Ep 26 : ហេតុអី?

Comenzar desde el principio
                                        

   "មកទល់ពេលនេះពេលឯងគេងនៅក្នុងមន្ទីរពេទ្យដ៏ធំតែបែរជាគ្មានវត្តមានវា ឯងឈឺចាប់ណាស់មែនទេ? នៅម្នាក់ឯងឯកាណាស់មែនទេ? ប្រាប់បងមកវានៅឯណាបងនិងទៅសម្លាប់វា ហុឹកហុឺៗ.."នាមជាបងប្រុសតែគេបែរជាមើលថែមិនបានសូម្បីតែប្អូនប្រុសម្នាក់គេមិនអាចសូម្បីតែធ្វើអោយប្អូនគេទទួលបានសុភមង្គល។

   "បងសុំទោស!"ណាមជូតលុតជង្គង់ក្បែរគ្រែហើយយកដៃក្តាប់ពូកជាប់ខ្លាចថាបើគេប៉ះជីមីននៅពេលនេះកំហឹងគេរើឡើងអាចនឹងធ្វើអោយជីមីនឈឺចាប់។

   បាតដៃតូចត្រជាក់ស្រេបដូចទឹកកករបស់អ្នកជម្ងឺលូកយឺតៗមកចាប់ដៃណាមជូតហើយបើកភ្នែកដែលគ្របដណ្តប់ដោយតំណក់ទឹកភ្នែកជ្រាបមកតាមកន្ទុយភ្នែកមើលមកណាមជូនដោយស្នាមញញឹមដ៏ស្រស់ស្អាតរបស់គេទោះជាវាលាក់បង្កប់នញវភាពឈឺចាប់មិនអាចថ្លែងបានក៏ដោយ។

   "..."ជីមីនគ្រវីក្បាលតិចៗបញ្ជាក់ថាមុននេះគេស្តាប់លឺទាំងអស់គ្រាន់តែគេនិយាយមិនបាន ពិបាកសូម្បីតែហើបមាត់ បេះដូងគេហាក់ដូចត្រូវពុះជ្រៀក ដឹងថាណាមជូនជាមនុស្សរឹងមាំប៉ុណ្ណាគេមិនងាយយំគេតែពេលនេះបែរជាមកលុតជង្គង់ក្បែរគេសុំទោសគេទាំងដែលជាគេដែលគួរសុំទោសព្រោះអ្វីដែលគេប្រាប់ណាមជូនសុទ្ធសឹងតែកុហក។

   "ឯងដឹងខ្លួនហើយ! ជីមីន..."ណាមជូនលើកខ្នងដៃជូតទឹកភ្នែកហើយរហ័សប្រវេប្រវាចុចកណ្តឹងហៅគ្រូពេទ្យអោយមកមើលស្ថានភាពរបស់ជីមីនហើយបន្ទាប់ពីគ្រូពេទ្យពិនិត្យជីមីនរួចក៏ហៅណាមជូនអោយទៅនិយាយនៅខាងក្រៅ។

   "ប្អូនប្រុសខ្ញុំ... គេ?"

   "លោកតាំងសតិសិនទៅរឿងនេះពិបាកទទួលយកបន្តិចហើយ"

   "មានន័យថាម៉េច?"

   "អ្នកជម្ងឺមានបញ្ហារលាកក្រពះធ្ងន់ធ្ហរនេះជារឿងចម្បងរីឯរឿងមួយទៀតនោះគឺបំពង់កគេមានការប៉ះទង្គិចធ្វើអោយមិនអាចនិយាយបាន ពួកយើងក៏មិនអាចកំណត់រយៈពេលដែលគេអាចនិយាយបានវិញដូចគ្នាហើយនេះជាហេតុផលដែលខ្ញុំចង់អោយលោកមើលថែគេអោយបានល្អបំផុត ស្ថានភាពគេបើប្រហែសតែបន្តិចយើងមិនអាចធានាសុវត្ថិភាពគេទេ"

កូនបំណុលស្នេហ៍Donde viven las historias. Descúbrelo ahora