ភាគ:២៨

723 17 0
                                    


« ការពិតបែបហ្នឹងសោះ នាងជាអ្នកមានអំណាចណាស់យើងស៊ូជាមួយនាងមិនរួចទេ » វ៉ាន់ស៊ីដេកគិតអស់មួយយប់ហើយគេនៅបន្តស្រលាញ់នាងដល់ពេលណាទៅបើនាងមិនមែនជាអ្នកបម្រើដូចជាពេលមុនឡើយនាងជាកូនអតីតម៉ាហ្វៀដែលមានអំាណាចសាចពេញប្រទេសបែបនេះនោះ ។

« មែនហើយយើងមិនអាចចុះចាញ់ត្រឹមនេះបានទេ » គេនិយាយតឿនលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់ខ្លួនឯងគេមិនត្រូវចុះចាញ់ជាដាច់ខាត។

+ ផ្សាទំនើប

  អូណានាងមិនបានទៅណាឆ្ងាយទេគឺនាងមកដើរទិញអីវ៉ាន់ប្រើប្រាស់ប៉ុណ្ណោះ នាងមកជាមួយកូនចៅលោកប៉ានេះនិយាយពីថានាងដូចជាអ្នកទោសអញ្ចឹងដែលមានគេតាមពីក្រោយឆ្វេងស្ដាំនោះ ។

« បងនៅទីនេះហើយខ្ញុំសុំទៅបន្ទប់ទឹកសិន » នាងនិយាយប្រាប់អ្នកដែលបានតាមមកនោះ ពួកគេយល់ព្រមហើយនាងក៏ដើរទៅបន្ទប់ទឹកបាត់.។

« នោះដូចជាអូណា និងមែនទេ?? » វ៉ាន់ស៊ីនាយក៏បានឈៀងចូលមកក្នុងផ្សាទំនើបមួយនេះផងដែរ ចៃដន្យអីក៏ឃើញមនុស្សស្រីម្នាក់ដូចជាអូណា ទើបគេដើរទៅតាមពីក្រោយ រហូតដល់បន្ទប់ទឹកនារី ។

អ៎ាយ....ឌឹប...អ៊ឹប

« លែង លែងវ៉ើយ » អូណានាងស្រែកចង់បែកបន្ទប់រួចហើយក៏ស្ងាត់វិញពេលមាននរណាម្នាក់មកថើបនាងទាំងកម្រោលចូលបែបនេះ។
« លែង ឌឹប ឯងជាអ្នកណា?? »
« លែងស្គាល់ខ្ញុំហើយមែន?? »
« អាចង្រៃ ស៊ី ឯងមកថើបយើងធ្វើអី អាងាប់ អារោគចិត្ត អាបែកកាវ អាគេបាញ់នេះ ហ៊ឹក » អូណានាងអង្គុយយំនៅមុខវ៉ាន់ស៊ី គេមកដល់ភ្លាមចាប់នាងថើបតែម្ដងអញ្ចឹងដូចជាដាច់ជាតិមកពីពេលណាទេ ។

« ជេរអស់ចិត្តនូវ?? បើនូវអញ្ជើញជេរឲ្យអស់ទៅ ! » គេញញឹមនៅក្នុងចិត្តពេលបានធ្វើបាបនារីនៅពីមុខនេះ។
« លោកឯងកើតរោគឆ្កួតហើយ »
« បើខ្ញុំឆ្កួតនាងក៏ឆ្កួតដែរ»
« លោកឯងឆ្កួតតែឯងទេ »
« អយុទ្ធតិធម៌ណាស់បើបែបហ្នឹង!! »
« មិនដឹងខ្ញុំមិននូវជាមួយមនុស្សឆ្កួតដូចជាលើកឯងទៀតទេ ជៀសផ្លូវ »
« បានដៃណាស់ឥឡូវ ឆ្នាស់ថែមទៀតផងបើជេរវិញជេរឯងឡើងកប់មាត់គ្មានបាត់អីមួយម៉ាត់ » នាយញញឹមទាំងមិញនេះបានចំណេញថើបនាងដែរតើមានទៅខាតស្អីទេ ។

......

