ភាគបញ្ចប់(១/២)

802 12 0
                                    


  ក្រោយពេលដែលជេសាអាហ្វីលីចេញទៅបាត់អូណានាងអង្គុយកើតទុក្ខណាស់ប៉ុន្ដែបានហ៊ូសុកនិយាយលើកទឹកចិត្តបាននាងធូរស្បើយមកវិញ ។
« ខ្ញុំគិតថានាងទៅសម្រាកទៅបន្ទប់ពីមុនរបស់នាងតើអាចគេងនៅទីនោះវិញបានទេ? ព្រោះខ្ញុំបានឲ្យគេបោសសម្អាតបន្ទប់មួយនោះរហូតមិនដែលខានទេ បើនាងមិនអាចគេងនៅបន្ទប់នោះបានចាំខ្ញុំឲ្យគេរៀបចំបន្ទប់ថ្មីឲ្យ » ជីមីនឃើញថាអូណានាងធ្វើដំណើរមកយូរក្រែលដែរហើយបានគេនិយាយ ហើយម៉្យាងបន្ទប់ដែលនាងធ្លាប់ស្នាក់នៅពីមុនគេមិនដែលទុកវាចោលទេតែងតែឲ្យអ្នកបម្រើទៅសម្អាតជានិច្ច ។
« ច៎ាសមិនអីទេលោកជីមីនខ្ញុំអាចនៅបានព្រោះអីខ្ញុំិនចេះរើសកន្លែងទេណាមួយវាជាបន្ទប់របស់ខ្ញុំផ្ទាល់ទៀត » អូណានាងមិនបានប្រកែកមានតែញញឹម។
« បើអញ្ចឹងនាងទៅសម្រាកសិនចុះ »
« ច៎ាស » អូណានាងក៏ហត់ដូចគ្នាដែរបានព្រមទៅ ទុកឲ្យជីមីន  ហ៊ូសុកនៅតែពីរនាក់ ។ ពេលអូណាទៅផុតវ៉ាន់ស៊ីក៏ចូលមកដល់ដូចជាមានរឿងបន្ទាន់ត្រូវនិយាយជាមួយគេអ៊ីចឹង ។
« ចៅហ្វាយទាន » វ៉ាន់ស៊ីអោនគោរពហៅចៅហ្វាយព្រោះតែគេមានការសំខាន់ទើបតែដឹងមកក្ដៅៗនេះឯង ។
« មានអីក៏និយាយមក » ជីមីនគេមិនអូសក្រឡាយូរបាននិយាយតឿនឲ្យវ៉ាន់ស៊ីឆាប់និយាយរឿងសំខាន់របស់េគេចេញមក ។
« គឺថាលោក ស្ទេអូទ្រី ម៉ាល់កាឌី ត្រូវបានស្លាប់បាត់ហើយទានដោយសារតែកូនចៅរបស់គាត់បានក្បត់រួចដាក់ថ្នាំពុលឲ្យគាត់ពេលដែលផឹកទឹកនោះ ចំណែកឯកូនចៅម្នាក់នោះលួចយកលុយទាំងប៉ុន្មានរបស់លោក ស្ទេអូទ្រីហើយតែសំណាងអាក្រក់ពេលគេចេញមកត្រូវបានឡានបុកស្លាប់មួយកន្លែងភ្លាមៗតែម្ដង ចំណែកឯកូនចៅផ្សេងៗទៀតត្រូវបានប៉ូលីសចាប់ខ្លួនព្រោះគេសង្ស័យថា ពួកគេជាអ្នកលក់ចែកចាយគ្រឿងញៀនទាំងអស់ »
« យើងថាហើយថាមនុស្សយើងមើលទៅថ្ងៃខាងមុខមិនបានទេដូចជាគេនៅពេលនេះណាស់ យ៉ាងណាក៏ដៃរបស់យើងមិនបានទៅប្រឡាក់ឈាមពួកថោកទាបទាំងអស់នោះដែរ ពួកជាមនុស្សលោភលន់ សុខចិត្តកំចាត់មេខ្លួនឯងចោលដើម្បីមាសប្រាក់ អាក្រក់ដូចគ្នា សមហើយដែលពួកវាសម្លាប់គ្នាឯងដូច្នេះនោះ » ជីមីនស្ដាប់លឺសមហដីកូនចៅរាយការណ៍មកត្រូវចិត្តរបស់គេហើយក៏និយាយរៀបរាប់មកហូរហែរទាំងអស់ម៉ង គេសប្បាយចិត្តខ្លាំងណាស់គូរសត្រូវត្រូវបានស្លាប់ដោយមិនពិបាកធ្វើអ្វីច្រើនធ្វើធម្មតាៗដូចគេទៅបានហើយ ។
