ព្រឹប! ណាមជូនទន់ជង្គង់ដួលចុះទឹកភ្នែកច្រាលចេញពីរង្វង់ភ្នែកមិនឈប់ កែវភ្នែកដែលមានទៅដោយភាពឈឺចាប់សម្លឹងមើលទៅទ្វារបន្ទប់ បេះដូងគេប្រេះបែកខ្ទេចខ្ទីអស់ហើយ!
"លោក! លោកយ៉ាងម៉េចហើយ?"លោកគ្រូពេទ្យព្យាយាមសួរនាំសាច់ញាតិអ្នកជំងឺតែគេមិនតបបែរជារត់ចេញទៅខាងក្រៅទាំងដែលពេលនេះព្រិលធ្លាក់យ៉ាងខ្លាំង វាជិតចូលដល់រដួវរំហើយហើយប្រហែលប៉ុន្មានថ្ងៃក្រោយនេះឯង...
ឡានស៊េរីទំនើបបើកលឿនស្លេវសម្តៅទៅសណ្ឋាគារលំដាប់ផ្កាយប្រាំដែលគ្រប់គ្រងកាន់កាប់ដោយស៊ូហ្គាផ្ទាល់ គេដើរសម្តៅចូលទៅខាងក្នុងស្រែកឡូឡាដាក់បុគ្គលិកនៅទីនោះសួររកស៊ូហ្គាតែក៏ជួនចំពេលដែលស៊ូហ្គាដើរមកល្មម ប៉ុន្តែ... ស៊ូហ្គាកំពុងបណ្តើរមនុស្សម្នាក់ហើយជាប្អូនស្រីពៅគេ?
"ជីអុី?"ណាមជូនឈរទ្រឹងមួយកន្លែង សង្ឃឹមថាគ្រប់យ៉ាងមិនដូចអ្វីដែលគេគិតទៅចុះ...
"Aww បងជូនបងមកពីអេស្បាញតាំងពីពេលណា?"
"ម៉េចក៏ឯងមកនៅទីនេះ?"
"គឺ..."
ផាច់! ណាមជូនលើកដៃទះថ្ពាល់ប្អូនស្រីមួយទំហឹងហើយបិទភ្នែករម្ងាប់ភាពខឹងស្អប់ គេយល់ហើយហេតុអីជីមីនទ្រាំតែគេយល់យឺតពេលបន្តិច។
"ម៉េចក៏បងទះខ្ញុំ?"ជីអុីលើកដៃខ្ទប់មុខគំហកខ្លាំងៗដាក់ណាមជូន។
"ហេតុអី? ហុឹស! អាស៊ូវាជាប្តីរបស់បងប្រុសឯងម៉េចក៏ឯងធ្វើទៅរួច? ហើយឯងនៅទីម៉េចក៏មិនដឹងថាជីមីនចូលមន្ទីរពេទ្យ? បងមិននឹកស្មានថាមានប្អូនស្រីដូចជាឯងទេ"ណាមជូនស្រែកតឹងសសៃកដាក់ជីអុីដោយទប់មិនបាននាងក៏បិទមាត់ឈ្ងោកមុខរត់ទៅអោបដៃស៊ូហ្គាយំអណ្តឺតអណ្តក។
"ចំណែកឯង..."ណាមជូនចង្អុលមុខស៊ូហ្គាហើយហក់ទៅដាល់គេរហូតដល់ដួលទើបថែមប៉ុន្មានដៃទៀតរហូតដល់អស់ចិត្តឈាមជ្រាបចេញពីមាត់ស៊ូហ្គា តែស៊ូហ្គាមិនតដៃទេគេបណ្តោយអោយណាមជូនដាល់ដោយទឹកមុខស្មើគ្មានអារម្មណ៍!
"បានហើយ"ជីអុីរត់មកច្រានណាមជូនចេញហើយឈរពាំងពីមុខស៊ូហ្គា"បងឈប់ឆ្កួតទៅជាធម្មតាបងមីនតែងតែចូលមន្ទីរពេទ្យឬមិនមែនម៉េចក៏ធ្វើដូចប្លែកខ្លាំងណាស់អ៊ីចឹង?"
ESTÁS LEYENDO
កូនបំណុលស្នេហ៍
Acciónត្រូវចាំថាទឹកភ្នែកឯងជាក្តីសុខរបស់យើង... ក៏ត្រូវចាំដូចគ្នាថាខ្ញុំគ្មានថ្ងៃសម្រក់ទឹកភ្នែកអោយលោកឃើញជាដាច់ខាតជុងហ្គុក ឡេវីហ្គា !!!
Ep 26 : ហេតុអី?
Comenzar desde el principio
