Episode 1 : បិសាចជញ្ជួកឈាម.!

3.3K 286 1
                                    


Taehyungបោះជំហ៊ានមួយៗចូលទៅខាងក្នុងបន្ទប់ដែលមានសភាពងងឹងស្លុប ក្នុងបន្ទប់មានលំអរ ទៅដោយដបទឹកក្រហមដែលយើងអាចស្មានដឹងថាជាឈាម.! ក្នុងបន្ទប់មានទូរទឹកកកធំមួយបើកឡើងពោរពេញទៅដោយសាច់គោនិងសាច់ជ្រូកឆៅ។

« ហឹម.! »Taehyungដកដង្ហើមធំលើកដបឈាមមកផឹកដើម្បីអោយកាន់តែមានថាមពលនៅក្នុងខ្លួន បន្ទាប់ពីមានថាមពលគ្រប់គ្រាន់ថេយ៉ុងក៏បានបំបាំងខ្លួនទៅមើលជុងហ្គុកដែលកំពុងតែគេងបង្ហូរទឹកភ្នែកតែម្នាក់ឯងនោះទាំងសោកសៅក្នុងចិត្តដូចគ្នា។

« គេងទៅ.! កុំយំអី »Taehyungសម្រក់ទឹកភ្នែកសម្លឹងមើលជុងហ្គុកមួយសន្ទុះមុននឹងបែកភាគទៅវិមានរបស់គេវិញ វិមាននោះស្ថិតក្នុងព្រៃជ្រៅខ្លាំងណាស់ មនុស្សធម្មតាមិនអាចទៅដល់បាននោះទេ។

-សង្ខេប : Taehyungមានអាយុ5ម៉ឺនឆ្នាំ គេជាកូនប្រុសពៅរបស់ស្តេចបិសាចជញ្ជួកឈាម ប៉ុន្តែបិសាចពួកគេជាបិសាចបួសពោលគឺពួកគេបរិភោគសាច់និងឈាមសត្វជាអាហារ បិសាចណាក៏ដោយដែលហ៊ានទៅជញ្ជួកឈាមមនុស្សស្មើរនឹងល្មើសច្បាស់របស់បិសាចបួស ថេយ៉ុងមិនអាចប៉ះឈាមមនុស្សបានទេ បើហ៊ានតែប៉ះសាច់របស់គេនឹងប្រែជារលាកដូចជាត្រូវភ្លើងអញ្ចឹង។ មូលហេតុដែលថេយ៉ុងរៀបការជាមួយមនុស្សក៏ព្រោះតែថ្ងៃនោះនាយបានចេញមកលេងនៅពិភពមនុស្ស នាយបានប្រទៈឃើញបុរសចំណាស់ម្នាក់កំពុងតែជួបគ្រោះថ្នាក់នៅលើកំពូលភ្នំតែម្នាក់ឯងទើបនាយបាននាំគាត់ទៅមន្ទីពេទ្យដោយការបំបាំងខ្លួន គ្រាន់តែមួយវិនាទីនាយអាចទៅដល់មន្ទីពេទ្យបាត់ទៅហើយ ហេតុដូចនេះហើយទើបបណ្តាលអោយលោកJeonដែលត្រូវជាឪពុករបស់Jungkookមានចិត្តស្រឡាញ់ថេយ៉ុងជាខ្លាំងរហូតដល់ថ្នាក់ណែនាំJungkookប្រាប់ទៅកាន់ថេយ៍ក្នុងគោលបំណងចង់បានជាកូនប្រសារដោយសារតែថេយ៉ុងនិងជុងហ្គុកមានចិត្តលើគ្នាបន្តិចដែរពួកគេក៏យល់ព្រមរៀបការជាមួយគ្នា។

   បន្ទាប់ពីរៀបការរួចរាល់ថេយ៉ុងក៏បានទៅសុំមាតានិងបិតារបស់គេតាមក្រោយ ដំបូងឡើយពួកគាត់មិនយល់ព្រមដាច់ខាតប៉ុន្តែមកពីថេយ៉ុងចចេះខ្លាំងពេកទើបពួកគាត់យល់ព្រមក្រោមសំណើរមួយគឺ : ថេយ៉ុងត្រូវវិលត្រឡប់មកវិមានវិញរៀងរាល់ម៉ោង12 យប់និងទៅវិញនៅម៉ោង5ពោលគឺមកដើម្បីអោយពួកគាត់បានឃើញមុខនិងជួយមើលការខុសត្រូវក្នុងវិមានខ្លះៗជំនួសឪពុក ប៉ុន្តែថេយ៉ុងអាចនៅជាមួយជុងហ្គុកត្រឹមតែ3ឆ្នាំប៉ុណ្ណោះគេនឹងត្រូវត្រឡប់មកសោយរាជជាស្តេចបិសាចបន្តពីឪពុក។ ពេលនោះហើយជាពេលដែលថេយ៉ុងយល់ព្រម ហើយឪពុករបស់គេបានធ្វើអោយថេយ៉ុងក្លាយជាមនុស្សពាក់កណ្តាលនិងបិសាចពាក់កណ្តាល ដោយគេញ៊ាំអាហារមនុស្សបានតិចតួចប៉ុណ្ណោះ បើលើសកម្រិតពោះរបស់នាយនឹងធ្វើទុក្ខរមួលទ្រាំមិនបានពុំខានព្រោះក្រពះរបស់គេមិនដូចជាមនុស្សធម្មតាឡើយ មានពេលមួយដែលថេយ៉ុងញ៊ាំអាហារជាមួយជុងហ្គុកលើសកម្រិតនាយក៏បានចូលបន្ទប់ទឹករួចបង្ខំខ្លួនឯងអោយក្អួតមកវិញទាល់តែអស់ពីក្រពះតែម្តង។

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now