ភាគ:៦

1K 23 0
                                    

      វ៉ាន់ស៊ីនាយបានបីអូណាមកបន្ទប់របស់នាងដែលនៅជិតបន្ទប់របស់អេហ្វីលី។
« អាវ!!បងវ៉ាន់ស៊ីហើយបងអូណាកើតអីទើបដល់ថ្នាក់លើកបីបែបនេះបង??» អេហ្វីលីនាងមិនដឹងថាដើរមកពីកន្លែងណាមកជម្រិតសួរវ៉ាន់ស៊ីទាំងតក់ក្រហល់ពេលឃើញសភាពរបស់អូណាមិនដឹងខ្លួន។
« នាងគ្រាន់តែសន្លប់ប៉ុណ្ណឹង» វ៉ាន់ស៊ីនាយមិនដែលកុហកអ្នកណាក៏ធ្វើភ្នែកក្រឡេបក្រឡាប់មិនច្បាស់លាស់តែអេហ្វីលីនាងមិនបានសង្កេតមើលទេរវល់មើលអូណា។
« នេះគាត់ធ្វើរហូតដល់សន្លប់ផង.ប្រាប់ខ្ញុំថាកុំឲ្យធ្វើការច្រើនឥឡូវគាត់បែរជាមកសន្លប់បែបនេះទៅវិញ.ចឹងបងជួយយកគាត់ទៅដាក់គេងស្រួលបួលផងខ្ញុំទៅទឹកក្ដៅមកជូតខ្លួនឲ្យបងអូណាហើយ» បាងពោលទាំងមិនឲ្យវ៉ាន់ស៊ីនិយាយតបតបានអេហ្វីលីក៏បានដើរចេញទៅ។
វ៉ាន់ស៊ីនាយក៏យកអូណាមកដាក់គេងលើគ្រែឲ្យបានស្រួលបួលហើយក៏មិនភ្លេចយកភួយមកគ្របដណ្ដប់ឲ្យនាងត្រឹមដើមទ្រូង។
« គេងបែបនេះឡើងគួរឲ្យស្រលាញ់ នេះជាទោសដែលនាងនិយាយជាមួយខ្ញុំដោយមិនចេះគិត» នាងនិយាយម្នាក់ឯងហើយក៏សម្លឹងមើលទៅបបូរមាត់ក្រពុំរបស់នាងហើយនាយក៏ឱនមុខចុះមកហើយនាយបានថើបបបូរមាត់របស់អូណាបន្តិចក៏ដកវិញ ចំពេលដែលអេហ្វីលីមកល្មម
« បើឯងមកហើយបងទៅវិញសិនហើយ» អេហ្វីលីនាងងក់ក្បាលមានន័យថាយល់ព្រម វ៉ាន់ស៊ីគេក៏ចេញទីវិញទុកឲ្យអេហ្វីលីនាងនៅមើលថែអូណាចុះ។

   បើមកមើលនៅក្នុងផ្ទះធំនេះវិញនាយ ផាក ជីមីននៅអង្គុយនៅកន្លែងទទួលភ្ញៀវជាមួយមនុស្សស្រីស៊ិចស៊ីម្នាក់ឃើញឲ្យដៃឲ្យជើងគ្នាសម្បើមណាស់ម្នាក់ស្រីនោះស្លៀករ៉ូបបញ្ចេញដើមទ្រូង គល់ភ្លៅនៅចំពោះមុខជីមីន។ ប៉ុន្តែជីមីនគេមិនចាប់អារម្មណ៍ជាមួយនិងនាងសោះម៉ងគេនៅអង្គុយចុចកុំព្យូទ័រធ្វើការងាររបស់គេធ្វើមិនដឹង។ ចំណែកជេសាពេលឃើញរឹកពាររបស់នារីម្នាក់នោះហើយនាងចង់តែចូលទៅទះវៃឲ្យបាក់ធ្មេញ ខ្ទេចមុខឲ្យអស់ទេ ក្ដៅណាស់ដែលហ៊ានមកឲ្យដៃអ្នកប្រុសរបស់នាងដែលត្រូវជាអ្នកដែលនាងបានលួចស្រលាញ់នេះ។
« ជីមីនហ៎ា......» នារីឆើតឆាយបបូរមាត់ក្រហមឆេះហៅជីមីនដោយសម្លរងអូសអន់ឡាយយ៉ាងសិចស៊ីទាក់ទាញអារម្មណ៍។
« យ៉ាងមិច.??»
