ភាគ:៤០

641 13 0
                                    

/ការវិលត្រឡប់/

ផាច់....!
   នេះជាការស្វាគមន៍សម្រាប់គេណាស់មែន? មកចាប់ងើបនាងនៅកណ្ដាលវាលនៀក គេមិនខ្មាសតែនាងខ្មាសណាស់ មិចគេចូលចិត្តធ្វើអ្វីមិនចេះគិតដូច្នេះ? ថ្ពាល់សង្ហាងាកទៅម្ខាងដោយសារតែការទះរបស់អូណា ។
« យ៉ាងមិចខ្ញុំថើបបន្តិចក៏មិនបានដែរ?ខ្ញុំមិនមែនមិនដែលថើបឯណា? »
« អាក្រក់ណាស់ » នាងជូតមាត់ខ្លួនឯងខ្លាំងៗហើយដើរចូលទៅខាងក្នុងទាំងបំបុកគេយកមិនគិតអ្វីទាំងអស់សំខាន់នាងខឹងៗៗៗនិងគេ ។
« ហ៊ឹស...! រសជាតិនៅដដែល » នាយញញឹមចុងមាត់អង្អែលបបូរមាត់ខ្លួនទាំងញញឹម ចាត់ទុកថានេះសំណាងណាស់ហើយ ។
    អូណានាងចូលមកដល់ខាងក្នុងនាងងាករកមើលអ្នលនៅក្នុងភូមិគ្រឹះនេះទាំងចង់ចិញ្ចើមមិចក៏មិនឃើញមានមនុស្សនៅទីនេះអញ្ចឹង?
« ទៅណាអស់ហើយអញ្ចេះ? » នាងដើររកមើលហើយក៏ចូលមកដល់ក្នុងផ្ទះបាយមានអេហ្វីលីនាងឈរចិតបន្លែចំណែកជេសានាងកំពុងតែលាងបន្លែដូចគ្នា ។
« សួស្ដីអ្នកទាំងពីរ » អូណានាងស្រែកហៅអ្នកទាំងពីរទាំងសប្បាយរីករាយក្នុងចិត្តតែម្ដងហើយ ជេសានិងហ្វីលីងាកមកមើលតំណាលគ្នាថាជាអ្នកណាដែលបានហៅនោះ ។
« អូណា?? ....// បងអូណា?? » អ្នកទាំងពីរនាក់នោះឧទានឡើងភ្ញាក់ផ្អើលជាខ្លាំងមិនដែលនឹកស្មានសោះឡើយថាបានជួបអូណាម្ដងទៀតពួកនាងតែងតែអស់សង្ឃឹមនិងបានជួបអូណាហើយ ។
« នឹកពួកឯងណាស់ សុំអោបមួយមក » អ្នកទាំងបីមកអោបគ្នាទាំងសប្បាយចិត្តអោបយ៉ាងណែនមិនអាចបំបែកពួកគេបានឡើយ ហ្វីលីនាងរំភើបឡើងយំចេញមកហើយ អូណាឃើញហើយក៏ញញឹមក្រវីកក្បាលនាងនៅតែក្មេងដដែល។
« ខ្ញុំនឹកបងណាស់ បងមានដឹងទេខ្ញុំយំឡើងសន្លប់ពេលបងចេញទៅបាត់នោះហ៊ឹកៗៗៗៗពេលខ្ញុំភ្ញាក់ឡើងមិនបានឃើញបងខ្ញុំពិបឆកនៅក្នុងខ្លួនខ្លាំងណាស់ ហ៊ឹកៗៗៗៗខ្ញុំបន់ស្រន់ឲ្យតែបានជួបបងទៀតទេ តែនៅតែគ្មានសង្ឃឹមថាបានជួបបងនៅពេលនេះដែរសោះហើយបងជាអ្នកមករកខ្ញុំទៀត ហ៊ឹកៗៗៗៗ »
« ក្មេងកំហូចឈប់យំទៅបានហើយបងមកហើយតើ? មិនឃើញទេហ៎?បងក៏នឹកឯងដែរក្មេងក្បាលខូចរបស់បង »
« នាងមកវិញល្អហើយខ្ញុំនឹកឯងណាស់ ហ៊ឹកៗៗៗៗ » ជេសាដែលជាមនុស្សមិនសូវជាចេះយំប៉ុន្មាននោះក៏យំមកទាំងមិនដឹងខ្លួន។
« អូៗ..! នេះអ្នកនាងទឹកភ្នែកទឹកកកចេះយំនិងគេហើយហ៎? ខ្ញុំស្មានតែឯងមិនចេះយំហើយតើនៀក »អូណានាងនិយាយសូកសៀតឲ្យជេសាទាំងញញឹមខូច
« យើងក៏ជាមនុស្សដែរនាង » នាងក៏សម្លក់មុខអូណាទាំងចឹង នាងជាមនុស្សមានសាច់មានឈាមមានដង្ហើមដកដូចគ្នាតើចេះមកនិយាយអញ្ចឹងទៅកើតដែរ ។ អ្នកទាំងបីជជែកគ្នាលេងនិយាយពីនេះពីនោះពេញទាំងនឹងតែម្ដងហើយសើចក៏លឺថែមទៀតមិនបានទៅទើសជាមួយអ្នកណាទេ។

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now