"ខ្ញុំបម្រុងដាស់លោកតែលោកបែរជាទាញខ្ញុំមកគងដូចខ្នើយអោបទៅវិញ"

   "យើងប្រាប់ហើយថាឯងគ្មានសិទ្ធដាស់យើងទេ ចង់ងាប់ណាស់ហ្អេស?"ជុងហ្គុកសម្លក់ថេយ៉ុងថ្លែហើយដើរទៅបើកទ្វារមើលអ្នកនៅខាងក្រៅដែលក្នុងដៃមានកាន់កាំភ្លើងខ្លីពណ៌ទឹកប្រាក់ទំនងជាចង់ទៅទីណាមួយ។

   "វាថីឯង?"គេស្រែកដាក់ជីហ៊ុន អាប្អូនប្រុសក្រៅខោកំពូលរំខាន។

   "ពេលចាហ្វាយសម្លាប់ពួកមិនសងបំណុលនៅកាសុីណូមានមនុស្សលួចថតបាន..."

   "ឯងគិតថាវាអាចធ្វើអីយើងបានហ្អេស៎?"

   "មិនមែនទេចាហ្វាយស្តាប់ខ្ញុំអោយចប់សិនមើស៎ មែនហើយគឺវាមិនអាចធ្វើអីចាហ្វាយបានទេតែបើ Videoនោះផ្សព្វផ្សាយទៅចាហ្វាយច្បាស់ជាមានបញ្ហាត្រូវដោះស្រាយរឿងរញ៉េរញ៉ៃអស់ទាំងនេះ ខ្ញុំចង់ទៅដោះស្រាយអោយរួច"

   "សម្លាប់បំបិទមាត់?"

   "បាទ"

   "តាមពិតការងារនេះឯងមិនចាំបាច់ធ្វើដោយផ្ទាល់ក៏បាន"

   "ខ្ញុំខ្លាចថាបើបណ្តោយអ្នកផ្សេងធ្វើវាអាចថ្លោះធ្លោយ"ជីហ៊ុនអោនគំនាប់អធិប្បាយតាមដំណើរប្រាប់ជុងហ្គុកតែក៏លួចអើតមើលអ្នកនៅខាងក្នុងចង់ដឹងស្លាប់ហើយឬនៅ។

   "តាមចិត្ត ទៅៗកុំមករំខានតើងទៀតហើយរឿងកាមេរ៉ាប្រាប់តែទីតាំងមកយើងអោយមនុស្សរបស់យើងចាត់ការ"

   "នេះចាហ្វាយ"ជីហ៊ុនហុចទូរសព្ទ័ដៃបង្ហាញទៅតាំងទើបអោនគំនាប់ហើយដើរចេញទៅយ៉ាងលឿន ពួកប្រមាញ់អស់នេះមិនងាប់បិទភ្នែកដេកលក់មិនស្រួលសុីមិនឆ្ងាញ់ហើយមើលទៅ។

   "រំខាន"ជុងហ្គុកបិទទ្វារគ្រាំងដើរចូលមកខាងក្នុងវិញឃើញថាថេយ៉ុងនៅតែដេកលើពូកគេនៅឡើយព្រោះក្រោកមិនរួច។

   "រឿងកាមេរ៉ាអោយខ្ញុំចាត់ការក៏បាន គឺមានន័យថាខ្ញុំចេះតិចតួច"ថេយ៉ុងព្យាយាមងើបមុខមកនិយាយជាមួយជុងហ្គុក មិនហៅថាតិចតួចទេកាមេរ៉ានេះជាជំនាញតែម្តង។

   "ប្រាកដទេ?"ជុងហ្គុកចាប់ទាញថេយ៉ុងអោយអង្គុយហើយច្របាច់មាត់គេមួយទំហឹង។

កូនបំណុលស្នេហ៍Where stories live. Discover now