ភាគ:១៦

994 26 0
                                    


  ព្រឹកថ្ងៃថ្មីចូលមកដល់ពន្លឺព្រះអាទិត្យចាំងចូលមកតាមវាំងននដែលបក់ផោយផាត់តាមខ្យល់នាពេលព្រឹកនោះ ។ អេហ្វីលីនាងបើកភ្នែកមកទាំងដៃរាវរកអ្នកណាម្នាក់ក៏មិនដឹងទេ នាងរាវរកមិនឃើញហើយក៏ឆាប់ផ្ដើមក្រោកពីគេងទាំងនៅឈឺស្រគៀពេញខ្លួនកាលពីយប់មិញនេះគេលេងនាងខ្លាំងៗណាស់នាងនេះសន្លប់ដោយសសរតែគេរហូត។
« គេទៅចោលឯងទៀតហើយនាងលី គេធ្វើបែបនេះធ្វើអីទៅ? គេយល់តែពីខ្លួនឯងទុកខ្ញុំជាស្អី  បម្រើតណ្ហាគេឬ? » នាងពោលទាំងមានដំណក់ទឹកភ្នែកនៅក្នុងកែវភ្បែកនាងទាំងក្រហមឆៅ ពេលណាក៏ដូចពេលណា គេប្រមូលបានក្ដីសុខហើយក៏ចេញទៅវិញដោយមិននិយាយអ្វីទាំងអស់ គេចេញទាំងដែលនាងមិនទាន់បានឃើញមុខគេ ។ ឬមួយគេយកនាងតែកំដរអារម្មណ៍មួយពេលដែលត្រូវការ? កាយវិការកន្លងមកជាជាអ្វីឲ្យប្រាកដទៅនាងចង់ដឹងណាស់ ...
« គេប្រហែលជាទៅធ្វើការបាត់ហើយមើលទៅ ហ៊ឹស លោកគិតថាខ្ញុំព្រមឲ្យលោកមកជាន់ឈ្លីខ្ញុំបែបនេះទៀតទេ លោកគិតថឆខ្ញុំព្រមល្ងង់ណាស់ឬ? ខ្ញុំចាំមើលថាលោកនិងធ្វើអ្វីបន្តទៀតទៅចាប់ពីពេលនេះទៅ » នាងបាននិយាយហើយ អ្នកណាមិនស្គាល់ គីម អេហ្វីលីម្នាក់នេះទៅ គេធ្លាប់ស្គាល់ធ្លាប់ដឹងហើយថានាងជាមនុស្សដែលស្អប់ការសម្ដែងនោះ នាងអត់ទ្រាំជាមួយគេ1ខែហើយគេនៅតែធ្វើបែបនេះដដែលគ្មានថ្ងៃណាដែលគេព្រមនៅគេងដល់ភ្លឺជាមួយនាងឡើយ ។
« លោកស្មានតែខ្ញុំព្រមឲ្យលោកបោកខ្ញុំដោយងាយនោះ ផាក ជីមីន » កែវភ្នែកក្រហមនិយាយមកទាំងក្ដាប់ដៃចូលគ្នាយ៉ាងណែននាងបានដឹងថាគេនេះយកស្រីមកដេកនៅបន្ទប់រាល់ថ្ងៃប៉ុន្តែនាងធ្វើជាមកនដឹងមិនឮតាមអ្វីដែលអាចធ្វើបានប៉ុណ្ណោះ ។ នាងតូចក្រោកចេញពីលើគ្រែទៅចូលក្នុងបន្ទប់ទឹកបាត់ ពេលនេះម៉ោង7ព្រឹកទៅហើយបងបងនាងមិនដឹងជារវល់បែបណាខ្លះទេ ទើបនាងរូតរាន់ចូលទៅងូតទឹក ។

