"បងមិននិយាយច្រើនដងទេ"ជុងហ្គុកក្រោកពីពូកដើរទៅទូរសម្លៀកបំពាក់រើបន្តិចក៏ដកអាវសុឺមីពណ៌សរបស់គេមួយចេញមកព្រមជាមួយអាវរងារក្រាស់ឃ្មឹកយកមកដាក់លើពូកក្បែរថេយ៉ុងមុននិងដោះអាវក្រៅអោយថេយ៉ុងយឺតៗ។
"ខ្ញុំធ្វើខ្លួនឯងក៏បាន"
"មិនបាច់"
"តែ..."
"បើនៅតែនិយាយទៀតបងរំលោភកុំបន្ទោស"
"ចូលចិត្តតែគម្រាម"ថេយ៉ុងបណ្តោយជុងហ្គុកប្តូរសម្លៀកបំពាក់អោយគេរហូតដល់រួចរាល់តែក៏ត្រូវធ្វើមុខឆ្ងល់ឡើងមកម្តងទៀតពេលជុងហ្គុកពាក់អាវរងារួចលើកគេបីឡើងបន្ទាប់ពីខលទៅនិយាយស្អីខ្លះជាមួយជីហ៊ុនក៏មិនដឹង។
"ទៅណា?"
"ទៅទិញខោអាវ"
"ខោអាវឡើងណែនទូរនៅទិញថែមទៀត រាល់ដងបងចំណាយលុយខ្ជះខ្ជាយបែបហ្នឹងឬ? ប្រាប់ទៅចុះទោះជាមានកប់ពពកតែបើបែបនេះក៏គង់តែក្ស័យធន់ដែរ"
"ទិញអោយឯងហ្នឹង ល្ងង់មែន! ហើយចំពោះរឿងលុយនេះចាយមួយជីវិតក៏មិនអស់ដែរមិនចាំបាច់បារម្ភខ្លាចបងចិញ្ចឹមឯងមិនរស់ទេ" ជុងហ្គុកលើកបីរាងកាយតូចស្តើងរបស់ថេយ៉ុងឡើង ថេយ៉ុងប្រញាប់លើកដៃអោបកគេញញឹមក្បួចឡើងមកហើយក៏ងើយឆ្មក់ថើបថ្ពាល់ជុងហ្គុកមួយខ្សឺតទៀតលេងអោយម្ចាស់ខ្លួនមុខឡើងក្រហម។
"បើឯងលួចថើបបងទៀត បងខឹង"
"ហាស៎? ថាម៉េចស្តាប់មិនលឺ!"
ជុបៗៗ! ថេយ៉ុងងើយថើបជុងហ្គុកឡើងបីបួនខ្សឺតលេងអោយថ្ពាល់អ្នកកម្លោះឡើងកម្តៅក្រហមពីថ្ពាល់ដល់គុម្ភត្រចៀក ខឹងបន្តិចចង់ចាប់គ្រញិចថេយ៉ុងបន្តិច ក្មេងនេះពិតជាមិនស្គាល់មេឃខ្ពស់ដីក្រាស់ពិតមែន។
"នែ៎! ប្រាប់ថាកុំអោយថើប"
"ចុះបើចង់ថើប?"
"បងខឹង"
"ខឹងៗទៅ គិតថាខ្ញុំខ្វល់?"ថេយ៉ុងរឹតរង្វង់ដៃអោបតោងកជុងហ្គុកជាប់ស្រែកឡូឡាឌឺដងផ្លែផ្កាអោយគេវិញមិនបាត់មួយម៉ាត់សោះ។
VOCÊ ESTÁ LENDO
កូនបំណុលស្នេហ៍
Açãoត្រូវចាំថាទឹកភ្នែកឯងជាក្តីសុខរបស់យើង... ក៏ត្រូវចាំដូចគ្នាថាខ្ញុំគ្មានថ្ងៃសម្រក់ទឹកភ្នែកអោយលោកឃើញជាដាច់ខាតជុងហ្គុក ឡេវីហ្គា !!!
Ep19 : គ្រាន់តែហួងហែង
Começar do início
