Ep52 : គ្រប់យ៉ាងគឺសម្រាប់ឯង

Começar do início
                                        

   រាងក្រាស់ដើរចេញពីបន្ទប់ផ្ទៃមុខស្រោបដោយស្នាមញញឹម ដៃម្ខាងកាន់ផ្កាចំណែកដៃម្ខាងទៀតកាន់ថង់សម្លៀកបំពាក់ ពេលមកដល់ឡានគេក៏មិនអោយកូនចៅតាមទៅច្រើនដែរគឺអោយតែជីហ៊ុនទៅម្នាក់ប៉ុណ្ណោះព្រោះរស់នៅយូរទៅគិតថាមនុស្សកាន់តែច្រើនកាន់តែគួរអោយធុញ។

   "ចាហ្វាយ!"ជីហ៊ុនមើលតាមកញ្ចក់ក្រោយក៏អត់និងលួចសើចមិនបានពេលឃើញជុងហ្គុកញញឹមមិនឈប់។

   "វាថីឯង?"

   "កុំអោយអ្នកប្រុសថេយ៉ុងឃើញសភាពចាហ្វាយញញឹមញញែមបែបនេះណា៎ ខ្មាស់គេស្លាប់ហើយ"

   "រឿងយើងកុំចេះ បើកឡានអោយតែត្រង់ផ្លូវទៅ"ជុងហ្គុកសម្លក់ជីហ៊ុនរួចប្រញាប់បិទស្នាមញញឹមវិញភ្លាមទាំងអស់សំណើច។ គេត្រូវចាយពេល20នាទីដើម្បីបើកទៅដល់កន្លែងថេយ៉ុងធ្វើការហើយពេលទៅដល់ក៏មិនខុសពីលើកមុនគឺថេយ៉ុងកំពុងឈរចែកក្រដាសឃោសនាដោយមានស្លៀកសម្លៀកបំពាក់ជាតុក្កតានោះឯង។

   "ថេយ៍..."គេចុះពីឡានដើរតម្រង់មករកថេយ៉ុងដោយមានជីហ៊ុនដើរតាមពីក្រោយ។

   "ហ្អាស៎? ហៅខ្ញុំឬ?"

   "មិនមែនថេយ៉ុង! ឯងជាអ្នកណា?"ជុងហ្គុកចាប់ផ្តើមគំហកអស់សម្លេងដាក់អ្នកម្ខាងទៀតដែលយកឈុតតុក្កតារបស់ថេយ៉ុងមកស្លៀកនៅឈរកន្លែងថេយ៉ុងទៀតបើកុំតែលឺសម្លេងនិងក្លិនខ្លួនគ្មានរសនិយមនេះទេកុំអីច្រឡំធំហើយ។

   "លោកមករកអ្នកណា?"ជីនដោះក្បាលតុក្កតាចេញហើយជ្រួញចិញ្ចើមមើលមកជុងហ្គុក សុខៗក៏មកហៅឈ្មោះអ្នកណាក៏មិនដឹងថែមទាំងស្រែកដាក់គេទៀតម្សៀនេះប្រហែលស្រលាញ់ក្តាមមឈូសខ្លាំងហើយ។

   "ថេយ៍មិនមែនទេធីវ៉ាយ៍! ត្រូវហើយធីវ៉ាយ៍នៅឯណា?"

   "ល្ងាចមិញគេដាក់ច្បាប់ប្រាប់ថាមិនស្រួលខ្លួន"

   "លោកស្គាល់អាស័យដ្ឋានគេទេ?"

   "មិនស្គាល់"ល្ងាចមិញធីវ៉ាយ៍បញ្ជាក់ច្បាស់ណាស់ថាមិនអោយប្រាប់អ្នកណាជាពិសេសមនុស្សប្លែកមុខពីកន្លែងគេស្នាក់នៅជាដាច់ខាត។

   "1មុឺនវ៉ុន"

   "ប្រាប់ហើយថាមិនស្គាល់"

កូនបំណុលស្នេហ៍Onde histórias criam vida. Descubra agora