ភាគ:៤១

661 14 0
                                    

« នាងបាត់ទៅជាយូរនេះទៅនៅឯណា? » ជេសានាងចាប់ដៃអូណាមកអង្គុយកន្លែងទទួលភ្ញៀវសិន ចង់សួរនាំពីសុខទុក្ខរបស់នាងដូចគ្នា ។
« ខ្ញុំនៅកន្លែងដែលល្អមិនបានទៅនៅកន្លែងណាដែលមិនមានសុវត្ថិភាពឡើយ ឯងមិនបាច់មកបារម្ភទេ »
« ឆឺស! ខ្ញុំមិនបានបារម្ភតែសួរចង់ដឹងប៉ុណ្ណោះ ប៉ុណ្ណឹងអស់ចិត្តឬនៅ? » ជេសានាងបាញើសូកសៀតពាក្យសម្ដីគ្នាចុះឡើងមិនបាត់សោះមិនដឹងថាពីរនាក់នេះទៅញាំអ្វីមកទេបាននិយាយអីមកមិនដែលត្រូវគ្នាម្ដងសោះហើយ ។
« សុំអោបបងមួយទៀតមក » នាងល្អិតហ្វីលីចូលមកកណ្ដាលគេរួចសុំអោបអូណាម្ដងទៀត នាងនឹកអើយចង់ជួបមុខរបស់បងស្រីណាស់ ។
«  ហ៊ឹម! ហ្វីលីអូនមានត្រូវអ្នកណាធ្វើបាបដែរឬក៏អត់? បងបារម្ភខ្លាចមានអ្នកគំនិតមិនល្អធ្វើបាបប្អួនរបស់បងណាស់ »អូណានិយាយតែដៀងភ្នែកមកមើលជេសាវិញប្រកដណាស់ថានាងចង់សំដៅទៅលើអ្នកណាដែរនោះ ។
« នែ៎ក! កុំមើលមកខ្ញុំ » ជេសាក្ដីឆេវមិចកំពុងតែសប្បាយផងមកលេងអីឡប់ៗបែបហ្នឹង?
« ខ្ញុំមិនទាន់និយាយផង ម៉េចខ្ញុំមើលនាងមិនបានឬ? »
« ទេ » ជេសាឆ្លើយមួយម៉ាត់នេះអង្គុយធ្វើមិនដឹង
« ឈប់ៗៗបងបងទាំងពីរចង់នៅឈ្លោះប្រកែកគ្នាដល់ពេលណាទៀត? បងជេសាមុនពេលបងអូណាចេញទៅបងយំមកសួរខ្ញុំថាគាត់ទៅណា? ពេលបានដឹងដំណឹងក៏រឹតតែយំខ្ញុំមិនដែលដឹងទាល់តែសោះថាបងជេសាស្រលាញ់បងអូណាដល់ថ្នាក់នេះ » មានអីរឿងទាំងអស់ត្រូវហ្វីលីទម្លាយមកគ្មានសល់កុំចង់មកខ្លាំងឲ្យសោះនាងនិយាយខ្ទេចម៉ដ្ឋដូចខ្ទឹម ជេសានាងអាម៉ាសមុខមិនស្ទើ ពេលត្រូវប្អូនកំហូចនិយាយពីអាថ៌កំបាំងរបស់នាងប្រាប់អូណា ។
« ហ្វីលី ? » ជេសាហៅសង្កត់សម្លេងត្រឹមឈ្មោះនាងហៅសព្វដងនេះ
« ច៎ាសបង? » ហ្វីលីធ្វើមុខឡេឡង់ ស្លេស្លឺ
« ជេសាបើថានឹកខ្ញុំខ្លាំងក៏និយាយចេញមក » អូណានាងអស់សំណើចណាស់ចំពោះជេសា ។
« អឺ..! យើងវានឹកឯងពិតមែនណា »
« ហ៎ាសហ៎ា និយាយចេញទាល់តែបាននាងនេះ យើងសុំអាសម្ដីនឹងពិរោះដាក់យើងផងទៅមើលបានទេ? »
« បានតើបើអូណាចង់បាន » នាងញញឹមស្ញេញនូវហៅឈ្មោះអូណាពេញៗមាត់ទៀតទាំងដែលពីមុននាងមិនមែនបែបនេះ? ហៅអូណាបានតែ នាង ឯង ត្រឹមប៉ុណ្ណឹងក៏អស់ហើយ ។
« អរគុណឯងណាស់ជេសា » អូណានាងនិយាយអរគុណជេសាទាំងរំភើបនាងមិបដែលបានដឹងឡើយថាពួកគេទាំងបីមកជួបជុំគ្នាយ៉ាងមានក្ដីសុខដែលកាត់ថ្លៃមិនបាន ។ ពេលនោះជីមីន ហូ៊សុកបានចូលមកដល់តែពួកនាងទាំងបីមិនបានចាប់អារម្មណ៍មើលឃើញពួកគេសោះ ។
« គួរឲ្យស្រលាញ់ណាស់ » ហ៊ូសុកនិយាយតិចៗប៉ុន្ដែមិនដឹងថាគេចង់សំដៅទៅលើអ្នកណាទេចំពោះបីនាក់នោះ ។

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now