ភាគ:៣+៤

1.2K 30 1
                                    

  ជីមីនញញឹមក្របួចមាត់នៅចម្លើយរបស់ជេសាព្រោះនាងមើលទៅសុភាពណាស់និយាយសម្ដីចេញមកយ៉ាងស្រទន់។
« គីម ជេសា??ឈ្មោះពិរោះណាស់» ជេសាគ្រាន់តែឮជីមីននិយាយសរសើរភ្លាមក៏ញញឹមបានចិត្ត ថាជីមីនស្រលាញ់នាង។
« ច៎ាស!លោកប្រុស.អរគុណដែលសរសើរ» ជីមីនគេងក់ក្បាលមកនាងធម្មតាដោយទឹកមុខស្មើដដែល។
« ចុះនាងវិញឈ្មោះអី??» ជីមីននាយងាកមកសួរនាងតូចអេហ្វីលីតែនាងបែរជាងើបមុខមកហើយធ្វើមុខស្លឺមិនយល់ន័យសោះថាគេសួររទៅអ្នកណា??
« ច៎ាស??»
« យើងសួរថានាងឈ្មោះអ្វី?នាងមិនឮទេឬ??»នាយពិតជាខឹងណាស់នេះគេខំនិយាយរកមុនហើយនៅធ្វើជាឡេឡឺទៀត មនុស្សដូចគេមិនចូលចិត្តនិយាយពីរដងទេ។
« ខ្ញុំហ៎េស???ខ្ញុំឈ្មោះ គីម អេហ្វីលី» នាងឆ្លើយហីៗជាមួយនិងគេ ហេតុអីនាងត្រូវគោរពមនុស្សដូចជាគេទៅ?? ហ៊ឹស!! គីម អេហ្វីលី នេះហ៎េសដែលនិយាយជាមួយអ្នកណាស្រួលនោះគិតខុសហើយអានាងអើយ។
« ហ៎ាសហាៗៗ....!ស្អីសុទ្ធតែគីម អេហ្វីលី ហ៎ ដូចជាមុនសូវជឿសោះថាមុខមាត់ ស្បែកខ្មៅដូចក្របីបែបនេះសោះ» នាយមិនខឹងនិងអ្វីដែលនាងនិយាយជាមួយគេនោះទេ បែរជាមកនិយាយឡកលើញជាមួយនិងអេហ្វីលី អេហ្វីលីស្អប់ណាស់អ្នកដែលចូលចិត្តនិយាយមើលងាយគេបែបនេះហើយក៏តបវិញ..។
« យ៉ាងមិច??ខ្ញុំឈ្មោះអ្វីក៏មិនទាក់ទងជាមួយនិងលោកដែរ សូមមេត្តានិយាយនិងមើលមុខមើលក្រោយផង»
« យ៉ាងមិចខឹងហ៎»
« មែនហើយវាយ៉ាងមិច!ទោះខ្ញុំមិនស្អាតក៏លោកមិនត្រូវនិយាយបែបនេះដែរ» ក្ដៅម៉ែអាក្ដៅហើយនាងមិនចង់និយាយជាមួយគេទៀតទេ មិនដឹងថាគេព្រមឲ្យនាងចេញទៅវិញឬអត់ទេនៀក ខំដាក់ទុនតែងខ្លួនអាក្រក់ហើយគួរតែគេលែងយកត្រូវការនាងទៀតហើយ នឹកគិតដល់ត្រឹមនេះស្នាមញញឹមក៏លេចឡើង ប៉ុន្តែយ៉ាងណានាងក៏ខឹងដែរដែលគេនិយាយមើលងាយបែបនេះនោះ តែក៏សង្ឃឹមថាគេនិងព្រមដោះលែងនាងមិនខានទេ។
« ថី!បើនាងបែបនិងមែនឲ្យយើងនិយាយបែបណាវិញ??» គេលើកចិញ្ចើមម្ខាងធ្វើជាសួរស្បកមកអេហ្វីលីអ្នកផ្សេងទៀតឈរឡើងញ័រជើងលែងនឹងអស់ហើយមិនដែលមានមនុស្សស្រីឯណាហ៊ានមកក្អកនិយាយឆ្លើយឆ្លងជាមួយនិងជីមីនទេ នេះនៅនិយាយផ្ចាញ់ផ្ចាល់ទៀតមិនដឹងថានាងអាចរស់ដល់ថ្ងៃស្អែកក៏អត់នោះទេ។
