ភាគ:៣៨

633 14 0
                                    

ភូមិគ្រឹះ ហ្ការីហ្វីនតា

     អ្នកណាៗក៏បានដឹងបានស្គាល់ពីអ្នកម្ចាស់ភូមិគ្រឹះនេះទាំងមូលដែរ ថាមានភាពអំណាចនិងល្បីជុំវិញប្រទេសមួយនេះដែរ ។ លោកសាន់កា ក៏មានកូនស្រីម្នាក់ដូចគ្នាគ្រាន់តែនាងមិនបានមករស់នៅក្នុងផ្ទះមួយនេះជាមួយលោកប៉ាទើបតែឥឡូវនេះនាងបានមកហើយ ។  កន្លែងទទួលភ្ញៀវមានឪពុកនិងកូនស្រីនិយាយជជែកគ្នាលេងយ៉ាងសប្បាយរីករាយតាមមើលក៏ដឹងថាមានសុភមង្គលខ្លាំងណាស់ហើយ ។
« អ្នកនាងលោកប្រុសសូមពិសារផ្លែឈើ » អ្នកមានរាងចំណាស់ជាងលោកសាន់ការនោះជាម៉ែដោះរបស់កូនស្រីគាត់នោងហើយ ។ លោកបានញញឹមងក់ក្បាលដាក់គាត់ទើបនិយាយដាក់កូនស្រី÷
« កូនឆាប់ញាំទៅ » គាត់និយាយបង្គាប់បញ្ជាកូនស្រីដែលអង្គុយជិតគាត់នោះឲ្យមកញាំផ្លែឈើដែលទើបនិងយកមកថ្មីៗនេះ ។
« ច៎ាសប៉ា » នាងតូចស្ដាប់សម្ដីក៏យកដៃចាប់សមចាក់ផ្លែឈើមួយចំណិតមកឲ្យលោកប៉ារបស់ខ្លួន។
« នេះប៉ាកូនបញ្ចុក » គាត់មុនដំបូងថាមិនចង់ទេប៉ុន្ដែមិនអាចប្រកែកបំណងល្អរបស់កូនស្រីបានក៏បានញាំទំពារយ៉ាងឆ្ងាញ់ពិសារមាត់ ។ នាងក៏ចាក់មួយចំណិតទៀតមកញាំខ្លួនឯងដែរ ។
« កូនមិនគិតទៅលេងអ្នកនៅក្នុងភូមិគ្រឹះមួយនោះទេ? តាមប៉ាសង្កេតមើលកូនប្រហែលជានឹកអ្នកនៅទីកន្លែងនោះហើយ បើគាត់ចង់ទៅប៉ាមិនឃាត់កូនទេបោះនោះជាអ្វីដែលកូនចង់បានទៅហើយ ប៉ារីករាយជានិច្ច » លោកសាន់កាអង្អែលសក់ក្បសលកូនហើយពោលពាក្យអ្នកមាននាមជាឪពុកនេះធ្វើឲ្យនាងរំជួលចិត្តចង់ចេញទឹកភ្នែកមកហើយនាងរំភើបនិងពាក្យពេចន៍ដែលគាត់បានវាចាមកខ្លាំងណាស់ ។
« មែនឬប៉ា? ខ្ញុំពិតជានឹកពួកគេខ្លាំងណាស់ ខ្ញុំចង់សុំលោកប៉ាទៅយូរហើយប៉ុន្តែខ្លាចប៉ាមិនព្រមឲ្យទៅ » នាងតូច អូណា ពេបមាត់ប្រាប់ពីបំពងខ្លួនឲ្យលោកប៉ាបានដឹងគម្រោងមួយនេះនាងរៀបចំតាំងពៅយូរយារណាស់មកហើយ ។
« បាទពិតមែនណាកូន ទៅឥឡូវនេះក៏ប៉ាមិនថាអីដែរ »
« អរគុណណាស់ប៉ា បើចឹងកូនសុំទៅសិនហើយណាមិនអាចនៅរង់ចាំបន្តទៀតបានទេ»
« បាទ...» គាត់ឆ្លើយរួចហើយនាងតូចអូណាក៏ក្រោកអស់កម្ពស់រត់មកខាងក្រៅភ្លាម នាងបានឲ្យគេជូនទៅភូមិគ្រឹះចាស់ដែលនាងបានរស់នៅនោះ ។
« និយាយហើយក៏ទៅភ្លាមកូននេះ » លោកសាន់កាបានតែក្រវីក្បាល កូនស្រីគាត់មួយនេះពិបាកនិយាយគ្នាណាស់បើថាចង់ទៅណាហើយគ្រាន់តែព្រមឲ្យទៅភ្លាមក៏ទៅលឿនខ្មាញ់ដូចមិញចឹង។

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now