Ep66 : ថ្ងៃទទួលរង្វាន់

Start from the beginning
                                    

   "ដូចជាធំក្លិនអីទៅហ្ន៎ស៊ូមីន?"ស៊ូហ្គាយកសមចុចសាច់មកញុំាហើយធ្វើជាព្យាយាមហិតក្លិន។

   "ទឹកអប់! ក្លិនទឹកអប់ យ៉ា! លោកប៉ាបាញ់ទឹកអប់មែនទេហ្នឹង?"ស៊ូមីនញញឹមក្បួចពេលដែលរកគំនិតដុតប៉ារបស់គេអោយខ្មាស់ឡើងមុខក្រហមបានសម្រេច។

   "ក្រែងលោកប៉ានិយាយថាទឹកអប់គេបាញ់អោយមានមន្តស្នេហ៍ ចុះពេលនេះចង់ដាក់ស្នេហ៍អ្នកណា?"

   "ដាក់ស្នេហ៍ពូមីនទេដឹង ខឹខឹ"ស៊ូមីនបន្ថែមបន្ទាប់ពីស៊ូហ្គីលេងអោយស៊ូហ្គាប្រើក្រសែភ្នែកកំណាចសម្លក់គម្រាមពួកគេអោយឈប់និយាយ តែចាំទៅចង់បង្រ្កាបក្មេងៗនេះមិនមែនងាយទេណា៎លោកប៉ា។

   "និយាយអីនិងក្មេងៗ ប៉ាក្មួយនេះឬមិនបាញ់ទឹកអប់?"ជីមីនជ្រួញចិញ្ចើមនិយាយកាត់ក្មេងៗរឹតតែធ្វើអោយស៊ូហ្គាចង់យករលាយបាត់ភ្លាមៗ ស្លាប់មិនខានទេកូនៗគេពិតជាល្អណាស់ជីកកកាយរឿងប៉ាអស់រលីង។

   "ត្រូវហើយលោកពូ"

   "មានអីប្រាប់ឬអត់?"ជីមីនងាកទៅមើលស៊ូហ្គាដែលធ្វើភ្នែកឡេមឡាមដួសអាហារញុំាដូចមិនបានខ្វាយខ្វល់ពីអ្វីទាំងអស់តែពេលលឺសំណួរជីមីនក៏ធ្វើអោយគេឈ្លក់ទឹកតែម្តង។

   "ខឹកខឹក ហាស៎ប្រាប់អី? អត់មានទេ"ស៊ូហ្គាស្រវាក្រដាសជូតមាត់ហើយនិយាយដូចគ្មានរឿងអីទាល់តែសោះធ្វើអោយជីមីនបានតែលួចសើចក្នុងចិត្ត។

    "កាលពីមុនបងជាមនុស្សដែលស្រលាញ់ក្លិនខ្លួនបំផុត គ្មានថ្ងៃណាដែលថាមិនបាញ់ទឹកអប់ទេចុះម៉េចបានជាពេលខ្ញុំមិននៅមិនបាញ់?"

   "គ្មានលុយទិញ"

   "បងនេះចំមែន!!"ជីមីនសើចដោយទាយដឹង ស៊ូហ្គាតែងតែនិយាយថាស្រលាញ់គេ រំលឹកពីគេ សូម្បីតែពេលគេចាកចេញសូហ្គាក៏ព្យាយាមកែទម្លាប់អាក្រក់ចោលទាំងអស់ អ្វីដែលជីមីនចូលចិត្តគេព្យាយាមធ្វើចំណែកអ្វីដែលគេចូលចិត្តគេបោះបង់ទាំងអស់ ទឹកអប់នេះជាក្លិនដែលជីមីនចូលចិត្តគេប្រាប់ថាក្រអូបទើបស៊ូហ្គាបាញ់មិនដែលខានប៉ុន្តែពេលជីមីនចេញទៅម្តងក៏គេមិនប៉ះផង។

កូនបំណុលស្នេហ៍Where stories live. Discover now