"ថើបក្បាលខ្ញុំទៅបើមិនអ៊ីចឹងថ្ពាល់ក៏បាន"
"ហាស៎?"នៅសុខៗថេយ៉ុងស្រាប់តែងើយមុខឡើងហើយចង្អុលក្បាលខ្លួនឯងទើបប្តូរមកចង្អុលថ្ពាល់វិញ ទឹកមុខល្ងីល្ងើរបស់គេធ្វើអោយជុងហ្គុកចង់តែចាប់ខោកចាប់គ្រញិចអោយបាត់អាទម្លាប់បញ្ជួសដោយប្រយោលនេះទេ។
"ស្អុយណាស់មិនថើបទេ ក្បាលមិនដែលកក់សក់ផងក៏មិនដឹង"
"ស្អីគេស្អុយមកពីណាទៅខ្ញុំកក់សក់មិនដែលខានទេណាកុំចេះតែថា"
"នរណាទៅដឹងបើក្បាលស្អុយយ៉ាងនេះ"
"គ្រាន់តែថើបសោះធ្វើមើលតែអោយកាន់កាំបិទទៅចាក់កជ្រូក មិនចេះផ្អែមល្ហែមដូចកុនខ្លះទេឬយ៉ាងម៉េច?"
"មិនចេះហើយឯងក៏គ្មានឋានៈអីមកបញ្ជាយើងដែរ"ជុងហ្គុកនិយាយហីៗងាកមុខចេញពីថេយ៉ុងតែត្រូវថេយ៉ុងយកប្រអប់ដៃចាប់ក្រសោបចង្កាគេទាញមកវិញហើយងើយមុខទៅផ្អឹបបបូរមាត់ថើបជុងហ្គុកយឺតៗរួចសឹមដកមាត់ចេញយឺតៗផ្ទៃមុខឡើងក្រហមទុំ។
"ឋានៈដែលស្រលាញ់លោក"
"តែយើងមិនបានស្រលាញ់ឯងទេ"
"តែខ្ញុំស្រលាញ់លោក ចង់យ៉ាងម៉េច?"
"ដុតឯងអោយស្លាប់ទេដឹង"ជុងហ្គុកស្រវាក្តោបចង្កេះថេយ៉ុងលើកអោយអង្គុយលើភ្លៅគេហើយខណៈរៀបនិងក្រសោបកញ្ចឹងកថេយ៉ុងថើបទៅហើយតែសម្លេងរបស់តៃកុងឡានធ្វើអោយគេបញ្ឈប់សកម្មភាពភ្លាម។
"ហុឹកហុឹម ស្អកកម្ល៉េះវុី! បែបមិនទាន់បានផឹកទឹកផ្សើមបំពង់កហើយមើលទៅ"ជីហ៊ុនយកដៃស្ទាបបំពង់កខ្លួនឯងក្អកគ្រហែមភ្នែកដៀងមើលកញ្ចក់ឡានតិចតួច តាមពិតគេមិនចង់ទេតែភ្នែកទាញទៅម្តងម្កាល។
"បើកឡានអោយស្រួលទៅប្រយត្ន័យើងកាត់ប្រាក់ខែឯង"
"ស្អីតិចកាត់ប្រាក់ខែរហូត"ជីហ៊ុនរអ៊ូរងូវលួចពេបមាត់ដាក់ជុងហ្គុក ធ្វើយ៉ាងម៉េចបើអាចបាបតែក្រោយខ្នងបែបនេះហ្នឹងណា។
"មើលស្អី?"ជុងហ្គុកស្រែកគំហកដាក់ថេយ៉ុងដែលគិតតែញញឹមខ្ជឹបបិទមាត់មិនជិតសម្លឹងមុខគេមិនដាក់ភ្នែកសោះឡើយមើលទាល់តែគេចាប់ផ្តើមក្រពុលមុខហើយ ក្មេងម្នាក់នេះរស់សុខដូចមិបចង់សោះ។
YOU ARE READING
កូនបំណុលស្នេហ៍
Actionត្រូវចាំថាទឹកភ្នែកឯងជាក្តីសុខរបស់យើង... ក៏ត្រូវចាំដូចគ្នាថាខ្ញុំគ្មានថ្ងៃសម្រក់ទឹកភ្នែកអោយលោកឃើញជាដាច់ខាតជុងហ្គុក ឡេវីហ្គា !!!
Ep17 : សួរម្តងទៀត ស្រលាញ់ឬអត់?
Start from the beginning
