"យំលន់តួអង្វរយើងទៅព្រោះទឹកភ្នែកឯងអាចនិងធ្វើអោយយើងចិត្តទន់"
"..."ស្ងាត់! រាងកាយក្រហាយផ្សារទ្រូងចុកអួលដូចមានបន្លាមុតសុះសម្លឹងមើលទៅជុងហ្គុកទាំងខ្លោចចិត្ត រាងកាយគេមិនបានបរិសុទ្ធទៀតទេ គេជាមនុស្សអាក្រក់ ម្រាមដៃសម្រាប់ពាក់ចិញ្ជៀនក៏គេគ្មានដែរ គេគ្មានទេ...ម៉េចក៏មិនអោយគេស្លាប់?
"យើងចង់អោយឯងរស់ ឯងត្រូវតែរស់"
"បងពិតជាចង់អោយខ្ញុំរស់មែនឬ? ដើម្បីអី? ដើម្បីអោយខ្ញុំត្រឡប់មកបំផ្លាញបងវិញមែនទេ?"
"បើឯងអាចក៏ធ្វើទៅ"ចប់សម្តីជុងហ្គុកជីហ៊ុនក៏យកថាសបាយទៅដាក់នៅចំពោះមុខថេយ៉ុងចំណែកជុងហ្គុកអោបដៃអង្គុយគងអន្ទាក់ឡាមើលមកដោយទឹកមុខស្មើធេង។
"ស្អប់ខ្ញុំទៅ..."
"យើងស្អប់ឯងស្រាប់ទៅហើយ"
"ខ្ញុំដឹងថាបងមិនបានស្អប់ខ្ញុំទេតែខ្ញុំពិតជាស្អប់ខ្លួនឯងណាស់ហើយប្រសិនបើបងចង់អោយខ្ញុំរស់ ខ្ញុំនឹងរស់"ដៃញញីញញ័រលើកចាប់កាន់ស្លាបព្រាហើយដួសបាយទទេនោះលេបទាំងអួលដើម-ក គេញុំាបានបីបួនម៉ាត់ក៏ស្រវាលើកទឹកមកផឹកហើយវាក៏មិនខុសពីសព្វដងព្រោះនោះជាទឹកអំបិល។
"ឯងថាយើងមិនស្អប់ឯង? ហុឹស! គីនជេយ៍ ថេយ៉ុង ឯងពិតជាពូកែយល់សប្តិមែន"ជុងហ្គុកមើលទៅទឹកមុខរាបស្មើតែហាក់ខ្សោះខ្សោយជាងពេលណាៗទាំងអស់របស់ថេយ៉ុង គ្រប់កន្លែងនៃរាងកាយគេសុទ្ធសឹងតែរបួសស្នាម។
"ឯងដឹងទេ? រាងកាយឯងគួរអោយខ្ពើមរអើមណាស់"
"..."ទៀតហើយ! ថេយ៉ុងខាំបបូរមាត់ខ្លួនឯងទប់ទឹកភ្នែករហូតជ្រាបឈាមដៃដែលក្តាប់ខ្ញាំភ្លៅខ្លួនឯងដល់ដាច់រលាត់តែវានៅឈឺមិនស្មើបេះដូងគេទេ ពិតណាស់គេក៏ខ្ពើមខ្លួនឯងដែរត្រូវពួកអនាថាមកពីណាខ្លះក៏មិនដឹងប៉ះពាល់លូកលាន់ហើយមនុស្សដែលអង្គុយមើលគេគឺជាជុងហ្គុក! គឺជាបុរសដែលគេស្រលាញ់លើសជីវិត... ជាកំហុសគេដែលរស់មកដល់ថ្ងៃនេះ។
"ឬក៏ដល់ម៉ោងសម្តែងធ្វើជាភ្លេចទៀតហើយ?"
"ស្ករគ្រាប់! បងនៅចាំស្ករគ្រាប់ពីរគ្រាប់នោះទេ?"គេព្យាយាមបិទភ្នែកសម្រួលអារម្មណ៍ហើយសួរដោយសម្លេងខ្សោយជាមុនទៅកាន់ជុងហ្គុក។
YOU ARE READING
កូនបំណុលស្នេហ៍
Actionត្រូវចាំថាទឹកភ្នែកឯងជាក្តីសុខរបស់យើង... ក៏ត្រូវចាំដូចគ្នាថាខ្ញុំគ្មានថ្ងៃសម្រក់ទឹកភ្នែកអោយលោកឃើញជាដាច់ខាតជុងហ្គុក ឡេវីហ្គា !!!
Ep41 : ពួកយើងនឹងជួបគ្នាម្តងទៀត
Start from the beginning