« ពិតណាស់ចៅហ្វាយតែប៉ុណ្ណេះចៅហ្វាយមិនមានទុក្ខកង្វល់ថាពួកគេមកធ្វើបាបអ្នកណាទៀតទេជាពិសេសមនុស្សសំខាន់របស់ចៅហ្វាយ ខ្ញុំនិយាយត្រូវទេទាន? » ដល់ម៉ោងដែលវ៉ាន់ស៊ីគេនិយាយឡកលើយចម្អន់ចៅហ្វាយខ្លួនហើយបើជីមីនគេអង្គុយសម្លក់មុខវ៉ាន់ស៊ីជាប់ចង់តែទៅច្របាច់កគេឲ្យស្លាប់ទេចេះមកចម្អន់ញេទៅរួចដែរ ។
« ឯងជឿទេថាយើងគប់ឯងមួយកែវបែកក្បាល? » ជីមីនលើកកែវដែលនៅជិតដៃមកគម្រាមវ៉ាន់ស៊ីភ្លាម ។
« អូរចៅហ្វាយទាន! ចិត្តត្រជាក់ៗសិនទៅ »
« យើងចិត្តត្រជាក់មករហូតហើយថ្ងៃនេះយើងចង់សំពងក្បាលរបស់ឯងណាស់ »
« អត់ទេណាបាទខ្ញុំសុំលាទៅវិញហើយខ្លាចបែកក្បាលមែនទែន » វ៉ាន់ស៊ីនិយាយចប់ហើយរត់ចេញមកខាងក្រៅឡើងលឿន ជីមីនអង្គុយសើចនិងរឹកពារបស់គេវិញ ។
« អបអរផងដែលគូរសត្រូវឯងបាមស្លាប់ទៅដោយងាយបែបនេះវាកម្រមានកូនចៅណាសម្លាប់មេខ្លួនឯងដូចជាកូនចៅរបស ស្ទេអូទ្រី ម៉ាល់កាឌី ណាស់ » ហ៊ូសុកដែលស្ងាត់មាត់មិននិយាយទុកឲ្យចៅហ្វាយនិងកូនចៅនិយាយគ្នាម្ដង ដល់ពេលពួកគេនិយាតគ្នាចប់បាននាយលូកមាត់មកនិយាយជាមួយជីមីន ។
« យើងក៏ស្មានមិនដឹងដែរ » ជីមីនក្រវីក្បាលដោយសារគេមិនយល់ ហើយគេក៏មិនចង់យល់ចំពោះរឿងមួយនេះដូចគ្នាដែរ ។
« ហ៊ឹម  ! បើអញ្ចឹងយើងមិននៅទៀតទេទៅដើរលេងខាងក្រៅវិញ »
« អឺទៅចុះ យើងមិនបានហាម »
« ឆឺស » និយាយទៅហ៊ូសុកជ្រេញរឹកពាខ្លាំងមែនទែនពេលនៅជាមួយស្រីវិញនិយាយពីគេមើលក្បាលរបស់គេមិនឃើញឡើយទុកគេដូចជាខ្យល់ណាស់អាងតែគេមិនទាន់មានស្នេហាដូចជាលោកកំពូលមិត្តម្នាក់នេះ ។
« ហ្ហើយ » ជីមីនអង្គុយដកដង្ហើមធំបន្ធូរភាពហត់នឿយក្នុងខ្លួនអស់បានក្រោកចេញពីលើសាឡុងឡើងទៅជាន់ខាងលើទៅបន្ទប់របស់សំណប់ចិត្តរបស់គេវិញ ។
   ហ៊ូសុកនាយមិនបានទៅឯណាឆ្ងាយឡើយគឺថាគេចង់មកសួនច្បារចៃដន្យអីបានឃើញក្រាស់របស់គេនៅទីនោះដែរ ។ នាយដើរទៅរកនាងមួយៗមិនចង់ឲ្យនាងបានដឹងថាគេមកនោះទេ ជេសានាងអង្គុយសម្លឹងមើលទៅផ្កាទាំងទឹកមុខស្រស់ស្រាយក្នុងអារម្មណ៍អាចឲ្យនាងបំភ្លេចទុក្ខសោកទាំងឡាយបាន ។
« អ៎ាយយ » ជេសានាងភ័យឡើងចង់លួសព្រលឹងហើយសុខៗមានដៃមួយមកចាប់លើកនាងឡើងឲ្យមកអង្គុយលើបង់ក្បែរនោះហើយដាក់ឲ្យនាងអង្គុយលើភ្លៅរបស់គេទៀត ទោះនាងចង់រើក៏រើមិនបាន ។
« លោកធ្វើឆ្កួតអីនឹងចាប់លែងអីពីចង្កេះរបស់ខ្ញុំភ្លាមទៅ » ជេសានាងស្រែកគំហកឲ្យហ៊ូសុកដកដៃចេញពីចង្កេះនាងប៉ុន្តែគេមិនបានស្ដាប់សម្ដីរបស់នាងទេគឺគេផ្គើនអោបនាងកាន់តែណែនលើសដើមថែមទៀត ។
