ភាគ:១៥

1.1K 27 0
                                    


   រយ:ពេលជិតមួយខែនេះអេហ្វីលីនាងមានអារម្មណ៍ថាសប្បាយរីករាយណាស់ នាងមិនសូវជាគិតអ្វីច្រើនដូចពេលមុនៗឡើយ។ ឯចំណងនាងជាមួយជីមីនចេះតែបន្តទៅមុខមិនខានឡើយ គេតែងមករកនាងរាល់យប់សឹងមិនខាន។
« បងខ្ញុំសុំទៅក្រោយផ្ទះបន្តិចសិនណា » អូណានិងជេសាបានងក់ក្បាលមកហ្វីលីឲ្យនាងបានសុំទៅនោះ អេហ្វីលីនាងក៏ក្រោកចេញពីពួកនាងទាំងពីរ។
« ហ៊ើយ...ស្រស់ស្អាតដល់ហើយ..យ៉ាងមិចហើយកូនផ្កា មើលទៅឯងដូចជាលូតជាងមុនឆ្ងាយណាស់ បន្តិចទៀតប្រហែលជាចេញផ្កាហើយ » នាងតូចចេញមកក្រោយផ្ទះនោះគឺនាងមកមើលផ្កាលីលីរបស់នាងដែលនាងបានដាំវានោះ នាងនិយាយម្នាក់ឯងជាមួយកូនផ្កាទាំងស្នាមញញឹម។
« មកធ្វើអីនៅទីនេះ??ហ៊ឹម.. » រាងស្ដើងងើបឈរហើយក៏មានដៃក្រាស់មកដាក់ដៃឱបចង្កេះនាងពីក្រោយដោយសួរនាំ ឯនាងតូចញញឹមឱបដៃពីលើដៃរបស់ជីមីន ។
« ខ្ញុំមកមើលផ្កាប៉ុណ្ណោះលោកប្រុស »
« យើងប្រាប់ច្រើនដងហើយថាកុំឲ្យហៅលោកប្រុសឲ្យសោះ មិចក៏មិនស្ដាប់ នាងលែងស្ដាប់តាមបញ្ជារបស់យើងហើយមែនទេហ្វីលី?? » ហ្វីលីដកដង្ហើមធំដោយក្ដីតានតឹងចិត្ត មិនមែននាងមិនចង់ហៅឈ្មោះគេទេ ប៉ុន្តែនាងមិនចង់ឲ្យអ្នកផ្សេងគិតអាក្រក់មកលើនាងនិងជីមីនឡើយ។
« មិនមែនបែបហ្នឹងទេគឺថា....អ៊ុប » រាងក្រាស់ខ្ជិលស្ដាប់ពាក្យដោះសាររបស់នាងបន្តទៀតក៏ថើបបំបិទមាត់របស់នាង ហ្វីលីនាងមិនបានប្រកែកក៏តបស្នងស្នាមថើបមួយនេះជាមួយគ្នាយ៉ាងផ្អែមល្អែម ដួសដងប្រទាក់ប្រទឹនអណ្ដាតក្ដៅៗក្រលាស់ក្នុងក្រអូមមាត់ហ្វីលីទៅវិញទៅមក។ នាយបានដកមាត់ចេញមកវិញទាំងនៅសម្លឹងមើលទៅហ្វីលីដោយមិនដាក់ភ្នែក។
« ស្ដាប់តាមយើងតែម្នាក់ទៅបានហើយ ឮដែរទេ?? » ជីមីន
« ច៎ាស ខ្ញុំដឹងហើយ » នាងនិយាយទាំងអៀនមុខឡើងក្រហមអស់ហើយ ជីមីនដោយអត់ទ្រាំមិនបានក៏លើកដៃមកចាប់ច្របាច់ថ្ពាល់របស់នាងតូចទាំងគ្រឺតទឹកមុខមួយនេះណាស់ ។
« អូយ!ជីមីនបានហើយខ្ញុំឈឺណា ច្របាច់នោះច្របាច់មិនដឹងថានេះជាសាច់មនុស្សណា» នាងតូចនិយាយងរងក់ទាំងមុនក្រញ៉ូវជាប់
« ក្រែងរាល់យប់ច្របាច់បែបនេះរហូតមិចក៏មិនថាឈឺ ហើយមានតែថាស្រួលទៅវិញ ឲ្យយើងច្របាច់ឲ្យខ្លាំងទៀតផងនោះ? នាងភ្លេចហើយនៅ ប៉ុន្តែយើងគិតថានាងមិនទាន់បានភ្លេចហើយណា » ជីមីនក្បាលខូចនិយាយលេងទឹកមុខព្រានដាក់ហ្វីលីទាំងសម្លឹងមើលទៅកន្លែងដើមទ្រូងរបស់នាង ទាំងលិតមាត់ស៊ីអារម្មណ៍បន្ថែមទៀតផង ហ្វីលីមើលតាមក្រខ្សែភ្នែកជីមីនហើយក៏លើកដៃមកបាំងដើមទ្រូង
