"យកប្រពន្ធសំខាន់ជាងការងារ"
"បើនិយាយទៀតយើងចាប់ហែកមាត់ឯងហើយ ពីរ"
"ទៅហើយៗ"ជីហ៊ុនងាកមើលឆ្វេងស្តាំហើយបើកទៅឈប់នៅក្បែរហាងលក់ភ្លៅមាន់មួយរួចគេក៏ចុះដើរត្រណាត់ត្រណែងខលហៅកូនចៅអោយមកយកទៅដោះស្រាយបញ្ហាធំប៉ុនភ្នំនោះឯង ចាហ្វាយគេល្អពេកហើយ!
"នែ៎!"ថេយ៉ុងចាប់ក្តាប់ស្មាជុងហ្គុកដែលចាប់ផ្តើមឈ្ងោកមុខប្រើអណ្តាតអូសវាសលើកញ្ចឹងកគេឥតប្រណី។
"យ៉ាងម៉េច? ក្រែងប្តីប្រពន្ធគេត្រូវធ្វើបែបនេះមែនទេដូចជាថើបអង្អែលហើយ..."ជុងហ្គុកញោចស្នាមញញឹមស៊កដៃអង្អែលត្រកៀកថេយ៉ុង។
"អត់ទេណា៎ គេមិនធ្វើនៅកន្លែងបែបនេះទេម្យ៉ាងបងត្រូវធ្វើកិច្ចការសំខាន់ឬមិនអញ្ចឹងឬ? ឆាប់ទៅៗ"
"លែងសំខាន់ហើយ"គេនៅតែអោនទៅថើបស្រង់ក្លិនក្រអូបពីកញ្ចឹងកថេយ៉ុងដដែលដៃនៅមិនស្ងៀមរាវរហូត។
"ជុងហ្គុក..."
"Okay មិនធ្វើនៅទីនេះក៏បាន"ជុងហ្គុកលូកដៃបើកទ្វារឡានហើយស្រាក់ដៃថេយ៉ុងដើរចូលទៅក្នុងហាងលក់ភ្លៅមាន់ដែលថ្មើរនេះមានមនុស្សមិនច្រើនប៉ុន្មានទេ។
"សួស្តីលោកត្រូវការញុំានៅទីនេះឬខ្ចប់?"ម្ចាស់ហាងប្រញាប់ដើរមករាក់ទាក់។
"ញុំានៅទីនេះតែមិនមែនភ្លៅមាន់ទេ"
"ហាស៎?"
"ខ្ញុំម៉ៅទីនេះ3ម៉ោងគិតប៉ុន្មានក៏គិតទៅ"
"តែច្បាប់ហាងយើងខ្ញុំគ្មានប្រវត្តដេញភ្ញៀវដោយសារលុយទេ សូមប្រាប់ថាលុយទិញក្បាលពួកយើងមិនបានទេ"
"មួយលានវ៉ុន"
"ប៉ុន្តែ អឹ...លោក..."
"ពីរលានវ៉ុន"
"Okayលោកអញ្ជើញតាមសប្បាយ"ម្ចាស់ហាងលូកដៃទាំងញញីញញ័រទទួលកាតខ្មៅពីជុងហ្គុកហើយដើរទៅនិយាយស្អីជាមួយភ្ញៀវក៏មិនដឹងធ្វើអោយពួកគេចេញអស់ហើយគេផ្ទាល់ក៏ដាក់ផ្លាកថាបិទហាងរួចដើរចេញទៅខាងក្រៅបាត់។
"អូយ៎ ចង់ឆ្កួតខ្លាំងណាស់! ជុងហ្គុកបងកំពុងតែធ្វើឆ្កួតឡប់អីហ្នឹង?"ថេយ៉ុងយកដៃញីក្បាលខ្លួនឯងបែបគិតអីមិនចេញទាល់តែសោះគ្រប់យ៉ាងវាគាំងខ្ទេចខ្ទីគ្មានសេសសល់ឡើយ ម្ចាស់ថ្លៃអើយម៉ៅហាងមួយទាំងមូលដោយសារតែធ្វើរឿងនោះ...
VOCÊ ESTÁ LENDO
កូនបំណុលស្នេហ៍
Açãoត្រូវចាំថាទឹកភ្នែកឯងជាក្តីសុខរបស់យើង... ក៏ត្រូវចាំដូចគ្នាថាខ្ញុំគ្មានថ្ងៃសម្រក់ទឹកភ្នែកអោយលោកឃើញជាដាច់ខាតជុងហ្គុក ឡេវីហ្គា !!!
Ep24 : បងជាអ្នកណា?
Começar do início
