Ep52 : គ្រប់យ៉ាងគឺសម្រាប់ឯង

Start from the beginning
                                        

   "2មុឺនវ៉ុន"

   "មិនដឹងទេវើយ! កុំអាងយកលុយមកទិញមិត្តភាពរបស់ខ្ញុំ"

   "5មុឺនវ៉ុន"

   "ខ្ញុំថាខ្ញុំមិនស្គាល់គឺមិនស្គាល់ហើយ"

   "10មុឺនវ៉ុន"

   "ពិតជាមិនស្គាល់មែន"

   "1លានវ៉ុន"

   "តាមពិតទៅខ្ញុំក៏រៀងចាំបានស្រពេចស្រពិលដែរអោយលុយសិនមកចាំប្រាប់"ចំនួនលុយច្រើនយ៉ាងនេះដោយគ្រាន់តែនិយាយពីរបីម៉ាត់បើមិនទទួលដូចជាអាក់សទ្ធាពេកហើយ បើធៀបជាមួយការងារគេសព្វថ្ងៃធ្វើមួយឆ្នាំមិនដឹងបាន1លានវ៉ុនឬអត់ផង។

   "នេះលោក!"ជីហ៊ុនហុចលុយសុទ្ធអោយជីនរួចដើរទៅឈរក្រោយជុងហ្គុកវិញ។

   "នៅច្រកK-xx Apartmentជាប់កាច់ជ្រុងផ្លូវនោះហើយជាកន្លែងធីវ៉ាយ៍នៅ តែលោកកុំប្រាប់គេថាខ្ញុំប្រាប់ណាខ្ញុំនៅមិនទាន់បានចាយលុយទេ"

   ជុងហ្គុកប្រញាប់រត់បកក្រោយតែពេលមកដល់ឡានគេក៏ឃើញរាងកាយតូចស្តើងឈរផ្អែកខ្លួននិងឡានរបស់គេ ផ្ទៃមុខបិទបាំងដោយម៉ាស់ពណ៌ខ្មៅ កែវភ្នែកមុតស្រួចតែភ្លឺចែងចាំងសុីនិងសក់ដែលធ្លាក់ហួសចិញ្ចើមបន្តិច ស្លៀកសម្លៀកបំពាក់ធម្មតាអាវធំ ខោខូវប៊យកំប៉ុងជើងវែងទោះមើលពីជ្រុងណាក៏ស្រស់ស្អាតដែរ។

   "ថេយ៍! បងលឺអាម្សៀនោះថាឯងឈឺ មើស៎ឈឺត្រង់ណាហើយឥឡូវយ៉ាងម៉េចហើយ?"ជុងហ្គុកដើរញាប់ជើងមករកថេយ៉ុង ចាប់រាងកាយតូចមកពិនិត្យមើលពីចុងជើងដល់ចុងសក់ទឹកមុខពោរពេញដោយភាពព្រួយបារម្ភ។

   "ឆ្កួតឬ? ខ្ញុំមិនបានឈឺទេគ្រាន់តែមិនចង់អោយកូនចៅបងលើកទ័ពពាក់អាវគ្រ័រហ្សេមកចែកក្រដាសឃោសនាទៀត ទើបកុហកថាឈឺហើយសុំច្បាប់តែម្តងទៅ ភ័យធ្វើអីខ្ញុំមានកើតអីឯណា?"ថេយ៉ុងលើកដៃក្រសោបមុខជុងហ្គុកលឺដល់សម្លេងសើចតិចៗនៅបំពង់ក។

   "ចុះអ្នកណាអោយកុហកដោយទាំងបងធ្វើអីម៉េចមិនព្រមប្រាប់តាំងពីម្សិលមិញស្រួលបងទៅយកក៏បាន"

   "មិនអីទេជិះតាក់សុីអស់តែប៉ុន្មានវ៉ុនហ្នឹង"

   "តែចាហ្វាយចំណាយអស់រាប់មុឺនវ៉ុនដើម្បីរកអាស័យដ្ឋានរបស់អ្នកប្រុស"

កូនបំណុលស្នេហ៍Where stories live. Discover now