ភាគទី:២

1.2K 35 1
                                    

រីករាយក្នុងការអាន...

រឿង ទាសីបម្រើសាតាន

ភាគទី:2

  នៅតាមផ្លូវបើកចេញទៅជេសានាងគិតតែពីយំឯនាងតូចអេហ្វីលីនាងអាចតាំងស្មារតីបាន។ ហេតុអ្វីនាងត្រូវមកចុះចាញ់ត្រឹមនិងនោះ ហ៊ឹស
« បងឈប់យំទៅណា» មិនអាណិតមិនបានគាត់យំខ្សឹបខ្សួលមិនបាត់សោះពេលឡើងឡានមក។
« បងពិបាកចិត្តណាស់លី ហ៊ឹក» នាងនៅអណ្ដឺតអណ្ដកប្រាប់មកអេហ្វីលី។
« យើងធ្វើបែបណាទើបចេញពីនរកនេះបានទៅ??» អេហ្វីលីនាងទាល់តម្រិះហើយនាងមិនទាន់ទាំងស្គាល់ផ្លូវច្បាស់ផងធ្វើយ៉ាងមិចទៅ??បើរត់តើរត់រួចទេ?? នាងតូចក្រវីក្បាលមកជេសាបញ្ជាក់ថាគ្មានវិធីណាមួយឲ្យពួកនាងគេចផុតទេ។
« ខ្ញុំមិនដឹងទេបង.តាមព្រហ្មលិខិតចុះ» ពេលនេះមានតែតាមព្រហ្មលិខិតប៉ុណ្ណោះបើចារមកហើយមានតែដើរតាមផ្លូវដែលវាបានដាក់មកយើងត្រូវតែដើរទៅមុខវាច្បាស់ជាមានផ្លូវអាចចេញបានហើយ។