« មិចក៏លោកមិននិយាយជាមួយខ្ញុំអញ្ចឹង??» នាងពោលទាំងទឹកមុខអន់ចិត្ត
« ខ្ញុំគ្មានអ្វីត្រូវនិយាយ.បើសាណាមិនមានអ្វីទៀតទេក៏អាចចេញទៅវិញបាន» ជីមីននិយាយទាំងមុខស្មើជាមួយនិងសាណា( គីម សាណា នាងមានអាយុ24ឆ្នាំជាតារាម៉ូដែល នាងធ្លាប់បានឡើងគ្រែជាមួយជីមីនមួយដងឲ្យគត់ប៉ុន្តែនាងនៅតែខាំតោងជីមីនស្អិតមិនលែងសោះជាងតុកតែទៅទៀត)។
« ចៅហ្វាយ»
« ឯងទើបតែមកពីប្រកាច់ឯណា??» ជីមីនគេសួររបៀបលេងសើចប៉ុន្តែទឹកមុខមិនបានលេងសើចទេគឺមាំសាហាវម៉ង។
« បាទចៅហ្វាយខ្ញុំមកពីមើលអូណាទាន» ជីមីនជ្រួមចិញ្ចើមចូលគ្នា នេះពីរនាក់នេះត្រូវគ្នាពីពេលណា??បើរាល់ថ្ងៃឈ្លោះគ្នាដូចឆ្មាកន្តុលហ្នឹងឥឡូវមកពោលពេបនេះមិនចង់ជឿ។
« អូណាកើតអី??» ជីមីនគេមិនសួរអ្វីផ្សេងក៏បានសួរថានាងកើតអ្វីបានជានាយវ៉ាន់ស៊ីទៅមើលនោះ។
« គឺខ្ញុំឃើញនាងដួលសន្លប់ទាន» វ៉ាន់ស៊ីមិននិយាយប្រាប់ការពិតដល់ជីមីនក៏និយាយកុហកម៉ងទៅកុំឲ្យចៅហ្វាយគេថាគេហ្នឹងថើបស្រីដល់ថ្នាក់សន្លប់។
« ឥឡូវនាងយ៉ាងមិចហើយ??» ទោះបីគេឃោឃៅយ៉ាងណានាយមិនដែលមិនដឹងពីសុខទុក្ខរបស់អ្នកបម្រើក្នុងផ្ទះទេគេតែងតែសួរនាំពីសុខភាពរបស់ពួកគេពីវ៉ាន់ស៊ីជានិច្ច។
« នាងមិនទាន់ភ្ញាក់នោះទេ??ប៉ុន្តែអូនលីជាអ្នកមលកថែជំនួសហើយទាន» នាយឮថាហៅ " អូនលី"គេបានងាកមកមើលមុខវ៉ាន់ស៊ី លីមួយណាទៅមិចក៏គេមិនដឹងសោះចឹងថាក្នុងផ្ទះនេះមានឈ្មោះលី??
« ឈ្មោះ លី មួយណា??»
« ចៅហ្វាយធ្វើដូចមិនដឹងចឹង.អេហ្វីលី ដែលចៅហ្វាយថានាងជាស្រីមុខអាក្រក់ចោះ» វ៉ាន់ស៊ី នាយខ្ទប់មាត់សើចចៅហ្វាយទើបតែសួរនាំឈ្មោះគ្នាម្សិលមិញសោះចេះមកភ្លេចឈ្មោះទៅកើត។ ជីមីនបែរសមហលក់មកវ៉ាន់ស៊ីចង់ជ្រុះគ្រាប់ភ្នែកទើបគេបញ្ឈប់ការសើចហើយមកចាប់អារម្មណ៍និងនារីឆើតឆាយបបូរមាត់ក្រហមឆេះដែលអង្គុយជិតជីមីនវិញ។
« អរ.អ្នកនាង សាណា មកទីនេះពីស្មានណាដែរបាទ??»