« លោកមើលស្អីក៏មើលម្លេះ? » ជីមីនគេញញឹមចុងមាត់ដើរមកជិតហ្វីលីម្ដងបន្តិចៗទើបនាងត្រូវដើរថយក្រោយពីតាមជំហ៊ានដែលគេដើរមក ។
« យើងមិនបានមើលអីទេ »
« តែក្រខ្សែភ្នែកលោកកំពុងតែមើលមកដើមទ្រូងរបស់ខ្ញុំហើយនៅថាមិនបានមើលអីទៀតមែនទេ ? »
« យើងមិនមែនបានតែមើលគឺបានប៉ះ បានបឺត បានច្របាច់ គ្រប់កន្លែងនៅលើខ្លួនរបស់នាងកន្លែងណាាដែលយើងមិនដែលឃើញនោះ ? យើងឃើញឡើងសព្វពេញខ្លួនអស់ហើយ មកធ្វើជាបិទប៉ះអីទៀតទៅ? »
ហ្វីលីខាំមាត់ភ្នែកសម្លក់ជីមីកមិនដាក់គេនេះនិយាយចេះមកស្រួលណាស់មិនយល់ពីអារម្មណ៍ខ្មាសអៀនរបស់នាងទេអី? នាងសឹងតែជ្រែកចូលក្នុងដីឲ្យបាត់ពីលោកនេះណាស់ ស្អប់គេមែនទែន!
« លោកឯងនេះនិយាយអត់អនាម័យសោះ និយាយចេះមកឆ្កួតៗ » ជីមីនសើចសប្បាយនិងទឹកមុខនាងណាស់ ហ្វីលីនាងងរហើយដើរចេញទៅបាត់ ទើបជីមីនគេទៅតាមពីក្រោយនាង។
« មនុស្សប្រុសស្អីនិយាយគ្មានយល់អារម្មណ៍ឯងបន្តិចសោះ សម្ដីចេញមកដូចជាគ្មានគ្រូបង្រៀន ហ៊ើយ ហេតុអ្វីក៏ខ្ញុំត្រូវមកជួបមនុស្សមាត់អត់អនាម័យបែបនេះទៅវិញ នាងលីអើយនេះប្រហែលជាកម្មរបស់នាងហើយដែលត្រូវមកជួបគេនោះ » ហ្វីលីដលរបណ្ដើររអ៊ូបណ្ដើរនាងមិនដឹងទេថាជីមីនកំពុងដើរតាមនាងលបៗហើយស្ដាប់ឮអ្វីដែលនាងនិយាយគ្មានចន្លោះនោះទេ។
« បានដៃខ្លាំងណាស់ហើយបានជាហ៊ាននិយាយថាឲ្យយើងអ៊ីចឹង » ជីមីនសង្រតធ្មេញខ្មាញ់នាងណាស់ ចង់តែលេបចូលពោះឲ្យបាត់ ពិនណាស់អាខាងនិយាយឌឺដងហ្នឹងគ្មានពាក្យណាដែលគេនិយាយឈ្នះជាមួយនាងឡើយ ។
« គួរទៅណាបន្តទេ ហ៊ឹម បើទៅកន្លែងបងអូណានិងបងជេសាខ្ជិលណាស់ ហ៊ប » ហ្វីលីនាងមានអារម្មណ៍ថាល្វើយទើបមិនចង់ទៅកន្លែងអូណានិងជេសាបន្តទៀត នាងបានដើរទៅមុខបន្ត សំដៅទៅបន្ទប់របស់នាង ។
ព្រូស...
   កាយតូចទម្លាក់ខ្លួនមកលើគ្រែទាំងបិទភ្នែកជិតឈឹងនាងងងុយគេងណាស់។
ក្រាក...
   បិទភ្នែកគេងមិនទាន់បាន5នាទីផងក៏មានអ្នកមកបើកទ្វាចូលបន្ទប់របស់នាងទៅហើយ ម្នាក់នោះគ្មានអ្នកណាផ្សេងក្រៅពីជីមីនឡើយគេបានបើកទ្វាចូលមកហើយក៏មិនភ្លេចបិទវិណឲ្យរៀបរយនិងចាក់គន្លឹះបន្ថែម។
« ជីមីន... »
« ស៊ូច.,កុំមាត់ទៅមើល »
« លោកចង់ធ្វើអីទៀតហើយ ខ្ញុំល្វើយណាស់កុំធ្វើវាអីណា »នាងតូចប្រញាប់សួរភ្លាមពេលគេឡើងមកទ្រោបពីលើខ្លួនរបស់នាង ។
« ធ្វើរឿងរបស់យើងដូចជារាល់ដងនោះអី នាងកុំប្រកែកអី យ៉ាងណាក៏នាងមិនអាចឈ្នះខ្ញុំបានដែរ អ៊ុប» ជីមីននិយាយដោយភាពជឿជាក់និងញាក់ចិញ្ចើមមកនាងយ៉ាងច្រឡើមគ្មានគូប្រៀបមែន ហើយក៏ថើបមាត់របស់អេហ្វីលី គេនេះញៀនជាមួយបបូរមាត់មួយនេះខ្លាំងណាស់ ។

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now