+ ភូមិគ្រឹះផាក ជីមីន

   ឡានបានបើករំកិលចូលមកក្នុងភូមិគ្រឹះទាំងពីរគ្រឿងនាយ វ៉ាន់ស៊ីដែលត្រូវជាជំនិតរបស់ផាក ជីមីនបានចុះពីក្នុងឡានមុនហើយបានឲ្យពួកនាងៗចុះទៅតាមក្រោយ។
« ឆាប់ចុះមកហើយដើរទៅតាមយើង»ពោលសេចក្ដីរួចនាយវ៉ាន់ស៊ីបានដើរចេញទៅមុន។ ស្រីៗដែលឃើញយំមុនហ្នឹងប៉ុន្មាននាក់នោះបែរជាមកញញឹមញញែម ពួកនាងមិនដែលឃើញផ្ទះធំបែបនេះសោះមានម៉ូតរចនាជាក្បួចយ៉ាងល្អប្រណិត អេហ្វីលីនាងក្រវីក្បាលសុំមិនយល់គ្រាន់តែឃើញប៉ុណ្ណឹងក៏ទៅជារីករាយអីណាទៅវិញអស់យោបល់ហើយ។ នាងតូចធ្វើមុខស្មើ
ដើរជាមួយជេសាពួកនាងទាំងពីរដើរនៅពាក់កណ្ដាលហើយមិនឃើញមានអ្នកណាឃើញមុខពួកនាងច្បាស់នោះទេ។
« ឆាប់ប្រាប់ពួកនាងឲ្យទៅរៀបចំខ្លួនឲ្យរួចរាល់ទៅបន្តិចទៀតចៅហ្វាយមកដល់ហើយ» វ៉ាន់ស៊ីបោះសម្ដីហើយក៏ដើរចេញបាត់
« ពួកនាងៗទៅតែងខ្លួនទៅឲ្យលឿនជាទីបំផុត» អ៊ំស្រីម្នាក់ដែលជាចាស់ទុំនៅទីនេះបាននិយាយបន្តពីនាយវ៉ាន់ស៊ីព្រោះគាត់ជាអ្នកចាត់ចែងរឿងស្រីៗនេះឡើងទម្លាប់ទៅហើយ។
« ច៎ាស» អ្នលទាំងអស់គ្នាបានដើរបំបែកគ្នាទៅតែងខ្លួនរៀងៗខ្លួនអត់តែ ជេសានិងអេហ្វីលីប៉ុណ្ណោះជេសានាងនៅអង្គុយយំមិនទៅតែងខ្លួនដូចគេទេ។
« បងសា..» ជេសាងើយមុខមកមើលអេហ្វីលីបន្តិចរួចក៏ឱនមុខវិញ
« យើងគួរធ្វើបែបណាទៅលីបងមិនចង់ទេណាបងចង់ចេញពីទីនេះណាស់ ហ៊ឹក ហ៊ឹក» អេហ្វីលីនាងអង្គុយរកនឹកវិធី មែនហើយនាងចេះទៅភ្លេចទៅកើតដែរក្រែងនាងជាសិស្សដែលរៀនពូកែណាស់មែនទេ??ហេតុអ្វីត្រឹមរឿងបែបនេះគិតមិនចេញនោះ?? នាងតូចលេចស្នាមញញឹមមកធ្វើឲ្យជេសានាងមើលមកនាងតូចដោយងើយឆ្ងល់។
« ឯងមិនពិបាកចិត្តទេឬ?មិចក៏ញញឹមស្រួលម្លេះ»
« ខ្ញុំមានវិធីហើយបង»
« មានវិធី??មានវិធីអីលីឯងឆាប់និយាយបង»
« បងឱនមកជិតខ្ញុំមក» ជេសាងក់ក្បាលហើយឱនក្បាលមកជិតនាងតូចអេហ្វីលីនាងបាននិយាយខ្សឹបនូវផែនការដែលនាងនឹកឃើញអម្បិញមិញនេះទៅប្រាប់ជេសា។
« បងគិតយ៉ាងមិចដែរ»
« អ៊ឹមមែនអីល្អតើ»
« ចឹងតោះបងឆាប់ទៅតែងខ្លួនទៅ.ខ្ញុំចូលទៅបន្ទប់ទឹកនោះបងចូលបន្ទប់ទឹកនេះចុះ» នាងតូចចង្អុលទៅបន្ទប់ទឹកដែលគ្មានអ្នកណាចូលពួកគេរវល់តែនៅផាត់មុខធ្វើមិនដឹងទើបនាងតូចអេហ្វីលីរត់ចូលទៅក្នុងបន្ទប់ទឹកបាត់ហើយជេសានាងក៏ចូលទៅក្នុងបន្ទប់ទឹកដែរពួកនាងក៏មិនភ្លេចយកគ្រឿងមេកអាប់ចូលទៅជាមួយ។

