ភាគ:៤២

703 13 0
                                    

  ជីមីននិងហ៊ូសុកចូលមកដល់កាត់ចង្វាក់ពួកនាងៗទាំងបីនោះអស់រលីងកំពុងតែនិយាយសប្បាយលេថជាមួយគ្នាផងមកកាត់អីណា ។
« សួស្ដីអូណា » ជីមីននាយដើរមកដល់ជិតនាងហើយនិយាយសួស្ដីដាក់នាងដោយស្នាមញញឹម ។
« ច៎ាសលោកសួស្ដី » អូណានាងប្ដូរសព្វនាមហៅពីចៅ្វហ្វាយនាយទៅជាលោកវិញធ្វើឲ្យជេសាអាហ្វីលីអត់ងឿយឆ្ងល់មិនបាន ។
« អរ..! នេះជាលោកជុង ហ៊ូសុកមែនទេ? » អូណានាងបានក្រឡេកទៅមើលហ៊ូសុកចូលមកជាមួយជីមីន ។
« បាទមែនហើយ សួស្ដីអ្នកនាងអូណា » ហ៊ូសុកឆ្លើយថាមែនរួចបាននិយាយសួស្ដីនាង ។
« ច៎ាសលោក » អូណានាងញញឹមស្ញេញដាក់ហ៊ូសុកយ៉ាងស្រស់ដូចកំពុងតែឌឺដងទៅនរណាម្នាក់ចឹង
« ហិហិ បាទអ្នកនាង » ហ៊ូសុកក៏ដូចជាចង់ផ្ចាញ់អ្នកណាម្នាក់អញ្ចឹងដូចជាអូណាដែរនាយងាកមុខទៅវៃចិញ្ចើមដាក់ជេសា ។
« និយាយអញ្ចឹងប៉ានាងយ៉ាងមិចហើយ?» ជីមីនគេព្យាយមសួរពីនាងបន្តទៀត
« គាត់មិនអីទេ អរគុណលោកដែលបានសួរសុខទុក្ខគាត់ » អូណានាងអរគុណជីមីនបានសួរហើយតែមើលមកហ្វីលី ជេសាវិញមិនសូវជាយល់ន័យរបស់អ្នកទាំងពីរនោះនិយាយសោះនាងឡើងវល់ពេញខួរអស់ទៅហើយ អូណាជាអ្នកណាទៅចឹង? នាងមានប៉ាដែរឬ? ក្រែងនិយាយថានាងគ្មានសាច់ញ្ញាតិមកពីណាឬ? ឥឡូវនេះឡប់ឡែអស់!
« ហ៊ឹម!អ្នកទាំងពីរនិយាយពីអី? » សុខៗនាងតូចហ្វីលីចូលមកកាត់សេចក្ដីអ្នកទាំងពីរនិយាយគ្នានោះ ។
« គឺ...»
« ឈ្មោះពិតនាងគឺ អូណា ហ្ការីហ្វាន់តា ជាកូនរបស់អ្នកជំនួញម្នាក់នៅក្នុងប្រទេសមួយនេះ » ឃើញថានាងពិបាកនិងឆ្លើយប្រាប់ហ្វីលីពេកបានគេស្ម័គ្រចិត្តទៅជំនួស ។
« ហេតុអ្វីក៏បងមិនប្រាប់ខ្ញុំតាំងពីដំបូង? » ហ្វីលីនាងចង់ស្រែកសួរណាស់ប៉ុន្ដែអាចទប់អារម្មណ៍ខ្លួនឯងបាន ជីមីនគេបាននិយាយរៀបរាប់ទាំងអស់ឲ្យហ្វីលី ជេសាបានស្ដាប់កុំឲ្យមានមន្ទិលសង្ស័យអ្វីជាមួយនិងអូណាបន្តទៀត ។
« អូខេ...! ខ្ញុំមិនសួរនាំអីក៏បានដែរ » ហ្វីលីនាងនិយាយឆ្កុយៗតាមអារម្មណដែលពិបាកនិងទប់នាងនិយាយតែប៉ុណ្ណឹងរួចរាល់អស់ហើយក៏ក្រោកដើរចេញទៅបាត់ឯជេសានងក៏ដូចជាហ្វីលីនាងមិនបាននិយាយអ្វីមួយម៉ាត់ទេគឺក្រោកដើរចេញតែម្ដង ។
« លី ជេសា ? » អូណានាងហៅឈ្មោះអ្នកទាំងពីរហើយពួកគេមិនបានងាកមកក្រោយវិញឡើយ ។
« កុំភ័យអីពួកនាងប្រហែលជាមិនទាន់ទទួលយកបានហើយបណ្ដោយតាមពួកនាងសិន នាងនៅតែស្ងៀមៗចាំមើលសកម្មភាពរបស់ពួកនាងមួយថ្ងៃនេះសិនទៅ » ហ៊ូសុកគេនិយាយលើកទឹកចិត្តអូណាកុំឲ្យនាងអន់ចិត្តជាមួយពួកនាងទាំងពីរនាក់នោះ ជីមីនគេមើលដំណើរអ្នកទាំងពីរដើរចេញទៅដោយក្រវីក្បាល ។
« ច៎ាសលោកខ្ញុំយល់ពីហ្វីលីនិងជេសាច្បាស់ហើយ » អូណា

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now