ភាគ:១០+១១

1.1K 28 0
                                    


    ជីមីននាយអង្គុយនៅលើសាឡុងកន្លែងធ្វើការនៅក្លឹបទាំងទឹកមុខតានតឹងពន់ពេក ។
« ចៅហ្វាយកើតអ្វីឬអត់ទាន??បានជាទឹកមុខមិនអំណោយផលសោះតាម៉ងហើយ ឬចៅហ្វាយត្រូវការស្រី??បើត្រូវការចៅហ្វាយនិយាយប្រាប់ខ្ញុំបានជានិច្ចទាន » វ៉ាន់ស៊ីមើលទឹកមុខចៅហ្វាយគេម្នាក់នេះមិនត្រូវសោះ អង្គុយនៅតែមុខក្រញ៉ូវដដែល ទើបគេសួរសំណយរបែបនិងទៅ ជីមីនគេបែរមកសម្លក់វ៉ាន់ស៊ីយ៉ាងលឿន   កូនចៅម្នាក់នេះសុំតែស៊ីម៉ាជើងកណ្ដាលមុនទេម៉ាកៗហ្នឹងនោះ ។
« អត់ទេ ! ហើយឯងចាត់ការឲ្យស្រីៗសល់ប៉ុន្មាននោះឲ្យទៅអាដូយ៉ុងហើយឬនៅកុំឲ្យវានៅតាមទាយើងច្រៀនដងទៀត យើងធុញនិងវាណាស់មកលើកណាក៏ដូចជាលើកណាគ្មានខុសសោះ » ជីមីន
« ខ្ញុំបានរៀបចំរួចហើយចៅហ្វាយ !! »ឮកូនចៅនិយាយដូច្នេះហើយគេក៏បានដើរចេញទៅក្រៅបាត់មុននាយវ៉ាន់ស៊ីបាត់ ។
« ចៅហ្វាយគិតចង់ទៅណាទៀតទាន ? » ចូលមកដល់ក្នុងឡានហើយហើយឆ្លៀតសួរមកជីមីន។
« ទៅផ្ទះឯងគិតថាយើងចង់ទៅណា??» ជីមីនគេលើកចិញ្ចើមម្ខាងឆ្លើយមកនាយវ៉ាន់ស៊ី។
« មានតែទៅផ្ទះទេចឹងហ៎ក!!ចៅហ្វាយ!!ខ្ញុំស្មានតែចៅហ្វាយចង់ទៅណាទៀតហើយតើទើបបានជាសួរទៅណាទាន »
« អឺ ហើយក៏ឆាប់ចេញឡានទៅនៅនិយាយរៀបរាប់ដល់ណាទៀត?? » វ៉ាន់ស៊ីនាយក៏រាងប្លែកចិត្តបន្តិចដែរដែលចៅហ្វាយគេនេះចេះទៅផ្ទះដូចគេដូចឯងនោះ រាល់ដងសឹងមិនទាំងចូលមើលផ្ទះផង បើមិនឲ្យគេប្លែកចិត្តនោះវាចម្លែកហើយ។ វ៉ាន់ស៊ីនាយក៏បានបើកឡានចេញពីក្លឹបត្រឡប់ទៅភូមិគ្រឹះ។