ម្នាក់ៗគិតតែពីឱនមុខចុះសូម្បីនាយវ៉ាន់ស៊ីដែលត្រូវជាជំនិតគេមុនហ៊ានមើលមុខជីមីនពេលនេះទេដោយសារខ្លាចស៊ីគ្រាប់សំណរបស់ជីមីនបើពេលខឹងមិនឲ្យអ្នកណាមើលមុខគេទេ។
« ហ្នឹងហើយទោះបីខ្ញុំយ៉ាងមិចក៏លោកគួរតែឲ្យតម្លៃខ្ញុំជាមនុស្សស្រីដែរឮទេ???»  មិនយល់ៗសោះហេតុអ្វីគេនៅតែសួរដដែលៗជាមួយនិងនាងដូច្នេះនិយាយសាំតាប៉ែខុសរបៀប គួរណាតែយល់ដល់តម្លៃនាមជាមនុស្សស្រីម្នាក់សោះ។
« តម្លៃហ៎េសនាងគ្មានតម្លៃនោះទេត្រឹមជាស្រីលក់ខ្លួននោះ» ជីមីនទ្រាំមិនបានតទៅទៀតក៏និយាយថានាងជាស្រីលក់ខ្លួនតែម្ដង ហើយទឹកភ្នែករបស់អេហ្វីលីស្រក់មកដោយមិនដឹងខ្លួន។ តាំងពីតូចមកដល់ពេលនេះមិនដែលមានអ្នកណាប្រើពាក្យមួយនេះជាមួយនាងទេ
នាងមិនចង់ៗទេហេតុអីទៅ??ជានិស្ស័យឬព្រហ្មលិខិត
ដែលចារឲ្យនាងមកជួបរឿងមួយនេះ។
« យើងនិយាយត្រូវមែនទេ??»
« ប្រហែលជាត្រូវហើយ» អេហ្វីលីញញឹមងក់ក្បាលដិយក្ដីជូរចត់ហើយលើកដៃវៀសទឹកភ្នែកចេញឲ្យស្អាតនាងមិនត្រូវមកស្រក់ទឹកភ្នែកចំពោះមនុស្សដូចជាគេ។
« ចំណែកអ្នកផ្សេងទៀតចាំយើងឲ្យជំនិតរបស់យើងចាត់ចែងឲ្យពួកនាង» ជីមីនលែងតបតជាមួយអេហ្វីលីក៏និយាយប្រាប់ពួកស្រីៗទាំងប៉ុន្មាននាក់ផ្សេងទៀតដោយឲ្យវ៉ាន់ស៊ីជាអ្នកទទួលជំនួស។
« ចំណែកនាងជេសា.នាងត្រូវបម្រើយើងហើយក៏ចូលទៅបោសសម្អាតបន្ទប់ លាយទឹកក្ដៅទឹកត្រជាក់ឲ្យយើងផងដែរនាងមិនបាច់ធ្វើអ្វីក្រៅពីបញ្ជារបស់យើងទេឮដែរទេ?? រឿងបន្ទប់នាងត្រូវគេងនៅជិតបន្ទប់របស់យើងស្រួលពេកយើងត្រូវការ,» ជីមីននិយាយប្រាប់មកជេសាហើយមកមើលអេហ្វីលីវិញដោយកែវភ្នែកត្រជាក់។
« ឯនាងវិញត្រូវស្នាក់នៅបន្ទប់អ្នលបម្រើដែលនៅខាងក្រោយផ្ទះហើយជួយធ្វើការងារផ្ទះទាំងអស់របស់អ្នកបម្រើផ្សេងទៀត!ឮច្បាស់ដែរទេ??» អេហ្វីលីនាងធ្វើជាមិនមើលនុខរបស់គេព្រោះគេនេះពិតជាចង់ធ្វើបាបនាងណាស់បានជានិយាយមកនាងអញ្ចឹង។
« ឮហើយច៎ាស!ខ្ញុំនិងធ្វើតាមបញ្ជា» អេហ្វីលីឆ្លើយមកទាំងឌឺដងមកជីមីន នាងស្មានតែគេព្រមដោះលែងនាងឲ្យចេញទៅវិញហើយតើ ប៉ុន្តែគេមិនដេញទៀតនៅប្រើឲ្យនាងជួយធ្វើការងារផ្ទះទៀត ធ្វើទាំងអស់ចឹងហី??
