"ជឿថាបងរំលោភឯងទាំងឈឺទេ?"
"រំលោភទៅបើខ្ញុំស្លាប់កាច់កបងអោយស្លាប់ដែរ ចាំមើលចុះ"ជុងហ្គុកសើចតិចៗបីថេយ៉ុងចុះជណ្តើរជួនអីក៏ជ្រួសគ្នាជាមួយសុីនសុីដែលឈរកាន់ប្រអប់មួយទំនងជារបស់មានតម្លៃចាំជុងហ្គុកហើយក៏ត្រូវបើកភ្នែកធំៗស្ទើរលានងាកតាមសម្លក់ថេយ៉ុងស្ទើរវៀចក។
"សួស្តីស្រីគ្មានកេរ្តិ៍ខ្មាស់"សម្តីរាក់ទាក់ដំបូងដែលថេយ៉ុងនិយាយស្ទើរតែធ្វើអោយនាងយកប្រអប់នេះគប់គេអោយបែកមាត់ទៅហើយតែឃើញជុងហ្គុកនៅទីនេះនាងក៏ទម្លាក់ដៃចុះវិញ។
"ឯង...អាចង្រៃ! គ្មានការងារធ្វើដើរទាក់ប្រុស"
"យកកញ្ចក់ឆ្លុះខ្លួនឯងសិនទៅសួរខ្លួនឯងថាមានរកចំណូលចូលផ្ទះបានឬនៅបានទើបហិចហើររកប្រុសដល់ផ្ទះមិនខ្មាស់ភ្នែកមនុស្សបែបនេះ"
"យើងមករកបងយើងមិនដូចឯងទេដេកស្រាតហុចខ្លួនអោយបងប្រុសយើងរាល់ថ្ងៃក៏មិនដឹងទើបគាត់លេបចូលហើយក៏មិនដឹងជាប្រើមាយាដកខ្ញីអីខ្លះទេដាក់ស្នេហ៍បងជុងខ្លះទេ"
"ខ្ញុំមិនមែននាងទេ កុំយកសណ្តានថោកទាបរបស់នាងដែលតែងតែប្រព្រឹត្តមកប្រៀបធៀប"ថេយ៉ុងនិយាយដោយទឹកមុខរាបស្មើដូចបន្ទះក្តារគ្មាប្រតិកម្មអ្វីទងអស់ គេមិនចូលចិត្តចាញ់ស្រាប់ទៅហើយ។
"ល្មមឈប់ហើយសុីនសុី កុំបង្ករឿងទៀតអីហើយចេញពីផ្ទះបងទៅ"ជុងហ្គុកនិយាយដោយភាពធុញទ្រាន់ហើយខណៈរៀបនិងបីថេយ៉ុងដើរសម្តៅទៅឡានទៅហើយបែរជាសុីនសុីស្រវាចាប់ដៃគេហើយស៊កដៃមកអោបដើមដៃគេជាប់។
"បងជុង! បងកំពុងត្រូវស្នេហ៍វាហើយឋានៈតូចទាបដូចជាអ្នកសុំទានបែបនេះច្បាស់ជាវាបានធ្វើអីមិនល្អដាក់បងហើយបងកុំចាញ់បោកវា"និយាយមិនទាន់ចប់ប្រយោគស្រួលបួលផងដៃនាងត្រូវជុងហ្គុកគ្រវាសចេញឥតស្រណោះ។
"កុំធ្វើអោយបងស្អប់ឯងជាងនេះអោយសោះ បានចូលសាលារៀនសូត្រគួរតែប្រើចរិតអោយថ្លៃថ្នូរបន្តិចទៅ"
"ស្តាប់លឺទេ?"ថេយ៉ុងបន្ទរពីក្រោយធ្វើអោយនាងទន្រ្ទាំជើងខាំបបូរមាត់ទប់កំហឹងព្រោះទោះយ៉ាងណាក៏នាងមិនអាចធ្វើអីថេយ៉ុងបានដដែលដរាបណាជុងហ្គុកនៅការពារគេបែបនេះ។
YOU ARE READING
កូនបំណុលស្នេហ៍
Actionត្រូវចាំថាទឹកភ្នែកឯងជាក្តីសុខរបស់យើង... ក៏ត្រូវចាំដូចគ្នាថាខ្ញុំគ្មានថ្ងៃសម្រក់ទឹកភ្នែកអោយលោកឃើញជាដាច់ខាតជុងហ្គុក ឡេវីហ្គា !!!
Ep19 : គ្រាន់តែហួងហែង
Start from the beginning