+ភូមិគ្រឹះមីន

   ឡាមសេរីទំនើបបានបើកចូលមកក្នុងបរិវេនផ្ទះនេះវ៉ាន់ស៊ីនាយបានឈប់ឡានហើយមានអង្គរក្សម្នាក់មកបើកទ្វាឲ្យជីមីនចុះទៅមុនដោយវ៉ាន់ស៊ីនាយចុះមកតាមក្រោយចៅហ្វាយ ។ អ្នកបម្រើបានឈរតម្រៀមគ្នាជាជួរទាំងអស់ ជីមីននាយចុះមកមិនបានមើលមុខអ្នកណាម្នាក់ឡើយនាយចុះមកធម្មតា យ៉ាងហំហួនគ្មានទើសក្បាលអ្នកណាម្នាក់សោះ គេនេះរឹកឡូយសង្ហាសាហាវម៉ង ។ គេដើរមកជិតអេហ្វីលីហើយក៏ឈប់នាយបែរមកមើលមុខរបស់នាងវិញដែរឃើញនាងឈរនៅសម្លក់គេមិនដាក់ភ្នែក ។
« នាងកើតឆ្គួកអីទើបមកសម្លក់មុខយើង??យើងបានទៅធ្វើអីនាង?? នៅសម្លក់ដល់ណាទៀត??តិចបានស៊ីគ្រាប់សំណរបស់យលងដោយផ្ទាល់ដៃទៅ ! មិច??នាងចង់យ៉ាងមិចជាមួយនិងយើង?? » អេហ្វីលីនាងខឹងស្អប់គេណាស់មួយម៉ាត់ណាក៏ស្លាប់ពីម៉ាត់ណាក៏ស្លាប់គេនេះចេះតែពាក្យប៉ុណ្ណឹងទេអី?? នាងស្ដាប់ចង់ហឹងត្រចៀកហើយ គេនេះចូលចិត្តតែគម្រាមមែន ឆ្កួតដិយសារតែពាក្យហ្នឹង ។ អេហ្វីលីនាងមិនព្រមឈប់សម្លក់មានតែលើកដើម
« គ្មានស្អីទេ លោកឯងទៅខ្វល់ធ្វើអី?? ខ្ញុំមិនបានសម្លក់លោកឯណា??លោកមើលច្រឡំទេដឹង??ខ្ញុំឈរតែខ្ញុំតើ ខ្ញុំនេះគ្រាន់តែឆ្ងល់មនុស្សខ្លះបើថាមិនមកផ្ទះហើយមិចក៏មិនប្រាប់គេឲ្យដឹងសោះ មនុស្សបែបនេះយ៉ាប់ណាស់ » អេហ្វីលីនាងខឹងមែទែនហើយទើបនាងនិយាយទៅគេទាំងមុខមិនរីក
« នាងថាឲ្យអ្នកណា?? »
« ខ្ញុំនិយាយចោលតើ?មិនទាន់បានបញ្ចេញឈ្មោះឯណា?? »
« នាង!!ហ៊ើយ...!!! » ជីមីនគេមិនដឹងថានិយាយអ្វីជាមួយនិងនាងទៀតទេ ។ គេឆ្ងល់ខ្លួនឯងណាស់ដែលមិនអាចធ្វើអ្វីនាងបាន បើអ្នកផ្សេងឲ្យតែនិយាយឡកលើយគេតែបន្តិចដឹងតែស៊ីសំណងហើយ ប៉ុន្តែពេលនេះគេមិនយល់សោះថាមិនធ្វើវាបាននោះ ក៏សម្រេចចិត្តដលរចេញទៅក្ដៅក្រហាយជាមួយនិងនាង។
« លីមិចក៏និយាយបែបនេះដាក់លោកប្រុស??តិចល៎គាត់ខឹងទៅ ឯងដឹងទេថាពេលគាត់ម៉ួម៉ៅគឺអាក្រក់ណាស់ » អូណានិយាយប្រាប់ទៅអេហ្វីុលីកុំឲ្យនិយាយអញ្ចឹងដាក់ចៅហ្វាយទៀតវានាំផលមកមិនល្អនោះទេសម្រាប់នាង ។
« អ្នកណាទៅឲ្យគេមិនប្រាប់ថាមិនមកផ្ទះធ្វើអ្វី?? បងហើយនិងខ្ញុំខំធ្វើម្ហូបយ៉ាងពិសេសហើយច្រើនមុខទៀតថាឲ្យគេញាំ! តែគេវិញបែរជាមិនប្រាប់ ទើបយើងត្រូវទុកម្ហូបនោះទៅវិញ កម្លាំងដែលខំចំណាយពេលធ្វើវានេះគ្មានប្រយោជន៍ទេឬ?? បងជួយគិយខ្ញុំទៅមើល?? » អេហ្វីលី នាងនិយាយរៀបអូណាទាំងមុខក្រញ៉ូវពន់ពេក។
« តែយ៉ាងណាក៏មិនត្រូវនិយាយបែបនេះទៀតឡើយណាបងបារម្ភពីឯងឮទេ??ត្រូវចេះស្ដាប់តាមសម្ដីរបស់បងឯងដឹងទេលី?? » អូណាស្ដាប់អេហ្វីលីនិយាយមកហើយនាងតែសើចនោះទេ បែបនេះជាច្រើនដងហើយនាងនៅតែខឹងជាមួយចៅហ្វាយដដែលគ្មានខុស ។ នាងជួបអញ្ចឹងរហូតមិនដែលខានសោះ ចៅហ្វាយមនាងនេះមិនដែលចង់មកចូលផ្ទះទេ។
« ច៎ាសបង!!បើចឹងខ្ញុំសុំទៅមើលម្ហូបដែលកម្ដៅសិនហើយណាបង » អេហ្វីលីនាងជាមនុស្សដែលស្ដាប់បង្គាប់រួចហើយក៏សុំអូណាចេញទៅណាផ្សេងសិន អូណានាងងក់ក្បាលយល់ព្រមរួចនាងតូចក៏រត់ចេញបាត់ទៅ ។

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now