Ep62 : ក្តីស្រលាញ់ដ៏ធំធេង

Start from the beginning
                                    

   "មិនពិតទេ! មិនពិត..."ថេយ៉ុងគ្រវីក្បាលតតាត់មិនជឿគ្រប់យ៉ាងទាំងដែលវាជាការពិត គេពិតជាចង់ស្រែកយំអោយដូចអ្នកដទៃណាស់តែគេមិនអាចព្រោះគ្រប់សសៃឈាមទាំងអស់រាំងស្ទះកកណែនណាន់តាន់តាប់អស់ទៅហើយ វាឈឺចាប់ណាស់! ពិតជាឈឺខ្លាំងណាស់!

   "នេះជាលើកទីមួយហើយដែលចាហ្វាយតាំងចិត្តកុហកអ្នកប្រុស គាត់និយាយថាមួយជីវិតនេះគាត់មិនចង់ឃើញអ្នកប្រុសយំទេ"

   "បងឆ្កួតហើយជុង! បងច្បាស់ជាឆ្កួត!"នាយកម្លោះតូចស្រែកឡូឡាហើយអង្រួនខ្លួនជុងហ្គុកដែលគេដាក់អោយគេងលើភ្លៅគេមិនឈប់ រាងកាយប្រែជាទន់ល្អូកខួរក្បាលដែលធ្លាប់តែគិតបានរហ័សប្រែជាគាំងធ្វើអីមិនត្រូវហាក់ដូចបេះដូងកំពុងតែរលាយបន្តិចម្តងៗ។

   "គាត់ធ្វើគ្រប់យ៉ាងដើម្បីអ្នកប្រុស ថ្ងៃដែលគាត់ចេញពីមន្ទីរពេទ្យនោះគាត់ស្ទើរតែកាត់ម្រាមដៃនាងខ្លួនឯងចោលទៅហើយ ខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំនិយាយនឹងធ្វើអោយអ្នកប្រុសយល់"ជីហ៊ុនបត់ឡានលឿនស្លេវមកឈប់មុខមន្ទីរពេទ្យហើយប្រញាប់ចុះមកជួយគ្រាហ៍ជុងហ្គុកចុះពីឡានមិនយូរក៏មានក្រុមគ្រូពេទ្យព្រមជាមួយគ្រែរុញអ្នកជំងឺ ពេលលើកជុងហ្គុកដាក់រួចហើយក៏ប្រញាប់រុញទៅបន្ទប់ពិនិត្យព្យាបាល ចំណែកថេយ៉ុងគេនៅតែអង្គុយក្នុងឡានហើយក្តាប់ប្រអប់តូចមួយដែលគេដកចេញពីហោប៉ៅខោជុងហ្គុកតាំងពីពេលណាក៏មិនដឹង។

   ប្រអប់ត្រូវបានបើកឡើងបង្ហាញអោយឃើញចិញ្ជៀនមួយវង់ដាំត្បូងគ្រីស្តាល់ភ្លឺចែងចាំងដែលនេះជាចិញ្ជៀនដែលជុងហ្គុកធ្លាប់ប្រគល់អោយគេតាំងពី5ឆ្នាំមុន ជាចិញ្ជៀនដែលជុងហ្គុកប្រគល់អោយថេយ៉ុងមនុស្សដែលគេស្រលាញ់បំផុត នៅថ្ងៃនេះប្រហែលជាគេនៅតែចង់អោយចិញ្ជៀននេះមកម្ចាស់វាវិញតែវាយឺតបន្តិច។

   "បងធ្វើអោយខ្ញុំស្ទើរឆ្កួតហើយ ជុង..."គេលើកដៃទប់ទ្រូងដែលថប់ស្ទើរផុតដង្ហើមនោះមុននឹងលើកប្រអប់ចិញ្ជៀនមកអោបជាប់ទ្រូងដូចកំពុងអោបមនុស្សដែលគេស្រលាញ់ កន្លងមក5ឆ្នាំមកនេះមិនមែនមានតែគេទេដែលឈឺចាប់គ្រាំគ្រាចិត្តតែជុងហ្គុកក៏ឈឺមិនចាញ់គេដែរគ្រាន់តែមនុស្សម្នាក់នោះចូលចិត្តសម្តែងធ្វើជារឹងមាំ។

កូនបំណុលស្នេហ៍Where stories live. Discover now