ភាគ:៩

918 27 0
                                    

« ចៅហ្វាយទាន »
« វាស្អីឯងអាវ៉ាន់ » មនុស្សកំពុងតែម៉ួម៉ៅផងមកស្រែកហៅរកងាប់វាស្អី ។
« គឺថា..នៅក្លឹបពួកអា ដូយ៉ុងបានមកអុកឡុកទៀតហើយចៅហ្វាយ » គីម ដូយ៉ុងជាសត្រូវជីមីនតាំងពីដើមមកទៅហើយឯរឿងដែលគេមកអុកឡុកនេះជាឡើងប្រចាំ ជីមីនក្រពុលមុខជាមួយនិងគេណាស់ទាំងដែលខ្លួនគេនេះមិនដែលទៅរករឿងពួកវាដល់កន្លែងផង។
« វាទៀតហើយ?? »
« បាទទាន ចៅហ្វាយ.... » គេឆ្លើយមិនទាន់អស់សេចក្ដីផងជីីមីនក៏ដើរចេញហួសទៅបាត់នាយវ៉ាន់ស៊ីខំស្រែកហៅធ្វើជាមិនដឹងមិនឮ!
    អូណានាងនៅស្រោចផ្កាជាមួយអេហ្វីលីពីរនាក់នៅសួនច្បារក្រោយផ្ទះ ពួកនាងនិយាយជជែកគ្នាលេងប្រលែងបាចទឹកដាក់គ្នាយ៉ាងសប្បាយរីករាយ។
« បងទទឹកខ្ញុំអស់ហើយ » អេហ្វីលីចាប់ផ្ដើមឃាតអូណាពេលនាងរៀបបាញ់ទឹកមកដាក់នាងថែម នាងបិះតែភ្លេចទៅហើយថានាងបានប្រើម្សៅបិទបាំងស្រែកបើវាត្រូវទឹកខ្លាំងជាងនេះប្រាកដជាមើលឃើញសសច់សរខ្ចៅរបស់នាងមិនខាននោះទេ។ អូណានាងមិនបានចាប់អារម្មណ៍មើលដៃហ្វីលីនាងគិតតែសើចសប្បាយឯហ្វីលីនាងមើលដៃខ្លួនឃើញវាជ្រះម្សៅ។
« បងអូណាខ្ញុំសុំទៅផ្លាញ់ខោអាវមុនបងហើយណា » ហ្វីលីនាងនិយាយទាំងអូណាមិនបាននិយាយផងនាងរត់ទៅលឿនខ្មាញ់។
« យី!!កើតស្អីហ្នឹង?? » នាងអេះក្បាលខ្វោកៗមិនយល់សោះ រូចហើយនាងទុកស៊ីយោទឹកឲ្យបានរៀបរយទៅផ្លាស់ខោអាវដែរព្រោះខ្លួនឯងឡើងជោគអស់ហើយ ។

+ក្លឹប

  ជីមីននិងដូយ៉ុងកំពុងតែសម្លឹងមើលមុខគ្នាមិនដាក់មិនដឹងថាមានរឿងអ្វីកើតឡើងឡើយឃើញតែប្រើក្រខ្សែភ្នែកនិយាយជាមួយគ្នា ។
« ឯងចង់បានស្អីទៀតអាដូយ៉ុង?? » ជីមីនបញ្ជូលសំណួរទៅគេដោយក្រខ្សែភ្ណេកមុតថ្លា ។
« យើងចង់បានអ្វីឬ?? ចង់បានដូចជារាល់ដង!! » ដូយ៉ុងបានតបមកជីមីនវិញដោយមិនឲ្យចាញ់គ្នាប៉ុន្មាននោះ។ ចម្លើយដូចជារាល់ដងនោះ គឺជាមនុស្សស្រីគេត្រូវការយកតែមនុស្សស្រីដែលជីមីនគេបានទិញមកនោះ ។
« ដូចជាពេលមុនៗនោះមែនទេ ?? ហ៊ឹស! » ជីមីននិយាយដូយ៉ុងដោយសើចចុងមាត់នៅចុងប្រយោគសន្ទនាពួកគេទាំងពីរ ដូយ៉ុងគេញញឹម..
« មែន!! ឯងដឹងហើយមែនទេ??ថាយើងចង់បានអ្វីនោះ?? » ដូយ៉ុង
« អាវ៉ាន់ឯងទៅរៀបចំអ្វីដែលវាចង់បានទៅ ! ដូចជារាល់ដង! ឯងដឹងទេ?? » ជីមីនមិនតបដូយ៉ុងតែងាកមកនិយាយជាមួយជំនិតដែលឈរនៅជិតខ្លួន នាយវ៉ាន់ស៊ីដឹងថាចៅហ្វាយឲ្យធ្វើអ្វីហើយក៏បានដើរចេញពីកន្លែងនោះទៅចាត់ការការងាររបស់គេ ។
« បងអូណា..... »
« ច៎ាសអូនលី ?? » អូណានាងរត់មកឆ្លើយជាមួយហ្វីលីទាំងហត់ ។
« បងទើបមកពីណា?? ខ្ញុំហៅបងយូរហើយ..ខ្ញុំចង់សួរបងថាលោកប្រុសគាត់មកផ្ទះវិញឬអត់ស្រួលធ្វើម្ហូបទុកឲ្យគាត់! » ហ្វីលី នាងចង់ដឹងថាចៅហ្វាយមកផ្ទះវិញឬក៏មិនមក នាងមិនចង់ធ្វើអាហារឲ្យនៅសល់ទេវាស្ដាយណាស់ ។
« បងក៏មិនដឹងដែរ ប៉ុន្តែយ៉ាងណាក៏ធ្វើវាត្រៀមទុកទៅកុំឲ្យពេលលោកប្រុសមកស្ដីឲ្យទាន់ណា » អូណានិយាយប្រាប់ហ្វីលីទាំងស្នាមញញឹមជាប់ថ្ពាល់ ។
« អូខេបងសម្លាញ់ចិត្ត » ហ្វីលីលើកដៃជាសញ្ញាយល់ព្រមហើយនាងទៅចាត់ចែងធ្វើវាជាមួយអូណាមិនមែនធ្វើម្នាក់ឯងទេ នាងមិនចេះធ្វើម្ហូបបានច្រើនដូចអូណាឡើយទើបខំប្រឹងរៀនពីនាង ។
« ខ្ញុំដូចជាសង្ស័យយ៉ាងមិចក៏មិនដឹងនោះទេវ៉ី ? » ជេសានាងមិនដឹងកំពុងគិតអ្វីទេនៅអណ្ដែតអណ្ដូងម្នាក់ឯងនៅក្នុងបន្ទប់គេងរបស់នាង នាងមិនមែនមិនចេះឆ្ងល់អ្វីទេ គ្រាន់តែតែនាងមិនចង់ទៅសួរនាំគេតែប៉ុណ្ណោះ នាងឆ្ងល់ថាបាត់មនុស្សទៅណា?? នាងអង្គុយឡើងចងឮប្រេះខួរមួយនេះទៅហើយតែនៅតែគិតមិនយល់សោះ ។
« មានរឿងអ្វីកើតឡើង?? »

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now