( ហើយស្រីៗច្រើនម្លឹងៗគេយកទៅធ្វើស្អីទៅនៀក.មានតែចាំតាមដានមើលហើយទើបបាន) អេហ្វីលីនាងនិយាយក្នុងចិត្តព្រោះនាងក៏ឆ្ងល់ថាគេយកស្រីៗច្រើនយ៉ាងនេះមកធ្វើអីដែរទៅ។
«ល្អ!» នាយសង់ក្រេតធ្មេញធុញនិងនាងណាស់ពូកែណាស់អាខាងឌឺដងហ្នឹង ហើយមិចក៏គេគ្មានអារម្មណ៍ថាខឹងនិងនាងបែបនេះ??បើអ្នកផ្សេងស៊ីសំណរបាត់ហើយ គេមិនយល់ពីខ្លួនឯងសោះ?ហើយទោះបីគេនិយាយមើលងាយនាងហើយក៏នៅញញឹមចេញទៀតអស់អ្វីត្រូវថ្លែង។
« ម៉ែដោះចាំប្រាប់នាងផងខ្ញុំសុំទៅក្រៅសិនហើយ» អរ!ភ្លេចប្រាប់ទៅថាអ៊ំស្រីម្នាក់និងគឺជាម៉ែដោះរបស់ជីមីនគាត់បានមើលថែនាយយូរដែរហើយតាំងពីម៉ាក់គេត្រូវស្លាប់ហើយចំណែកប៉ាគេតាំងពីម៉ាក់របស់គេស្លាប់ក៏ទៅរស់នៅធ្វើការនៅប្រទេសអង់ភ្លេសទៅ។ នាយនិយាយមកម៉ែដោះដោយស្រទន់ហើយក៏ដើរចេញបាត់់
« អាវ!!អ៊ំស្រីជាម៉ែដោះរបស់គេ??» អេហ្វីលីពេលជីមីនទៅបាត់ក៏ឆ្លៀតមកសួរជាមួយម៉ែដោះដើម្បីបញ្ជាក់។
« មែនហើយនាងតូច!ប៉ុន្តែនាងតូចកុំហៅអ្នកប្រុសបែបនេះអីវាមិនល្អនោះទេណា.ម៉ែដោះសុំប្រាប់ឲ្យហើយនេះវាគ្រាន់តែជាលើកទី1ចឹងអ្នកប្រុសគាត់មិនប្រកាន់ទេ.» ម៉ែដោះប្រាប់មកអេហ្វីលីទាំងញញឹមក៏មកនភ្លេចនិយាយដាស់តឿនកុំឲ្យហៅថា " គេ"ព្រោះអ្នកប្រុសម្នាក់នេះមិនចូលចិត្តឲ្យអ្នកបម្រើហៅបែបនេះទេ បើសិនជានាងនិយាយជាមួយគេពាក្យនេះជាលើកទី2មិនដឹងថាមានរឿងអីកើតឡើងទេ។
« ច៎ាស!ម៉ែដោះ» នាងតូចញញឹមមិនសូវជាសមមកម៉ែដោះ
« មកដើរតាម៉ែដោះ» ម៉ែដោះនិយាយហើយក៏ដើរទៅមុនអេហ្វីលី ចំណែកជេសានាងបានដើរទៅបន្ទប់បាត់មុនហើយ នាងតូចនាងក៏មិននៅឈររ៉េរ៉ទផតក៏ដើរទៅតាមម៉ែដោះរកកន្លែងសម្រាក នេះវាក៏ម៉ោង3ភ្លឺទៅហើយប្រហែលជាមិនបានគេងទេត្រូវក្រោកពីព្រលឹម។
« នេះបន្ទប់នេះហើយ»ម៉ែដោះបាននាំអេហ្វីលីមកដល់បន្ទប់នៅក្រោយផ្ទះអ្នកបម្រើហើយគាត់ក៏បានដើរចេញទៅវិញ។ អេហ្វីលីនាងចូលមកក្នុងបន្ទប់មើលជុំវិញក្នុងបន្ទប់ទោះជាបន្ទប់អ្នកបម្រើប៉ុន្តែវាក៏ស្អាតណាស់គួរសម
ដែរតើ។
« យ៉ាងណាក៏ស្អាតជាងកន្លែងដែលឯងរស់នៅពីមុនដែរនាងលី» នាងតូចញញឹមបន្តិចពេលនឹកឃើញកាលនៅមណ្ឌលកុមារកំព្រា នៅទីនេះវាក៏ស្អាតម៉្យាង។ ហើយនាងក៏ទៅបើកទូរខោអាវ
« វ៉ាវ!មានខោអាវនៅក្នុងនិងទៀតឬ??» នាងតូចពោលទាំងរំភើបព្រោះកំពុងអត់មានខោអាវអីស្លៀកផងឥឡូវក៏មានខោអាវពេញទូរប៉ុន្តែក៏ប្លែកមិចក៏បន្ទប់អ្នកបម្រើសោះក៏មានខោអាវរៀបចំដែរឬ? ដោយមិនគិតច្រើនក៏ទាញយកកន្សែងនិងរ៉ូបគេងដើរចូលទៅបន្ទប់ទឹកដើម្បីងូតទឹក។ ពេលងូតរួចហើយក៏ឡើងគេងលើគ្រែយ៉ាងណាក៏បានគេងបន្តិចដែរកុំឲ្យអត់រួចក៏លង់លក់បាត់។

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now