Ep53 : ខ្ញុំអត់បានស្រវឹងទេ

Magsimula sa umpisa
                                    

   "ខ្ញុំមានប្រពន្ធហើយម៉ាក់ប្រុងអោយខ្ញុំដើរប៉ោឡែដេកជាមួយស្រីអស់នោះហ្អេស៎? រអើមណាស់! ប្រាប់ម៉ាក់ទៅចុះទោះយកមកប្រគេនក៏មិនទទួលដែរព្រោះប្រពន្ធខ្ញុំស្អាតគ្រប់ជ្រុងគ្រប់កន្លែង ទាំងឆ្លាត ទាំងពូកែថែមទាំងរឹងមាំទៀតផង ស្រីផ្សេងធៀបមិនបានមួយចម្រៀកថេយ៉ុងទេយ៉ាងហោចក៏ដេកជាមួយមនុស្សប្រុសដើម្បីតែលុយប៉ុណ្ណឹង ខ្ញុំមិនក្បត់ប្រពន្ធជ្រើសរើសគំនិតល្ងង់ៗទាំងនោះទេ"មិនខុសទេពេលដែលថេយ៉ុងចាកចេញទៅពាក្យសម្តីដែលថេយ៉ុងធ្លាប់និយាយជាមួយគេគឺគេធ្វើតាមទាំងអស់ គេតែងតែគិតថាថេយ៉ុងនៅក្បែរគេហើយក៏ស្បថនិងខ្លួនឯងថាទោះកន្លងទៅខួបខែថ្ងៃក៏គេមិនមានស្រីក្បត់ចិត្តថេយ៉ុងដាច់ខាត។

   "ណក៎ ហៅប្រពន្ធពេញមាត់តែម្តងហើយហ្ន៎"អ្នកស្រីជីដើរមកញឹងស្លឹកត្រចៀកកូនប្រុសទាំងគ្រឿតខ្នាញ់។

   "អូយ៎ ម៉ាក់! បានហើយៗឈឺណាស់"

   "សម្តីប្រុសព្រានទេដឹង មិនប្រាកដទេខ្ញុំមិននៅបងប្តូរស្រីដូចដូរខោអាវក៏ថាបានគ្រាន់តែពេលខ្ញុំត្រឡប់មកវិញនិយាយការពារខ្លួនឯង"

   "ចង់សាកឬអត់ហ្នឹង ច្បាស់ជាបានដឹងដោយខ្លួនឯង"

   "អាប្រុសឆ្កួតស្ងាត់មាត់ភ្លាម នេះនៅមុខម៉ាក់ណា៎មកនិយាយឡប់ៗបែបនិងទៅកើត"ថេយ៉ុងអៀនឡើងចង់ជ្រែកដីទៅហើយ ផែនថ្ពាល់ប្រែជាក្រហមទុំដូចប៉េងប៉ោះរីឯភ្នែកងាកសម្លក់ដាក់ជុងហ្គុកមិនឈប់។

   "ត្រចៀកម៉ាក់ធ្ងន់ស្តាប់មិនសូវជាច្បាស់ទេតែក៏អាចលឺបាន ប្រយត្ន័ខ្លួនទៅព្រោះម៉ាក់និងអោយថេយ៉ុងនៅជាមួយម៉ាក់ ខ្លាចឯងចាប់ទៅលាក់ទៀតដូច្នេះមិនអាចធ្វើអីផ្តេសផ្តាសបានទេ"

   "អូហូយ៎ ម៉ាក់! ខ្ញុំនឹកប្រពន្ធខ្ញុំដូចគ្នាណា៎"

   "បើនឹកមកផ្ទះម៉ាក់មកបានជួបហើយ"

   "តែ... មិនកើតទេៗយ៉ាងណាក៏ខ្ញុំត្រូវអោយថេយ៉ុងនៅជាមួយខ្ញុំ"

   "ឯងលែងស្តាប់ម៉ាក់ហើយហ្អេស៎? អ្អ៎! អាកូនល្ងីល្ងើតាំងពីក្លាយជាម៉ាហ្វៀមកដុះស្លាបហើយលែងស្តាប់សម្តីស្រីចាស់ម្នាក់នេះហើយ"

កូនបំណុលស្នេហ៍Tahanan ng mga kuwento. Tumuklas ngayon