Ep2 : លក្ខខណ្ឌពិសេស

6.7K 435 3
                                    

   ភូមិគ្រឹះលោកម៉ាហ្វៀជុងហ្គុក ឡេវីហ្គាលាតសន្ធឹងធំល្វឹងល្វើយខ្ពស់ស្រឡះងើយមើលមិនផុត ឡានបរចូលមកយឺតៗពេលឈប់ក្នុងចំណតឡានក្បែរភូមិគ្រឹះរួចមានមនុស្សប្រញាប់ចុះមកបើកទ្វារឡានអោយគេមិនអោយទាស់ចិត្ត។

   "លោក?"ថេយ៉ុងអោនមើលជុងហ្គុកដែលគេងលង់លក់ ខ្ទង់ច្រមុះស្រួចដូចដងកាំបិតបបូរមាត់ក្រហមស្រាលមានថ្ពាល់រលោងរោមភ្នែកវែងក្រាស់ស្អាតឥតទាស់សក់ធ្លាក់គ្របមុខមើលទៅមិនទាស់សោះឡើយបើមិនមែនជាម៉ាហ្វៀដៃឆៅចិត្តត្រជាក់ប្រហែលជាគេអាចធ្លាក់ក្នុងអន្លង់ស្នេហ៍ប្រុសមាត់ដាចម្នាក់នេះបាត់ទៅហើយ។

   "ដឹងថារំខានយើងមានទោសអ្វីទេ?"ជុងហ្គុកនិយាយទាំងនៅបិទភ្នែកនៅឡើយ។

   "មិនដឹង"

   "ហើយដឹងទេថាមើលមុខយើងចំៗបែបនេះដោយមិនសុំការអនុញ្ញាតមានទោសអ្វីទេ?"

   "មិនដឹង"

   "បន្តិចទៀតឯងនិងដឹង"ជុងហ្គុកលើកថេយ៉ុងចេញពីភ្លៅគេព្រោះចាប់ផ្តើមមានអារម្មណ៍ថាឈឺស្ពឹកហើយមុននឹងច្រានថេយ៉ុងទម្លាក់ពីលើឡានដែលបើកចំហរដោយកូនចៅរបស់គេជាអ្នកឈរចាំបើករងចាំរហូតដល់ចាហ្វាយចុះ។

   "គឺធ្វើជាជណ្តើរដ៏ថោកទាបអោយយើងជាន់"គេដើរចុះពីលើឡានអោយជាន់ភ្លៅថេយ៉ុងមួយទំហឹងរហូតដល់នាយកម្លោះតូចត្រូវអោនមុខខាំបបូរមាត់ទប់ភាពឈឺចាប់។

   "..."ថេយ៉ុងតាមមើលខ្នងជុងហ្គុកដែលបោះប្រយោគគ្រោតគ្រាតហើយដើរចេញទៅធ្វើមិនដឹងតែក៏បញ្ឈប់ដំណើរហើយងាកមកមើលគេវិញបែបមិនពេញចិត្ត។
 
   "កុំធ្វើអោយយើងខឹងអោយសោះដើរមកឈរត្រង់នេះ"គេចង្អុលកន្លែងដែលគេឈរបញ្ជាថេយ៉ុងយ៉ាងដាច់អហង្កាជាទីបំផុតបើហ៊ានជំទាស់គ្រាប់សំណរសុីខួរក៏ថាមិនត្រូវ ថេយ៉ុងព្យាយាមក្រោកឈរទាំងភ្លៅឈឺចុកពើតទ្រាំស្ទើរមិនបានហើយដើរអូសជើងខ្ញើកៗមកឈរក្បែរជុងហ្គុកធ្វើយ៉ាងណាអោយបានលឿនតាមដែលអាចធ្វើបានព្រោះបើគេជំទាស់លទ្ធផលច្បាស់ជាមិនល្អទេ។
  
   "បើដឹងថាពេលយើងខឹងឯងវេទនាកុំធ្វើអោយយើងខឹងអោយសោះក្រែងលោយើងចិត្តល្អអាចអោយឯងរស់នៅបានយូរ"ថេយ៉ុងងើយមើលជុងហ្គុកយ៉ាងស្ងៀមស្ងាត់ដោយមិននិយាយអ្វីទាំងអស់ហើយក៏ត្រូវងាកមុខចេញពេលជុងហ្គុកអោនយកដៃមកចាប់ច្របាច់ចង្កាគេអោយងើយមុខឡើង។

កូនបំណុលស្នេហ៍Where stories live. Discover now