ភាគ:១៨

870 19 0
                                    

( បាត់មនុស្ស...)

« បងអូណាខ្ញុំសុំទៅផ្សាសិនហើយណាបង បងមិនបាច់ទៅជាមួយខ្ញុំទេណា » នាងតូចផ្ដាំប្រាប់ទៅអូណានៅជិតនោះថានាងនិងទៅផ្សាដោយម្នាក់ឯង នាងចង់ដើរមើលទេសភាពខ្លះនៅពេលនេះ ។
« បងថា....ក៏បាន » នាងក៏ខ្ជិលប្រកែកជាមួយហ្វីលីច្រើនក៏បានយល់ស្រមទៅ ឯហ្វីលីវិញនាងកាន់កន្រ្តករួចជាស្រេចដើរចេញទៅក្រៅបាត់ដោយសប្បាយរីករាយ ។

តាមផ្លូវ....

ហ្វីលីនាងដើរសើចសប្បាយម្នាក់ឯងណាស់ដូចជាមានសេរីភាពឡើងវិញអញ្ចឹងនាងខានចេញមកខាងក្រៅយូរហើយបានចេញម្ដងជីវិតដូចជាមានន័យមែន។
« សប្បាយចិត្តណាស់ » នាងនិទានម្នាក់ឯងដោយស្នាមញញឹម បើអាចនាងចង់ចេញពីផ្ទះមួយនោះ តែនាងមិនស្គាល់ផ្លូវឲ្យនាងចេញទៅណាផុតទៅបើបែបហ្នឹងដដែលនោះ។
« ចង់មានពេលវេលាបែបនេះរហូតណាស់ ហ៊ឹម...តែខ្ញុំមិនចង់នៅបែបនេះទៀតឡើយគេទុកយើងត្រឹមជាទាសី បម្រើតណ្ហារបសៀគេប៉ុណ្ណោះ ពេលរួចពេលណាក៏ចេញទៅផុត » គិតដល់ត្រឹមនេះនាងឈឺណាស់ ឈឺលើសពីពាក្យឈឺទៅទៀត នាងខូចចិត្ត ពិបាកចិត្តណាស់ ។ នាងដើរទៅផ្សារនោះតែម្នាក់ឯងទេព្រោះវាមិនសូវជានៅឆ្ងាយប៉ុន្មានឡើយ ទើបនាងសុខចិត្តដើរប្រសើរជាងជិះតាក់ស៊ី ។
« អុស!!!ពួកលោកជាអ្នកណា?? ឆាប់ចេញពីផ្លូវរបស់ខ្ញុំភ្លាមទៅ !!លោក .....អ៊ឹប... » កាយតូចដែលស្រែកសួរមុននេះត្រូវបានស្ងាត់មាត់ឈឹងដោយមានអ្នកណាមកក្រោយខ្នងហើយយកក្រណាត់មកបិទមាត់នាងដោយមានថ្នាំសន្ដប់នៅក្នុងនោះ ។
រួចពួកក្រុមបិទមុខទាំងអស់លើកលីនាងចេញទៅចូលក្នុងឡានមួយនៅចតក្បែរជិតនោះ ។

ភូមិគ្រឹះផាក..

អូណានិងជេសាអ្នកទាំងពីរដើរចុះដើរឡើងពេញក្នុងផ្ទះពួកនាងៗនេះកំពុងតែកើតទុកអ្វីក៏មិនដឺងដែរ ។
« នាងអូណា នាងគិតយ៉ាងមិចបន្តទៀតនៀក » ជេសានាងសួរទៅអូណាព្រោះតែក្រពុលមុខទាំងពីរនាក់ហើយអង្គុយចាំមើលផ្លូវអេហ្វីលីយូរណាស់ហើយមិនទាន់ឃើញត្រឡប់មកផ្ទះវិញទៀត ។
« យើងមិនដឹងទេ!! យើងមិនចង់ហាមទោះហាមក៏មិនស្ដាប់ដែរ ទើបបានជាយើងព្រមទៅ មិនចង់នៅប្រកែកជាមួយអេហ្វីលីបន្ត ឯងក៏ដឹងថាប្អូននេះមានចរិតយ៉ាងមិចគួរដឹងហើយ » អូណា
« អូខេៗ!!យើងដឹងហើយតែបើលោកប្រុសមកវិញសួររកនោះ ?? » នាងខ្លាចថាបើជីមីនដឹងនិងអាចសម្លាប់នាងនិងអូណាទេ ព្រោះបើតាមមើលសកម្មភាពអ្នកទាំងពីរឥឡូវគឺសិទ្ធិស្នាលជាមួយនិងគ្នាណាស់ ។
« យើងមិនដឹង !!ឯងកុំមកសួរយើងមោះនាងសាយើងវល់ខួរអស់ហើយនៅពេលនេះពិបាកនិយាយណាស់ » អូណា

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now