« នាងនិយាយថាមិចខ្ញុំស្ដាប់មិនសូវបានសោះ » នាយធ្វើជាផ្ទៀងត្រចៀកមកចាំស្ដាប់តែគេកាន់តែមកងៀកនិងមុខរបស់នាងធ្វើឲ្យបេះដូងនាងលោតឌុកឌាក់ឌុកឌាក់មិនចង់ត្រូវ ផ្ទៃមុខគេសររោងជាងមនុស្សស្រីទៅទៀតអាចឲ្យនាងរំជើបរំជួលព្រោះតែគេហើយ ពេលនេះមិនដឹងថាអារម្មណ៍នាងរសាត់អណ្ដែតទៅដល់ទីកន្លែងណាខ្លះទេ ។
« ជេសា ជេសា ជេសា » ហ៊ូសុកកេះស្មានាងនិងហៅឈ្មោះទៀតនាងនៅតែមិនលឺ ។
« អរ...ច៎ាស...លោកហៅខ្ញុំធ្វើអី?  » ជេសានាងមានស្មារតីមកវិញទាំងងីងើរអស់រលីងហើយ។
« ថ្ងៃនេះខ្ញុំមានរឿងចង់សារភាព » ហ៊ូសុកគេបានគិតច្បាស់ហើយថានឹងនិយាយប្រាប់នាងនៅពេលនេះថ្ងៃនេះគេមិនចង់ឲ្យពេលវេលាមួយនេះត្រូវហួសពេលឡើយ ។
« លោកមានអ្វី? » ជេសា
« ខ្ញុំស្រលាញ់នាង តើនាងព្រមទទួលយកការស្រលាញ់របស់ខ្ញុំវិញទេ? »
« នេះលោកមកសារភាពឆៅៗចឹងម៉ង? »
« មែន! ឥឡូវនេះឆ្លើយមកថាព្រមដែរទេ? »
« ប៉ុន្តែពួកយើងទលបតែបានស្គាល់គ្នាហ្នឹង? ម៉េចក៏លោកមកស្រលាញ់មនុស្សស្រីដូចជាខ្ញុំទៅកើត? »
« ការស្រលាញ់មិនគិតលើមនុស្សទេសំខាន់អូនល្អសម្រាប់បងគ្រប់យ៉ាង ឥឡូវឆ្លើយនិងសំណួរមកសិន »
« ច៎ាស អូនក៏ស្រលាញ់បងដូចគ្នាស្រលាញ់តាំងពីជួបគ្នាលើកដំបូងមកម្លេះ » ជេសាជ្រុលមាត់និយាយការពិតចេញមកទាល់តែបានឡើងហ៊ូសុកអស់សំណើច ។
« នេះអូនលួចស្រលាញ់បងតាំងពីដំបូង? »
« មែនហើយ »
« អូនក៏លួចស្រលាញ់បងតាំងពីថ្ងៃដំបូងដែរឬ? » ពេលលឺបែបហ្នឹងគេឡើងសប្បាយចិត្តមុនដំបូងស្មានតែនាងបដិសេធស្នេហ៍របស់គេហើយប៉ុន្ដែវាមិបដូចជាការគិតរបស់គេទេ ។
« អ៊ឹម » នាងមិនមាត់តែក្រហឹមនៅដើមកបញ្ជាក់ឲ្យ
គេបានដឹង ។
« អ៊ុប » ហ៊ូសុកទ្រាំមិនបានទៀតក៏អោនទៅថើបបបូរមាត់របស់នាងយ៉ាងផ្អែមល្អែមទន់ភ្លន់ណាស់ ។
« បងស្រលាញ់អូន គីម ជេសា » ហ៊ូសុកពោលម្ដងទៀតអោបនាងយ៉ាងណែនតាមក្ដីស្រលាញ់ដែលមានចំពោះនាង ដឹងទេថាថ្ងៃដំបូងបានជួបបានឃើញនាងគេលង់ស្រលាញ់នាងបាត់ទៅហើយមិនគួរឲ្យជឿសោះ ។
« បានហើយអូនដឹងរួចហើយឈប់និយាយទៅ » ដោយសារតែអៀបនិងគេពេកនាងក៏វៃខ្នងគេមួយដៃ្យឈប់និយាយទៀតបើគេកាន់តែនិយាយនាងកាន់តែអៀនមុខនាងឡើងក្រហមដូចផ្លែប៉េងប៉ោះទុំហើយ ។
« អូខេបងឈប់និយាយក៏បាន » ហ៊ូសុកគេឈប់និយាយតែជំនួសដោយការអោបនាងរឹតតែណែនឯនាងក៏អោបគេវិញយ៉ាងណែនដូចគ្នា ។

♡ទាសីបម្រើសាតាន♡( ចប់ )Όπου ζουν οι ιστορίες. Ανακάλυψε τώρα