"កូនអ្នកមាន.."សម្លេងស្រាលបន្លឺឡើងពីជណ្តើរខណៈរាងកាយតូចរបស់ថេយ៉ុងដើរចូលមកយឺតៗព្រមជាមួយភួយក្រាស់មួយ គេដណ្តប់អោយជុងហ្គុកយឺតៗថ្នមដៃបំផុតរួចក៏អង្គុយលើតុក្បែរសាឡុង ដៃម្ខាងលើកច្រត់ចង្កាសម្លឹងមនុស្សដែលកំពុងគេងមិនដាក់ភ្នែក។
"គ្រាន់តែគេងបែបនេះក៏លំបាកទៅហើយ ជាកូនអ្នកមានពិតជាមិនធ្លាប់លំបាកមែន"មិនរាប់រឿងដើរវាយគ្នានោះទេព្រោះនោះជាជំនាញរបស់គេក៏មិនហៅថាការលំបាកដែរ។
"បងមិនមែនអ្នកមាន"ជុងហ្គុកបើកភ្នែកមើលមកថេយ៉ុងដែលកំពុងតែមើលមុខគេដូចគ្នា មុននេះគេគ្រាន់តែសម្ងំគេងមិនបានគេងលក់មែនទែនទេ។
"កុហកអ្នកផ្សេងទៅ"
"លុយនោះជារបស់ប៉ាម៉ាក់បងមិនមែនរបស់បងទេដូច្នេះអ្នកមានគឺប៉ាម៉ាក់បង"
"បងក៏មិនធ្លាប់លំបាកឬមិនមែន?"
"ឯងកំពុងបង្រៀនបងពីមេរៀនលំបាកមែនទេ?"
"ខ្ញុំគ្រាន់តែចង់ដឹងថាបងអាចស៊ូបានយូរប៉ុណ្ណាកំឡុងពេលតាមលួងខ្ញុំ"
"បងចង់គេងអោបឯងថេយ៍..."ជុងហ្គុកស្រវាចាប់ប្រអប់ដៃតូចក្តាប់ណែនហើយនិយាយពេញដោយសម្លេងអង្វរក។
"ធ្វើបាបបងមិនសប្បាយទេ ក្រោកមកទៅគេង"ថេយ៉ុងក្តោបដៃជុងហ្គុកញាប់ហើយញញឹមស្រាលជាការយល់ព្រម ជុងហ្គុកប្រញាប់ក្រោកឈរហើយស្រវាលូកដៃក្រសោបចង្កេះថេយ៉ុងដើរនាំទៅបន្ទប់។
"បងដឹងថាប្រពន្ធបងមិនចិត្តអាក្រក់ទេ"
"ខ្ញុំមិនមែនប្រពន្ធបងទេ"
"អ្នកណាថាឯងបងថាកូនឆ្កែ កូនឆ្កែជាប្រពន្ធបង"
"កូនឆ្កែដែលបងថានោះគឺជាខ្ញុំដដែលហ្នឹង ឡប់មែន!"ពេលមកដល់ពូកថេយ៉ុងក៏ប្រឡេះដៃជុងហ្គុកចេញហើយឡើងគេងទៅម្ខាងជុងហ្គុកក៏រុលខ្លួនឡើងលើពូកហើយប្រញាប់ស្រវាទាញកាយតូចមកក្រសោបជាប់ទ្រូង ក្លិនក្រអូបសាយភាយពេញច្រមុះធ្វើអោយថេយ៉ុងរុលខ្លួនអោបតបវិញយ៉ាងលឿន។
"ឈប់ខឹងទៅបងមិនចេះលួងទេ បងក៏មិនចេះអត់ធ្មត់ដែរ"
"បងហត់ហើយមែនទេ?"សំណួររបស់ថេយ៉ុងធ្វើអោយជុងហ្គុកសើចបន្តិចហើយរឹតរង្វង់ដៃណែនជាងមុន។
أنت تقرأ
កូនបំណុលស្នេហ៍
حركة (أكشن)ត្រូវចាំថាទឹកភ្នែកឯងជាក្តីសុខរបស់យើង... ក៏ត្រូវចាំដូចគ្នាថាខ្ញុំគ្មានថ្ងៃសម្រក់ទឹកភ្នែកអោយលោកឃើញជាដាច់ខាតជុងហ្គុក ឡេវីហ្គា !!!
Ep56 : នេះជាការពិតឆ្កួតឡប់ស្អី?
ابدأ من البداية