+នៅកន្លែងសង្គមងងឹត

កូនចៅជាច្រើនកុះករបាននាំគ្នាឈរតម្រៀបគ្នាយ៉ាងច្រើន ពួកគេទាំងអស់អោនមុខចុះមិនហ៊ានងើបមុខទៅសម្លឹងមើលទៅចៅហ្វាយដែលដើរចូលមកនោះទេ មានតែនិយាយថា..
« ចៅហ្វាយ ...» ពួកគេទាំងអស់បានហៅឈ្មោះម្ចាស់ដែលចូលមកនោះ ។
« ងើបក្បាលវិញមក » ជីមីនគេស្រដីរួចហើយក៏ចូលទៅអង្គុយកៅអីដែលនៅពីមុខពួកគេដោយមុខស្មើធេង មាននាយវ៉ាន់ស៊ីនៅឈរសងខាងគេ ។
« បាទទាន »
« ពួកវាទាំងអស់នោះមានបានបញ្ចេញសកម្មភាគអ្វីឬអត់ ?? ឆាប់និយាយមក » គេនិយាយសួរនាំទៅសត្រូវរបស់គេថាមានចូលមកលុកលុយឬមករញ៉េរញ៉ៃនៅទីតំបន់មួយនេះទេ!
« បាទទាន!!ពួកវាមិនបានបញ្ចេញនិងមានតម្រុយអ្វីសូម្បីបន្តិចទេទាន ទោះបីខ្ញុំឲ្យគេតាមដានក៏ដោយទាន » កូនចៅម្នាក់ចេញមុខមកនិយាយប្រាប់ជីមីនដោយមឹងម៉ាត់ សមជាកូនចៅរបស់នាយផាក ជីមីន មែនគ្មានខុស ។
« ហ៊ឹស!!បើតាមយើងដឹងពីពួកអា ស្ទេអូទ្រី ម៉ាល់កាឌី នេះចេះដែលនៅស្ងៀមៗចឹងនោះ ? ពួកវាអាចនិងកំពុងតែបៀមយកពិលក៏មិនដឹងដែរ ឯងត្រូវតែតាមដាននិងការពារសុវត្ថិភាពនៅទីនេះឲ្យបានល្អផងយើងមិនបានមកជាប់ទេ ពួកឯងត្រូវតែប្រុងប្រយ័ត្នកុំឲ្យធ្លុសធ្លូយឲ្យសោះ » ស្ទេអូទ្រី ម៉ាល់កាឌី នេះជាសត្រូវខ្លាំងបំផុតរបស់ជីមីន អាចនិយាយបានថាខ្លាំងជាងដូយ៉ុងទៅទៀត គេជាមនុស្សលាក់ពុតណាស់ ។ ជីមីនប្រើភ្នែកសម្លឹងមកកូនចៅទាំងអស់គ្នា ឲ្យពួកគេស្ដាប់អ្វីដែលគេបាននិយាយនេះឲ្យបានល្អត្រូវធ្វើតាមអ្វីដែលគេប្រាប់ ។ នាមជាបងធំសាតាននេះមានសត្រូវរាប់មិនអស់មិនថាតូចឬធំជាសុទ្ធតែសំខាន់សម្រាប់គេ គេត្រូវតែម៉ត់ចត់គ្រប់កិច្ចការទាំងអស់ ។
« បាទទាន!ពួកខ្ញុំនិងធ្វើតាមចៅហ្វាយប្រាប់ទាំងអស់ចៅហ្វាយកុំភ័យអី ពួកខ្ញុំនិងធ្វើវាឲ្យបានល្អជាក់ជាមិបខាននោះទេទាន » ពួកគេឆ្លើយទៅជីមីនដោយប្រកដប្រជាច្បាស់លាស់ណាស់ ថានិងស្ដាប់តាមអ្វីដែលចៅហ្វាយនាយនិយាយមកទាំងអស់ ។
« ល្អ!យើងជឿលើពួកឯងហើយណា » ជីមីនក្រោកពីលើតុដែលអង្គុយនេះដោយស្នាមញញឹមពេញចិត្តនូវចម្លើយរបស់កូនចៅរបស់ខ្លួនគេ ។
« យើងទៅវិញសិនហើយ ពួកឯងទៅធ្វើការងារបន្តទៀតចុះ. តោះវ៉ាន់ស៊ី »  ជីមីនក្រលាស់អាវធំបន្តិចនិយាយបបួលនាយវ៉ាន់ស៊ីឲ្យទៅតាមពីក្រោយគេ កូនចៅទាំងអស់នោះបំបែកគ្នាទៅអ្វើការងាររៀងខ្លួនអសៀទៅ ។ នៅក្នុងការប្រជុំនេះពួកគេទាំងអស់គ្នានិយាយគ្នានៅបន្ទប់មួយដែលវារៀបចំបែបជាអ្នកធំ (សាតាន ) វាជាតំបន់ផ្ទាល់ខ្លួនរបស់ជីមីនដែលគេមានការអ្វីគឺមកទីនេះរហូតមិនខានម្ដងណាឡើយ។

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now