« មកយូរហើយ» សាណានិយាយមិនខ្ចីមើលមុខរបស់វ៉ាន់ស៊ី នាងធ្វើព្រងើយហើយមកញញឹមញញែមជាមួយជីមីនធ្វើមិនដឹង។
« ឯងទៅមើលក្រុមហ៊ុនជំនួសយើងមួយថ្ងៃផងឮទេ?»
« បាទទាន.ខ្ញុំទៅម្នាក់ឯងរហូតសោះ» ចុងប្រយោគវ៉ាន់ស៊ីនាយនិយាយខ្សឹបៗអាដែលនិយាយចេញមកដូចគាត់និងដែលទៅអញ្ចឹងចៅហ្វាយគេនេះទៅតែខ្លឹបផឹកស៊ីស្រាស្រីរហូតសោះនិងហ៎ា។
« ឯងនិយាយអ្វីអាស៊ី»
« គ្មានអ្វីទេចៅហ្វាយខ្ញុំនិងទៅភ្លាមទាន» ឮជីមីនគេស្រែកសួរនាយក៏ឆាប់និយាយសម្រួលហើយរត់ចេញទៅបាត់។
« លោកជីមីនបើលោកមិនទៅក្រុមហ៊ុនតើលោកទៅណាមែនទេ??» សាណានាងបានចូលខ្លួនមកសួរជីមីនពេលវ៉ាន់ស៊ីចេញទៅបាត់គេមិននិយាយជាមួយនាងសោះនិយាយមកតែមួយម៉ាត់ៗដូចជាមិនសូវជាសមគ្នា។
« ស្រីទេប៉ុន្តែដើរមកឲ្យដៃប្រុសដល់កន្លែងមិនដឹងជាស្រីស្អីទេណ៎» ជេសានាងពោលតិចៗម្នាក់ឯងព្រោះជ្រេញនិងរឹកនាងម្នាក់ហ្នឹងណាស់និយាយចេញមកដូចនៅតែពីរនាក់ដែលនាងនៅឈរទីនេះដែរមុនចេះខ្មាសទេអី ខ្លួនជាស្រីប៉ុន្តែមកឲ្យដៃប្រុសបែបនេះប្រុសណាមិនចង់នោះ។
« មិនដឹងទេ»
« លោកជីមីន...»
« ខ្ញុំថាអ្នកនាងគួរតែត្រឡប់ទៅវិញទៅកុំឲ្យមានអ្នកណាចាបើបានថាអ្នកនាងមកផ្ទះរបស់ប្រុសបែបនេះវាមិនល្អនោះទេតិចល៎មានអ្នកណាឃើញហើយថតបង្អោះតាមសង្គមទៅខ្ញុំគ្រាន់តែប្រាប់ទេសង្ឃឹមថាអ្នកនាងសាណានិងយល់???»  ជីមីននាយធុញនិងនាងពេកក៏ដាក់ទៅវិញបាំងៗលែងខ្វល់លែងទុកក្តិតយសស្អីទៀងហើយនៅសួរនាំគេដូចជាប្រពន្ធទៅហើយយ៉ាប់ណាស់។ សាណាពេលខាងប្រុសនិយាយចេញមកដូច្នេះនាងពិតជាស្ពឹកមុខណាស់ក៏លែងទ្រាំឲ្យគេនិយាយតទៀតនាងបានយកកាបូបរួចដើរចេញទៅទាំងខឹង ជេសានាងឮបែបនេះហើយក៏ញញឹមចម្អកទៅសាណាដល់ពេលប្រុសនិយាយចឹងទើបចេញ។

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now