  1ម៉ោងក្រោយអ៊ំស្រីម្នាក់នោះបានមកដល់ម្ដងទៀតហៅពួកនាងឲ្យទៅជួបនិងម្ចាស់ផ្ទះព្រោះគាត់បានមកដល់ហើយ។ ពួកនាងៗរឪបចំតែងខ្លួនរួចរាល់ហើយក៏ដើរចេញទៅតាមនិងអ៊ំស្រីនោះ។
« ខ្ញុំបាននាំពួកនាងមកហើយអ្នកប្រុស» អ៊ំស្រីបានឱនគោរពទៅម្ចាស់ផ្ទះហើយគាត់បានរៀបឲ្យពួកនាងៗឈរនៅទន្ទឹមគ្នា។
ផាក ជីមីន ដែលជាម្ចាស់ផ្ទះនេះ ( មានអាយុ28ឆ្នាំ គេជាអ្នកជំនួញដ៏ល្បីល្បាញម្នាក់ហើយមានសាខាក្រុមហ៊ុនជាច្រើនមិនថាក្នុងស្រុកឬក្រៅស្រុកទេហើយមួយទៀតគេក៏ជាសាតានឈាមត្រជាក់ សម្លាប់មនុស្សមិនញញើតដៃ និយាយទៅគេសឹងតែងូតទឹកឈាមមនុស្សដែលគេបានសម្លាប់ទៅហើយ គេសម្លាប់ក៏មានហេតុផងដែរ ទោះបីជាឃោឃៅយ៉ាងណាក៏មានសតិយល់ការណ៍មិនមែនចេះតែសម្លាញ់ងាយៗទៅ?) ជីមីនក្រោកចេញពីសាឡុងអង្គុយហើយដើរក្រឡឹងមើលពួកស្រីៗទាំងអស់នោះមើលទៅម្នាក់ៗស្អាតៗណាស់ពេលមកដល់មនុស្សស្រីម្នាក់ធ្វើឲ្យគេមុខក្រញ៉ូវភ្លេតតែម្ដង។
« អាវ៉ាន់ស៊ីឯងយកមនុស្សមកមិនមើលឲ្យច្បាស់ទេឬ??បានជានាំស្រីស្បែកខ្មៅមុខអាក្រក់មើលបែបនេះមកជាមួយដែរ??» ផាក ជីមីនមើលនាងតូចអេហ្វីលីនាងម៉ួម៉ៅមិនគួរណាកូនចៅគេយកមនុស្សស្បែកខ្មៅមុខអាក្រក់បែបនេះមកជាមួយទេ។ វ៉ាន់ស៊ី់ឮចៅហ្វាយសួរបែបនេះគេក៏មើលមកអេហ្វីលីដែរមែនហើយប្រហែលជាគេមើកមិនបានរៀបរយជាមិនខាននោះទេ។
( ហើយចង់ប្រាប់មួយទៀតថាផែនការដែលអេហ្វីលីនាងនិយាយប្រាប់មកជេសាគឺការតែងខ្លួនឲ្យអាក្រក់នេះឯងប៉ុន្តែមានតែនាងទេដែលតែងបានរួច ចំណែកជេសាគឺនាងតែមិនទាន់ក៏ផាត់មុខធម្មតាវិញទៅ)។
អេហ្វីលីនាងលួចញញឹមតែប៉ុណ្ណេះច្បាស់ជាបានរួចខ្លួនហើយ នាងមើលទៅជេសាដែលឈរនៅរំលងនាងមើកហើយឃើញជេសានាងនៅញញឹមហើយសម្លឹងមើលមុខរបស់ជីមីនមិនឈប់ ស្អីឃើញយំយ៉ែកថាមិនចង់នៅទីនេះទេលីប៉ុន្តែឥឡូវមុខនាងជេសាមិនចង់ទាំងមើលផងនាងខំរកផែនការឡើងចង់វល់ខួរហើយចុងក្រោយក៏ទៅជាបែបនេះទៅវិញចឹងមានតែនាងទេដែលត្រូវធ្វើអ្វីតែម្នាក់ឯងបានហើយមិនបាច់ជួយអ្នកណាផ្សេងទៀតទេ។
« សុំទោសចៅហ្វាយខ្ញុំពិតជាមិនបានមើលឲ្យល្អិតល្អន់នោះទេព្រោះវាប្រញាប់ពេកទាន»
« មិនអីទេ» ជីមីននិយាយចប់ក៏ដើរទៅអង្គុយលើសាឡុងវិញ។
« នាងឈ្មោះអី អាយុប៉ុន្មាន??» ជីមីនចោទសួរមកជេសាធ្វើឲ្យនាងញញឹមចង់រីកថ្ពាម។
« ខ្ញុំឈ្មោះ គីម ជេសា អាយុ22ឆ្នាំ លោកប្រុស» ជេសានិយាយដោយញញឹមមិនបាត់នាងចំជាសំណាងណាស់ដែលជីមីនបានមកសួរនាំមុនគេ មុនដំបូងស្មានតែជាមនុស្សចាស់សក់ស្គូវអីហើយខំតែស្ដាយខ្លួនបើការពិតជាបុរសសង្ហាបែបនេះនាងមិនទៅយំយ៉ែកស្អីនោះទេនាំតែខូចសម្រស់សោះ។

  

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now