Ep53 : ខ្ញុំអត់បានស្រវឹងទេ

Start from the beginning
                                    

   "ម៉ាក់មិនអោយមក ម៉ាក់ដឹងថាជុងយកកូនទៅលាក់"

    "..."ថេយ៉ុងញញឹមមិនសមដាក់គាត់ស្របពេលដែលងើយមកម្តងទៀតពិនិត្យមើលផ្ទៃមុខរៀងស្លេកស្លាំង។

   "ម៉ាក់ចិត្តដាច់ដល់ហើយខ្ញុំជាកូនប្រុសម៉ាក់ណា៎"ជុងហ្គុកឈរអោបដៃមើលម្តាយក្មេកកូនប្រសារអោបគ្នាពេញដោយក្តីនឹករលឹកជាពន់ពេកមិនខ្វល់ពីគេទាល់តែសោះធ្វើមើលតែគេជាស្រមោលអន្ទោងតាមប្រាណ ការពិតខ្លះបើមិនដឹងជារៀងរហូតប្រហែលជាល្អមើលទៅ។

   "ម៉ាក់ឃើញឯងរាប់ឆ្នាំហើយមិននឹកទេ"

   "ពិតមែនហើយម៉ាក់កើតអីហេតុអីក៏អង្គុយលើរទេះបែបនេះ? ឬមួយម៉ាក់..."

   "មិនបាច់គិតវែងឆ្ងាយទេតាមពិតម៉ាក់មិនបានឈឺអីទេគ្រាន់តែខ្ជិលដើរទើបអោយជីហ៊ុនទិញអារទេះរុញនេះអោយ ស្រួលម្យ៉ាងដែរទៅណាមកណាមានអ្នករុញ"អ្នកស្រីជីក្រោកឈរព្រមទាំងទាញថេយ៉ុងអោយក្រោកដែរធ្វើអោយថេយ៉ុងគាំងតែម្តងចំណែកជុងហ្គុកគេដឹងហើយព្រោះជីហ៊ុនបានប្រាប់រឿងនេះដល់គេតាំងពីម៉ាក់គេទើបតែចេញពីមន្ទីរពេទ្យមកម្ល៉េះ សរសើរគាត់ណាស់ចេះរកនឹកឃើញ!!

   "ពុទ្ធោអើយម៉ាក់! ខ្ញុំភ័យណាស់"

    "ភ័យខ្លាចម៉ាក់ពិការឬ? ទោះម៉ាក់ពិការក៏មានកូនប្រសារល្អចាំមើលថែដែរ"គាត់ស្រវាអោបថេយ៉ុងព្រមដោយស្នាមញញឹម"ដឹងទេពេលកូនមិននៅម៉ាក់មិនព្រមជួបជុងហ្គុកទេតែម៉ាក់ដឹងថាគេមកភូមិគ្រឹះនេះរាល់ថ្ងៃចុងសប្តាហ៍ឈរមុខភូមិគ្រឹះកន្លះម៉ោងហើយទើបត្រឡប់ទៅវិញ ជីហ៊ុនប្រាប់ថា..."

   "ម៉ាក់!"ជុងហ្គុកព្យាយាមនិយាយបញ្ឈប់ម៉ាក់របស់គេអោយឈប់និយាយបើមិនអញ្ចឹងទេមិនដឹងជាយកមុខទៅទុកនៅកន្លៀតណាទេ។

   "និយាយតទៅម៉ាក់"

   "ជីហ៊ុនថាជុងហ្គុកមិនដែលចូលផ្ទះលើសពីម៉ោង10ទេ ពេលទំនេរគេតែងតែចំណាយពេលអង្គុយទូរទស្សន៍ឬសម្ងំផឹកស្រានៅក្នុងបន្ទប់ ពេលគ្មានកូនស្រីមុខដូចកាំរន្ទះម្នាក់ណាក៏គេមិននាំចូលផ្ទះដែរ"

   "ខ្ញុំដឹងហើយ!"ថេយ៉ុងព្រលែងខ្លួនគាត់ហើយងាកទៅញញឹមដាក់ជុងហ្គុកដែលមានឫកពារអេះអុញចាប់នេះខុសចាប់នោះខុយមិនឈប់ ងាប់ហើយចេះមករំលឹករឿងនេះទៅហើយ។

កូនបំណុលស្នេហ៍Where stories live. Discover now