  ចំណែកអេហ្វីលីនិងជីមីនវិញពួកគេមិនដែលនិយាយជាមួយគ្នាសោះ ហ្វីលីនាងតែងដើរគេចចេញពីគេរហូតមិនដែលនូវនិយាយគ្នាលេងជាមួយគេដូចពីពេលមុន ។
« ហ្វីលីនាងនិយាយអ្វីជាមួយខ្ញុំមួយម៉ាត់មក »
« ច៎ាស ?? »
« នាងកុំធ្វើបែបនេះបានទេ ?? »
« បែបណា?? ខ្ញុំនិយាយតែខ្ញុំតើលោកប្រុសមានការអីដែរទៅ?? »
« លីកុំឌឺបានទេ?? »
« ឌឺ? ខ្ញុំមិនបានឌឺផង »
« និងហើយដែលគេថាឌឺនោះនៅមិនដឹងខ្លួនទៀតមែនទេ?? »
« ហ៊ើយ!ខ្ញុំមិនមែនជាជនចាប់ជម្រិតទេលោកកុំបង្ខំខ្ញុំពេកបានទេ?? » នាងឆ្ងល់ណាស់នាងមិនបាននិយាយឌឺស្អីជាមួយនិងគេផងមកថានាងឌឺគេទៀតកាន់តែមិនយល់មែនហើយបើចឹងពេកទៅ ។

« លីនាងមានរឿងអ្វីទៅនាងនិយាយជាមួយនិងខ្ញុំមកកុំស្ងាត់បែបនេះបានទេ »
« ខ្ញុំគ្មានអ្វីត្រូវនិយាយទេ ដកដៃចេញ » ពេលនេះនាងនៅអង្គុយលើភ្លៅរបស់ជីមីនទេ បាបជានាងត្រូវឲ្យគេដកដៃចេញពីចង្កេះនាង គេមិនបានដកចេញទេមានតែផ្គើនអោបរឹកបន្ថែមទៀតមនុស្សនេះនិយាយមិនដឹងរឿងជាមួយគ្នាសោះ ។

« រើទៅឲ្យតែរួច ខ្ញុំនិងលែងនាងភ្លាម »
« បើលោករឹតខ្ញុំម្លឹងៗឲ្យរើទៅណាកើតទៅ » នាងធ្វើមុខជូតដាក់គេ ឯថ្ពាល់វិញឡើងប៉ោងគួរឲ្យគ្រឺតណាស់។
« ខ្សឺត... បើមិនរួចទេនៅអង្គុយហ្នឹងហើយមិនបាច់ទៅណាទេ » គេខ្នាញ់ពេកអត់មិនបានក៏ថើបនាងមួយដង្ហើមធំ ថ្ពាល់កន្លែងគេថើបឡើងក្រហម។
« ហ៊ើយ !! អាងសិទ្និជាចៅហ្វាយចង់ធ្វើអីក៏តាមចិត្តចងដែរ ធុញណាស់ បើចងដេញអ្នកណាទៅហើយគឺត្រូវតែដេញ ទោះម្នាក់នោះមិនបានធ្វើអ្វីទាស់ចិត្តគេក៏គេនៅតែចង់ដេញចេញ » អេហ្វីលីនាងមិនបានទៅលាក់អារម្មណ៍ឯណាបើនាងចងនិយាយឬធ្វើអ្វីហើយមិនអឆចហាមនាងបានទៀតឡើយ នាងចង់ធ្វើអ្វីតាមចិត្តខ្លួនឯងចង់ធ្វើទោះបីជាវាពិបាកសម្រាប់នាង។

« លីកុំរំលឹកបានទេខ្ញុំសុំនាងទៅចុះណា » អេហ្វីលីនាងញញឹម តែស្នាមញញឹមបែបមិនសូវជាចង់ប៉ុន្មានបើតាមមើលឲ្យច្បាស់លាស់នោះ ។

« ខ្ញុំមិនចង់រំលឹកទេ តែខួរក្បាលខ្ញុំនៅចាំវាជាប់រហូតគ្មានថ្ងៃណាដែលខ្ញុំមិនបានភ្លេចដែរ » ជីមីនសម្លឹងមើលកែងភ្នែករបស់នាងពោពេញទៅដោយការស្ដោយស្ដាយអស់ជំនឿចិត្ត មានតែការកើតទុកនៅក្នុងកែងភ្នែករបស់នាងប៉ុណ្ណោះ ហើយគេក៏មិនអាចនិយាយអ្វីផ្សេងទៀតដែរនៅពេលនេះ ទោះចង់ប្រាប់ពីហេតុផលរបស់គេ ប្រហែលជានាងមិនជឿគេហើយ។

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now