានមកដល់ដំណាក់កាលនេះសោះ"រាល់ឆ្នាំថ្ងៃកំណើតគេគឺជាថ្ងៃពិសេសបំផុត គេយំនៅថ្ងៃកំណើតព្រោះរំភើបតែឆ្នាំនេះគេយំព្រោះឈឺចាប់ថែមទាំងឈឺចាប់ខ្លាំងទៀតផង។
ជីមីនលើកខំខេកទៅបោះចោលក្នុងធុងសម្រាមនៅក្បែរនោះព្រោះបើទោះប្រឹងលេបយ៉ាងណាក៏លេបមិនចូលដែរ កាយតូចទប់ជំហរដើរទៅអង្គុយលើសាឡុងលើកដៃខ្ទប់ទ្រូងដែលចុកឆ្អល់ទាំងវេទនា។ នៅខាងក្រៅអាកាសធាតុត្រជាក់រឹតតែធ្វើអោយគេពិបាកទ្រាំស្ទើរឆ្កួត គេផ្តេកខ្លួនបិទភ្នែកសន្សឹមៗមិនយូរប៉ុន្មានក៏គេងលង់លក់បាត់ទៅ។
ស៊ូហ្គាបន្ទាប់ពីអង្គុយម៉ួម៉ៅបោកបោះរបស់របរអស់ជិតមួយម៉ោងគេក៏សម្រេចចិត្តចេញទៅបន្ធូរអារម្មណ៍នៅឋាងក្រៅតែត្រូវអាក់ដំណើរពេលមកដល់បន្ទប់ទទួលភ្ញៀវព្រោះឃើញជីមីនគេងស្តូកស្តឹងមានត្រឹមអាវស្តើងមួយដណ្តប់ខ្លួនមានដាមទឹកភ្នែកជោគថ្ពាល់។
~ Don't leave me. Plz don't leave me ...~ ស្របពេលដែលគេហៀបនិងដើរហួសសម្លេងទូរសព្ទ័ជីមីនក៏រោទិ៍ឡើងគេរហ័សទាញមកមើលតែឃើញថាជាលេខរបស់ណាមជូន ដំបូងថាមិនលើកតែពេលឃើញតេរមកច្រើនដងគេក៏សម្រេចចិត្តលើក។
YOU ARE READING
កូនបំណុលស្នេហ៍
Actionត្រូវចាំថាទឹកភ្នែកឯងជាក្តីសុខរបស់យើង... ក៏ត្រូវចាំដូចគ្នាថាខ្ញុំគ្មានថ្ងៃសម្រក់ទឹកភ្នែកអោយលោកឃើញជាដាច់ខាតជុងហ្គុក ឡេវីហ្គា !!!
